ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខណៈពិ​សេស7​ចំណុច​ដែល​ស្ត្រី​គ្រប់​រូប​ត្រូវ​យល់​ដឹង​​ទៅ​លើ​សុដន់​​​របស់​ខ្លួន​

11 ឆ្នាំ មុន

សុដន់​​ប្រ​ហែល​ជា​ផ្នែក​មួយ​ដ៏​ស្រស់​ស្អាត​ជាង​គេ​បំ​ផុត​នៅ​លើ​រាង​កាយ​ស្ត្រី ។ វា​គឺ​ជា​ទី​តាំង​មួយ​ក្នុង​ចំ​ណោម​ទី​តាំង​លំ​ដាប់​ទី​១​ដែល​បណ្តា​បុ​រស​ៗ​ចោល​ភ្នែក​មើល​ ។ ស្ត្រី​តែង​តែ​សង្កេត​មើល​សុដន់​របស់​ខ្លួន ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ពួក​គេ​បាន​ដឹង​តិច​តួច​បំ​ផុត​អំ​ពី​វា ។ ក្រៅ​តែ​ពី​ធ្វើ​ឱ្យ​មាន​ចំណង់​ផ្លូវ​ភេទ​ សុដន់​​ក៏​ជា​និមិត្ត​រូប​សម្រស់​សម្រាប់​ស្ត្រី​ផង​ដែរ ។

សុដន់​​ប្រ​ហែល​ជា​ផ្នែក​មួយ​ដ៏​ស្រស់​ស្អាត​ជាង​គេ​បំ​ផុត​នៅ​លើ​រាង​កាយ​ស្ត្រី ។ វា​គឺ​ជា​ទី​តាំង​មួយ​ក្នុង​ចំ​ណោម​ទី​តាំង​លំ​ដាប់​ទី​១​ដែល​បណ្តា​បុ​រស​ៗ​ចោល​ភ្នែក​មើល​ ។ ស្ត្រី​តែង​តែ​សង្កេត​មើល​សុដន់​របស់​ខ្លួន ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ពួក​គេ​បាន​ដឹង​តិច​តួច​បំ​ផុត​អំ​ពី​វា ។ ក្រៅ​តែ​ពី​ធ្វើ​ឱ្យ​មាន​ចំណង់​ផ្លូវ​ភេទ​ សុដន់​​ក៏​ជា​និមិត្ត​រូប​សម្រស់​សម្រាប់​ស្ត្រី​ផង​ដែរ ។ យើង​សូម​បង្ហាញ​ជូន​នូវ​លក្ខណៈ​ពិ​សេស​៧​ចំណុច​ដែល​គេ​គួរតែ​ដឹង​ ជា​ពិ​សេស​គឺ​ស្ត្រី​ខ្លួន​ឯង​ដើម្បីកុំ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ ឬ​អំ​ពល់​ចិត្ត​​ ៖
១- សុដន់​ស្ត្រី​ខាង​ឆ្វេង​រមែងធំ​ជាង​ខាង​ស្តាំ៖ ចំ​ណុច​នេះ​ពិត​ជា​ពិ​បាក​សង្កេត​បន្តិច ប៉ុន្តែ​ជា​ធម្ម​តា​ខាង​ឆ្វេង​ពិត​ជា​ធំ​ជាង​ខាង​ស្តាំ ។ ជា​ការ​ពិត​សុដន់​​មួួ​យគូ​នេះ​មិន​មាន​ទំ​ហំ​ប៉ុន​គ្នា​​​ទេ ។ ចំ​ណែក​ឯក្បាល​ដោះ​វិញ​ក៏​ផ្លាស់​ប្តូរ​ទំ​ហំ​ផង​ដែរ​ និង​​មាន​អ្នក​ខ្លះ​វៀច​ទៅ​ម្ខាង។ ដូច្នេះ​ស្ត្រី​មិន​គួរ​ភ្ញាក់​ផ្អើល។

២- គ្រប់​ស្ត្រី​តែង​មាន​ដុះ​រោម​នៅ​លើ​បរិ​វេណ​ជុំ​វិញ​ក្បាល​សុដន់​ (Areola)៖
រោម​នៅ​ទី​នេះ សម្រាប់​បុ​រស​គឺ​មិន​ចូល​ចិត្ត​ទេ​ ប៉ុន្តែ​​នេះ​គឺ​ជា​ការ​ពិត ។ ដោយ​ឡែក​ពណ៌​​រោម​នេះ​អា​ស្រ័យ​ទៅ​តាម​សំ​បុរ​របស់​ស្បែក​និង​សក់​របស់​ស្ត្រី​ផង​ដែរ ។ ប្រ​សិន​ជា​គេ​មាន​សក់​ខ្មៅ​ និង​សំ​បុរ​ខ្មៅ រោម​នៅ​ជុំ​វិញ​ក្បាលសុដន់​​នោះ​ក៏​ខ្មៅ​ដែរ ។ មួយ​វិញ​ទៀត សុដន់​​ស្ត្រី​ក៏​អាច​កើត​មុន​និង​អាច​ម៌​រុយ​ដែរ ។ ដូច្នេះ​សូម​ថែរក្សា​ជា​ពិ​សេស​ចំពោះសុដន់​​របស់​អ្នក ។

៣-​ ជា​មធ្យម​សុ​ដន់​មាន​ទម្ងន់​ប្រ​ហែល​ ០,៥គីឡូ​ក្រាម​ ៖
​ទម្ងន់​ជា​មធ្យម​របស់​សុ​ដន់​គឺ​ប្រ​ហែល​ជា ០,៥​គី​ឡូ​ក្រាម​ ប៉ុន្តែ​ទម្ងន់​អាច​នឹង​ប្រែ​ប្រួល​(​ធ្ងន់​ជាង​មុន​)​នៅ​ពេល​ស្ត្រី​មាន​វ័យ​ចាស់​បន្តិច ។ ត្រូវ​ចង​ចាំ​​ថាស្ត្រី​ជក់​បា​រី​មាន​សុ​ដន​់​យារ​ធ្លាក់​ជាង​ស្ត្រី​មិន​ជក់។

៤- ស្ត្រី​ជាង​២​លាននាក់​លើ​លោក​វះ​កាត់​កែ​សុ​ដន់ ៖​
សយោង​តាម​តួ​លេខ​​នេះ​បញ្ជាក់​ថា ស្ត្រី​ភាគ​ច្រើន​គិត​ពី​សុ​ដន់​របស់​ខ្លួន​ ដ្បិត​មិន​មែន​ស្ត្រី​គ្រប់​រូប​ដែល​វះ​កាត់​រួច​សុទ្ធ​តែ​ទទួល​បាន​លទ្ធផល​​​ពេញ​ចិត្ត​នោះ​ឡើយ ។​ ទោះ​យ៉ាង​ណាក្តី​ ស្ត្រី​ចូល​ចិត្ត​ធ្វើ​បែប​នេះ​​ភាគ​ច្រើន​មាន​អា​យុ​ចាប់​ពី​៣៤​ឆ្នាំឡើង​ទៅ ។

៥- សុ​ដន់​រីក​ធំ​ឡើង​នៅ​ពេល​ដែល​មាន​អា​រម្មណ៍​រីក​រាយ​ផ្នែក​ផ្លូវ​ភេទ​ ៖
សុ​ដន់​ឡើង​តឹង​នៅ​ពេល​ស្ត្រី​មាន​អា​រម្មណ៍​រីក​រាយ​ផ្លូវ​ភេទ ។​

៦- សុ​ដន់​មិន​ត្រូវ​ការ​ការ​បោក​យោល​ទៅ​មក​ទេ ៖
ការរត់ ការ​ដើរនិង​ការ​ហាត់​ប្រាណ​អ៊ែរ៉ូ​ប៊ិច​អាច​ធ្វើ​ឱ្យ​សុ​ដន់​យោល​បោក​ទៅ​មក ។ ចូរ​ពាក់​អា​ទ្រ​នាប់​ពិ​សេស​ណា​មួយ​កាត់​បន្ថយ​ការ​យោល​បោក​ឱ្យ​បាន​ទាបបំ​ផុត ។ ធ្វើ​បែបនេះ​អាច​ជួយ​ឱ្យ​ស្ត្រី​កាត់​បន្ថយ​បាន​ការ​ឈឺ​ចាប់ ។ ត្រូវចង​ចាំ​ថា មុខ​ងារ​សំ​ខាន់​របស់​អាវ​ទ្រ​នាប់​គឺ​ជួយ​ការ​ពារ​សុ​ដន់​របស់​អ្នក​ឱ្យ​មាន​សុខ​ភាព​ល្អ។

៧- សុ​ដន់​អាចប្តូរ​រូប​រាង ៖
​វា​ស្តាប់​ទៅ​ហាក់​ដូចជា​ចម្លែក ប៉ុន្តែ​ការ​ដេក​ផ្កាប់​មុខ​ជួន​កាល​អាច​ធ្វើឱ្យ​ខូច​រូប​រាង​សុ​ដន់​ ។ ស្ត្រី​គួរ​យក​ចិត្ត​បន្ថែម​ទៀត​លើ​ឥរិ​យា​បថ​ដេក​ទើប​អាច​រក្សា​បាន​ភាព​រឹង​ក្បំ​ និង​ទ្រង់​ទ្រាយ​ទំ​ហំ​សុ​ដន់​របស់​ខ្លួន ។ ឥរិ​យា​បថ​ដេក​ល្អ​ជាង​គេ​គឺ​ផ្អៀង​ និង​​យក​ខ្នើយ​កល់​ពី​ក្រោម​ជៀស​វាង​សុ​ដន់​ធ្លាក់​សំ​យុង​ចុះ​ ៕