ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​​ជំរុញ​ឱ្យ​បណ្ដា​រោងចក្រ​សហគ្រាស​អនុវត្ត​តាម​ច្បាប់​ និង​ស្ដង់ដា​គុណភាព

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ជំរុញ​ឲ្យ​ម្ចាស់​រោងចក្រ​សហគ្រាស​តូច​ធំ​ត្រូវ​អនុវត្ត​តាម​ច្បាប់ និង​ស្តង់ដា​គុណភាព ដើម្បី​លើក​កម្ពស់​គុណ​តម្លៃ និង​សុខភាព​ជូន​ប្រជាពលរដ្ឋ ។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​រដ្ឋបាល​ថ្មី…

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ជំរុញ​ឲ្យ​ម្ចាស់​រោងចក្រ​សហគ្រាស​តូច​ធំ​ត្រូវ​អនុវត្ត​តាម​ច្បាប់ និង​ស្តង់ដា​គុណភាព ដើម្បី​លើក​កម្ពស់​គុណ​តម្លៃ និង​សុខភាព​ជូន​ប្រជាពលរដ្ឋ ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​រដ្ឋបាល​ថ្មី នៃ​មន្ទីរ​ក្រសួង​ឧស្សាហ​កម្ម និង​សិប្បកម្ម​ខេត្ត កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ លោក ហេង សុខ​គង់ រដ្ឋលេខាធិ​ការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​លើក​ឡើង​ថា វិស័យ​ឧស្សាហកម្ម និង​សិប្ប​កម្ម គឺជា​វិស័យ​ដ៏​សំខាន់​មួយ​ដែល​បាន​និង​កំពុង​រួមចំណែក​ដល់​ការ​រក្សា​កំណើន​សេដ្ឋ​កិច្ចជាតិ​សម្រេច​បាន​ក្នុង​រង្វង់​៧% អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ ។

លោក​ថ្លែង​ថា ៖« ដើម្បី​ពង្រឹង និង​ពង្រីក​វិសាលភាព​នៃ​ការ​គ្រប់គ្រង​រោងចក្រ សហ​គ្រាស ឧស្សាហកម្ម សិប្បកម្ម ឲ្យ​មាន​ប្រសិទ្ធ ភាព​ស្រប​តាម​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម ក៏​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ពង្រឹង​ការងារ​អធិការកិច្ច​លើ​គុណភាព​ផលិតផល​ខ្សែ​សង្វា​ក់​ផលិតកម្ម​បន្ថែម​ទៀត ពិសេស​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​រោងចក្រ និង​សិប្បកម្ម ច្បាប់​ស្តី​ពី​ស្តង់ដា និង​ច្បាប់​ស្តី​ពី​មាត្រា​សាស្ត្រ ជាដើម » ។

យោង​តាម​លោក ញ៉ិល ប៊ុ​ន​ធឿ​ន ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត បាន​ឲ្យ​ដឹង​​ថា ខេត្តបន្ទាយមានជ័យ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​៣ និង​មាន​ឧស្សាហកម្ម​រោងចក្រ សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម​សរុប​ជាង​១​ពាន់​កន្លែង ចែក​ជា​ឧស្សាហកម្ម​រោងចក្រ​ចំនួន​១៣​កន្លែង សហគ្រាស​ធុន​តូច​និង​មធ្យម និង​សិប្បកម្ម​ចំនួន​៩៨៥​កន្លែង ដែល​ផ្ដល់​កម្លាំង​ពលកម្ម​ជូន​ដល់​ប្រជាពលរដ្ឋ​សរុប​៩.១២៧​នាក់ ។

លោក​បាន​បន្ដ​ថា អគារ​រដ្ឋបាល​ថ្មី​នេះ​ជា​ផ្នែក​មួយ​នៃ​ទំនាក់ទំនង​រវាង​ធុរជន វិនិយោគិន​ជាតិ និង​អន្តរជាតិ ពិសេស​គឺជា​កន្លែង​ផ្តល់​សេវា​រដ្ឋបាល​ដល់​សាធារណជន​ដ៏​កក់ក្តៅ និង​សមរម្យ ។

លោក អ៊ុ រាត្រី អភិបាលរង​ខេត្ត បាន​មាន​ប្រសាសន៍​ថា ដោយ​យោង​តាម​របាយការណ៍​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត ការ​រីក​ចម្រើន​មាន​ស្ថានីយប្រេងឥន្ធនៈ ដែល​គិត​រហូត​​មក​ដល់​ពេល​នេះ មាន​ចំនួន​៨៨​ស្ថានីយ និង​អាជីវកម្ម​ទឹក​ស្អាត​មាន​ចំនួន​១២​កន្លែង ក្នុង​នោះ ៤​កន្លែង​មិន​ទាន់​ដំណើរការ និង​មាន​ពលកម្ម​សរុប​១៩២​នាក់ និង​ផ្គត់ផ្គង់​ទឹក​ស្អាត​បាន​ចំនួន​១១០.៧៥៣​គ្រួសារ ប្រកបដោយ​ទំនុកចិត្ត​ជូន​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​រោងចក្រ សហគ្រាស​នានា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ