ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​ក សុគន្ធ​កញ្ញា មាន​អាំង​ប៉ាវ​សម្រាប់​អ្នក​សៀមរាប​ថ្ងៃ​ចូល​ឆ្នាំ​ចិន​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចូល​ឆ្នាំ​ចិន​ឆ្នាំ​នេះ​បានលឺ​ព័ត៌មាន​ថា​ កំពូល​តារាចម្រៀង ឱ​ក សុគន្ធ​កញ្ញា នឹង​ទៅ​ជួប​បងប្អូន​យើង​នៅ​ខេត្តសៀមរាប ហើយនឹង​មាន​អាំង​ប៉ាវ​ពិសេស​ដើម្បី​ជួយ​​បន្ធូរ​អារម្មណ៍​ពី​ទុក្ខ​កង្វល់ ឲ្យ​ទទួល​បាន​ង៉ូ​វ​ហេង កើន​មាស…

រាជធានី​ភ្នំពេញ ៖ ចូល​ឆ្នាំ​ចិន​ឆ្នាំ​នេះ​បានលឺ​ព័ត៌មាន​ថា​ កំពូល​តារាចម្រៀង ឱ​ក សុគន្ធ​កញ្ញា នឹង​ទៅ​ជួប​បងប្អូន​យើង​នៅ​ខេត្តសៀមរាប ហើយនឹង​មាន​អាំង​ប៉ាវ​ពិសេស​ដើម្បី​ជួយ​​បន្ធូរ​អារម្មណ៍​ពី​ទុក្ខ​កង្វល់ ឲ្យ​ទទួល​បាន​ង៉ូ​វ​ហេង កើន​មាស កើន​ប្រាក់​ហូរ​ចូល​ឥត​​ឈប់​ឈរ គឺ​តាម​រយៈ​ការ​ប្រគំ​តន្ត្រី​បែប រ៉ក រ៉ក ដ៏​ធំ​អស្ចារ្យ​មិន​ធ្លាប់​មាន​ពី​មុន​មក BOOSTRONG ROCK ON FIRE TOUR CONCERT 2018 ។​

​តាម​រយៈ​ការ​ប្រគំ​តន្ត្រី​បែប រ៉ក រ៉ក នេះ​ យើង​ឃើញ​ថា ​នឹង​មាន​វត្តមាន​កំពូល​តារា​ចម្រៀង​​ដែល​ជំនាញ​ខាង​ចង្វាក់​រ៉ក រ៉ក ជា​ច្រើន​នឹង​មក​អង្រួន​អារម្មណ៍​បងប្អូន​អ្នក​ខេត្តសៀមរាប​យើង ហើយ​អ្វី​ដែល​រឹត​តែ​ពិសេស ​និង​ធ្វើ​ឲ្យ​កក្រើក​ទៀត​នោះ​ គឺ​កំពូល​តារាចម្រៀង​ស្រី​ប្រចាំ​ប្រទេស​កម្ពុជា​ គឺ កញ្ញា ឱ​ក សុគន្ធ​កញ្ញា នឹង​ចូលរួម​ការ​ប្រគំ​តន្ត្រី​បែប​រ៉ក រ៉ក ដ៏​អស្ចារ្យ​នេះ​។​

​លើស​ពី​នេះ​ទៅ​ទៀត ដើម្បី​ជា​ចំណងដៃ​អាំង​ប៉ាវ​សម្រាប់​ឆ្នាំ​ថ្មី​នេះ ឱ​ក សុគន្ធ​កញ្ញា និង​មាន​​បទ​ចម្រៀង​បែប​ រ៉ក រ៉ក ពិសេស ព្រម​ជាមួយ​ក្បាច់​រាំ ​និង​ការ​ស្លៀកពាក់​បែប​រ៉ក ប្លែកៗ នៅ​រាត្រី​នោះ​ផង​ដែរ​។ ទោះជា​យ៉ាងណា​ក៏​ដោយ បើ​តាម​សម្ដី​របស់​កញ្ញា​បាន​ឲ្យ​ដឹង​ថា «​កញ្ញា នឹង​មាន show ពិសេស​ជូន​ដល់​បងប្អូន​ដែល​រស់នៅ​ខេត្តសៀមរាប​ទាំង​អស់​គ្នា​តាម​រយៈ​ការ​ប្រគំ​តន្ត្រី BOOSTRONG នេះ​។ ហើយ​កញ្ញា​សែនសប្បាយ​រីករាយ​ណាស់​ដែល​បាន​ទៅ​ជួប​បងប្អូន​យើង​នៅ​ខេត្តសៀមរាប​ ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​នេះ ដូច្នេះ​ហើយ​សូម​បងប្អូន​អ្នក​សៀមរាប​រង់ចាំ​ជួប​គ្នា​កុំបី​ខាន ហេង ហេង ឆ្នាំ​ថ្មី ហេង ហេង​ទាំង​អស់​គ្នា​»​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ​ភេសជ្ជៈ​ប៉ូវ​កំលាំង ប៊ូ​សស្ត្រ​ង នឹង​រៀបចំ​ការ​ប្រគំ​តន្ត្រី​បែប រ៉ក រ៉ក ដ៏​ធំ​អស្ចារ្យ​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ថ្ងៃ​ទី 17 កុម្ភៈ ក្នុង​ដី​ឡូត៍​ចុង​កៅស៊ូ ទីរួមខេត្ត​សៀម​រាប​។ ការ​ប្រគំ​តន្ត្រី​នេះ​ក៏​មានការ​ផ្សាយ​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ហង្ស​មាស​ HDTV ចាប់ពី​ម៉ោង 8 យប់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ