ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ត្រី​មាន​ផ្ទៃ​ពោះ​​​ជក់​បារី​មាន​បញ្ហា​សុខ​ភាព​​ត​​ពី​កូន​​ដល់​ចៅ​

11 ឆ្នាំ មុន

ស្ត្រី​ដែល​ជក់​បារី​អំឡុង​ពេល​​​មាន​ផ្ទៃ​ពោះ​មិន​ត្រឹម​តែ​បង្ក​ជា​បញ្ហា​សុខ​ភាព​ដល់​កូន​​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ដល់​ចៅ​​​ទៀត​ផង ។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​​​បញ្ជាក់​ថា គ្រោះ​ថ្នាក់​ពី​ការ​ជក់​បា​រី​នេះ​អាច​ធ្លាក់​ទៅ​លើ​ជំនាន់​ក្រោយ​​ទាំង​​អស់​ ពោលគឺ​កូន​និង​ចៅ​ៗ​របស់​ពួក​គេ​អាច​នឹង​កើត​មាន​ជំ​ងឺ​ហឺត ។ ​ក្រុម​អ្នក​ជំ​នាញ​ជឿ​ជាក់​ថា ផល​អា​ក្រក់​ដែល​បង្ក​ដោយ​ការ​ជក់​បារី​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ​អាច​បើក​ផ្លូវ​

​​ស្ត្រី​ដែល​ជក់​បារី​អំឡុង​ពេល​​​មាន​ផ្ទៃ​ពោះ​មិន​ត្រឹម​តែ​បង្ក​ជា​បញ្ហា​សុខ​ភាព​ដល់​កូន​​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ដល់​ចៅ​​​ទៀត​ផង ។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​​​បញ្ជាក់​ថា គ្រោះ​ថ្នាក់​ពី​ការ​ជក់​បា​រី​នេះ​អាច​ធ្លាក់​ទៅ​លើ​ជំនាន់​ក្រោយ​​ទាំង​​អស់​ ពោលគឺ​កូន​និង​ចៅ​ៗ​របស់​ពួក​គេ​អាច​នឹង​កើត​មាន​ជំ​ងឺ​ហឺត ។ ​ក្រុម​អ្នក​ជំ​នាញ​ជឿ​ជាក់​ថា ផល​អា​ក្រក់​ដែល​បង្ក​ដោយ​ការ​ជក់​បារី​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ​អាច​បើក​ផ្លូវ​ឱ្យហ្សែន​អា​ក្រក់​ និង​បន្ទាប់​មក​វា​ចម្លង​ទៅ​​ជំ​នាន់​ក្រោយ​ ។

អំ​ឡុង​ពេល​មាន​ផ្ទៃ​ពោះ​ ជាតិ​នី​កូ​ទីន​​អាច​ធ្វើឱ្យ​ប៉ះ​ពាល់​សួត​របស់​ទារក​ដែល​កំពុង​អភិ​វឌ្ឍ​  ហើយ​បណ្តាល​ឱ្យ​ពួក​គេជួប​នឹង​ហា​និ​ភ័យ​ដោយ​ជំ​ងឺ​ហឺត​ក្នុង​វ័យ​កុ​មារ​ភាព។ បើ​ទោះ​ណា ហា​និ​​ភ័យ​ទាំង​នេះ​ត្រូវ​គេ​ដឹង​យ៉ាង​សុស​​សាយ​ហើយ​ក៏​ដោយ​ ប៉ុន្តែ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​មជ្ឈ​មណ្ឌល​វេជ្ជ​សាស្ត្រ​ Harbor-UCLAនៅ​រដ្ឋ​កា​លី​ហ្វ័រ​​នី​​ញ៉ា​ សហរដ្ឋ​អា​មេរិក​នៅ​តែ​ចង់​ស្រាវ​​ជ្រាវ​ពី​ការ​ជំ​ពាក់​ជំ​ពិន​ដល់​ជំ​នាន់​ក្រោយ ។

អ្នក​ដឹក​នាំ​ការ​សិក្សា វេជ្ជ​បណ្ឌិត​ Virender Rehanបាន​និយាយ​ថា ៖«នៅ​ពេល​ដែល​យើង​សម្លឹង​មើល​ពី​ផល​ប៉ះ​ពាល់​របស់​សារ​ធាតុ​នី​កូ​ទីន​ទៅ​លើ DNA​នៅ​ក្នុង​ពង​ស្វាស ​ឬ​ក៏​អូ​វែរ​របស់​សត្វ​កណ្តុរ​​គឺ​គេ​ពិ​និត្យ​ឃើញ​ថា នី​កូ​ទីន​បាន​បង្កើន​កម្រិត​ Methylationក្នុង​ពង​ស្វាស​ ប៉ុន្តែ​កាត់​បន្ថយ​ក្នុង​អូ​វែរទៅ​វិញ​ »។ លោក​វេជ្ជ​បណ្ឌិត​បាន​ឱ្យ​ដឹង​បន្ត​ថា ហឺត​ជា​​ជំ​ងឺ​ដ៏​សាមញ្ញ​បំ​ផុត​កើត​មាន​លើ​កុ​មារ​ ហើយ​ខណៈ​មាន​កត្តា​ជំ​រុញ​ឱ្យ​កើត​ជំ​ងឺ​នេះ​ច្រើន​  ការ​ជក់​បា​រី​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ​គឺ​ជា​ការ​ប្រ​ឈម​មួយ​ដែល​មិន​អាច​ជៀស​បាន ៕