ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​រាកនិងក្អកចេញ​ឈាមពេក ក៏ទៅ​បញ្ចប់ជីវិត

6 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល​ ៖ បុរស​ម្នាក់​មានជំងឺរាក​​ និង​ក្អក​​ចេញ​ឈាម​ធ្ងន់ធ្ងរ​ ហើយ​​តូចចិត្ត​ព្យាបាល​មិនជា​ បាន​សម្រេច​​ចិត្ត​ចង.ក​សម្លាប់​ខ្លួន​​នៅ​​​ជង្រុក​ស្រូវ​ស្លាប់​​ ​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ​ហើយត្រូវ​កម្លាំង​នគរបាល​ចុះ​ទៅ​ពិនិត្យ​កោសល្យវិច័យ​នៅកន្លែងកើតហេតុ ដែល​ហេតុ​ការ​ណ៍​​នេះ​​កើតឡើង​កាលពី​វេលា​ម៉ោង​១១ ​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤…

ខេត្តកណ្ដាល​ ៖ បុរស​ម្នាក់​មានជំងឺរាក​​ និង​ក្អក​​ចេញ​ឈាម​ធ្ងន់ធ្ងរ​ ហើយ​​តូចចិត្ត​ព្យាបាល​មិនជា​ បាន​សម្រេច​​ចិត្ត​ចង.ក​សម្លាប់​ខ្លួន​​នៅ​​​ជង្រុក​ស្រូវ​ស្លាប់​​ ​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ​ហើយត្រូវ​កម្លាំង​នគរបាល​ចុះ​ទៅ​ពិនិត្យ​កោសល្យវិច័យ​នៅកន្លែងកើតហេតុ ដែល​ហេតុ​ការ​ណ៍​​នេះ​​កើតឡើង​កាលពី​វេលា​ម៉ោង​១១ ​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ​កុម្ភៈ ​ស្ថិត​​ក្នុងភូមិ​ព្រៃ​ភក្តី ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

សេចក្តីរាយការណ៍បន្តថា បុរសខាងលើ​​​ឈ្មោះ សឿ​ន សុ​ភ័​ណ អាយុ​៣១​ឆ្នាំ ជាកសិករ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​  គ្មាន​ប្រពន្ធ​និង​កូន​ទេ ហើយ​បាន​យក​ខ្សែភ្លើង​ចង.ក​ជាប់​​ធ្នឹម​រោង​ជង្រុក​ស្រូវ​ ។

បើតាម​ស្ត្រីឈ្មោះ​មៀ​ច សុ​ឃី​ម អាយុ​៥១​ឆ្នាំ​ ជា​គ្រូបង្រៀន និង​ត្រូវជា​ម្ដាយ​​បាន​​និយាយ​ថា កន្លង​​មក​កូនប្រុស​គាត់ ​តែង​​ផឹកស្រា​​ជា​ប្រចាំ  បើ​ទោះបីជា​គាត់​ណែនាំ​យ៉ាងណា​ក៏​មិន​ស្ដាប់​តាម​ដែរ ​។ ​ដោយឡែក​នៅ​២​ ទៅ​៣​ថ្ងៃមុន ​​កូន​គាត់​តែងតែ​ត្អូញ​ប្រាប់​គាត់​ថា គេ​ចេះ​តែ​រាក ​និង​ក្អក​​មក​ចេញ​ឈាម​ខ្លាំង​​ណាស់ ។​លុះដល់ថ្ងៃ​ទី​១៣ ​កុម្ភៈ ​បន្ទាប់​ពី​កូន​​និយាយ​​បែប​នេះ គាត់​បាន​ទិញ​ថ្នាំ​ឱ្យ​លេប​​​៤​​ដង ប៉ុន្តែ​ពេល​នោះ​ កូន​ប្រុស​គាត់​ទើបតែ​លេប​បាន​១​ដង​ប៉ុណ្ណោះ នៅ​៣​ដង​ទៀត​តែ​មិន​ព្រម​លេបទៀតទេ​ ​។

ប្រភព​ដដែល​​​បន្ត​ទៀត​ថា  ​នៅ​​ព្រឹក​ថ្ងៃ​កើតហេតុ​ គាត់​បានចេញ​​ទៅ​បង្រៀន​សិស្ស​ ដោយ​ទុក​ឲ្យ​កូនប្រុស​នៅផ្ទះ​ម្នាក់ឯង ហើយ​គាត់​មិន​បានដឹង​ថា ​កូនប្រុស​មាន​បំណង​សម្លាប់​ខ្លួន​បែប​នេះទេ ​។ ​លុះ​ពេល​ត្រឡប់​មក​ពី​សាលារៀន​វិញ​គាត់​បាន​ស្រែកហៅរ​កកូន ​ដើម្បី​ឲ្យ​កូន​ហូប​បាយ​និង​លេបថ្នាំ​ ប៉ុន្តែ​មិន​ឮ​ឆ្លើយ  ​ក៏​បាន​ដើរ​រក​ ​ទើប​ប្រទះ​ឃើញ​ចង​ជាប់​ធ្នឹម​រោង​ជង្រុក​ស្រូវ​ស្លាប់​បាត់​ទៅ​ហើយ ។

អត្ថបទសរសេរ ដោយ