ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​កីឡាករ​ក្លិប​អធិរាជ​ស ចង់​ឲ្យ​ក្លិប​ទិញ​យក Neymar

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​របស់ Real Madrid ចង់​ឲ្យ​ក្លិប​ចុះ​កុងត្រា​យក Neymar មក​លេង…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​របស់ Real Madrid ចង់​ឲ្យ​ក្លិប​ចុះ​កុងត្រា​យក Neymar មក​លេង ។

អតីត​ខ្សែបម្រើ Guti ដែល​ធ្លាប់​លេង​ឲ្យ Real Madrid អស់​ពេល​១៤​ឆ្នាំ ពី​ឆ្នាំ​១៩៩៦​ដល់​២០១០ បាន​និយាយ​ត្រង់​ៗ​ថា ខ្លួន​គឺជា​អ្នកគាំទ្រ Neymar ។ លោក​ចង់​ឲ្យ​អតីត​ក្លិប​របស់​លោក យក Neymar មក​លេង ។

លោក​បាន​និយាយ​ប្រាប់ Radio Marca ថា ៖ “Neymar គឺជា​កីឡាករ​ខុស​គេ ។ រូបគេ​គឺជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម Top 3 លើ​លោក ។ ខ្ញុំ​ចង់​ឃើញ​ទាំង Ronaldo និង Neymar ស្លៀកពាក់​ក្នុង​ឯកសណ្ឋាន Real Madrid ។​”

គួរ​បញ្ជាក់​ផង​ដែរ​ថា Neymar ក្លាយ​ខ្លួន​ទៅ​ជា​កីឡាករ​បាល់ទាត់​ថ្លៃ​ជាងគេ​លើ​លោក បន្ទាប់​ពី​ចាក​ចេញពី​ក្លិប​អ្នកមាន​បុណ្យ​ទៅ​កាន់​ក្លិប​អ្នកមាន​បារាំង PSG ។ នៅ​ពេល​នេះ រូបគេ​រក​គ្រាប់​បាល់​ជូន​ក្លិប​ថ្មី​បាន​២៨​គ្រាប់​ហើយ ដោយ​ឡើង​ទាត់​ក្នុង​តារាង​ទើបតែ​បាន​២៧​ដង​ប៉ុណ្ណោះ​ក្នុង​រដូវ​កាល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ