ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាស៊ីណូ​ខេត្តព្រៃវែង​មាន​៥​កន្លែង សង្ស័យ​ម៉ាង​ច្បាប់?

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​ថា ខេត្តព្រៃវែង​មាន​កាស៊ីណូ​ដល់​ទៅ​៥​កន្លែង ដែល​កំពុង​ដំណើរការ​បើក​លេង​ជា​រៀងរាល់ថ្ងៃ នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម​ក្នុងស្រុក​ចំនួន​២ គឺ​ស្រុក​ព្រះស្តេច​២​កន្លែង និង​ស្រុក​ពាម​ជរ​៣​កន្លែង ។ ហើយ​កាស៊ីណូ​ទាំង​អស់នោះ…

ខេត្តព្រៃវែង ៖ បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​ថា ខេត្តព្រៃវែង​មាន​កាស៊ីណូ​ដល់​ទៅ​៥​កន្លែង ដែល​កំពុង​ដំណើរការ​បើក​លេង​ជា​រៀងរាល់ថ្ងៃ នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម​ក្នុងស្រុក​ចំនួន​២ គឺ​ស្រុក​ព្រះស្តេច​២​កន្លែង និង​ស្រុក​ពាម​ជរ​៣​កន្លែង ។ ហើយ​កាស៊ីណូ​ទាំង​អស់នោះ មាន​សន្តិសុខ​ការពារ​សុវត្ថិភាព​ជូន​ភ្ញៀវ​ដែល​ចូល​លេង​យ៉ាង​កក់ក្តៅ បើ​ទោះជា​កាស៊ីណូ​ទាំងនោះ​មាន​ទ្រង់ទ្រាយ​តូច មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​ស្តង់ដារ​ជា​កាស៊ីណូ​ក៏​ដោយ ។

កាស៊ីណូ​ទី​១ មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​មាត់ច្រក​របៀង​កោះ​ស្កូ ក្នុង​ឃុំ​កោះ​សំពៅ ស្រុក​ពាម​ជរ និង​កាស៊ីណូ​២​កន្លែង​ទៀត​ស្ថិត​នៅ​មាត់ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​កោះ​រកា ក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ។ កាស៊ីណូ​ទាំង​៣​នេះ បើក​លេង​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ក្នុង​នោះ​មាន​តែ​តុ​បៀរ​២​ទៅ​៣​តុ និង​សង្វៀន​ជល់​មាន់​១​ប៉ុណ្ណោះ ហើយ​ពុំ​មាន​លើក​ស្លាក​ដាក់​ឈ្មោះ​ថា កាស៊ីណូ​អ្វី​នោះ​ទេ ឃើញ​តែ​ខ្មែរ​ចូល​លេង ។

ចំណែក​កាស៊ីណូ​ចំនួន​២​កន្លែង​ទៀត ស្ថិត​នៅ​មាត់ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី ក្នុង​ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច កាស៊ីណូ​ទី​១ ឈ្មោះ​ថា កាស៊ីណូ​ម៉ូ​ណា​កូ កាស៊ីណូ​នេះ​មាន​អាគារ​ខ្ពស់​ស្កឹមស្កៃ​តាម​លក្ខណៈ​ស្តង់ដារ ប៉ុន្តែ​កាស៊ីណូ​ទី​២ មាន​តែ​សង្វៀន​ជល់​មាន់​១ និង​តុ​ល្បែង​២​ទៅ​៣​តុ ប៉ុណ្ណោះ ហើយ​ពុំ​មាន​ដាក់​ស្លាក​យីហោ​អ្វី​នោះ​ទេ ។

រីឯ​កាស៊ីណូ​មួយ​កន្លែង​ទៀត ដែល​បច្ចុប្បន្ន​បាន​ផ្អាក​ដំណើរការ​ហើយ​នោះ មាន​ទីតាំង​ស្ថិត​នៅ​មាត់ច្រក​តំបន់​ស្វាយ​អា​ង៉ោង ស្ថិត​ក្នុង​ឃុំ​ចាម ស្រុក​កំពង់ត្របែក និង​មាន​ម្ចាស់​តែ​មួយ​ជាមួយនឹង​កាស៊ីណូ​ម៉ូ​ណា​កូ នៅ​ច្រក​បន្ទាយ​ចក្រី​ដែរ ។ ចំណែក​មូលហេតុ​នៃ​ការ​ផ្អាក​ដំណើរការ​នោះ គឺ​ដោយសារ​តែ​គ្មាន​ភ្ញៀវ​ចូល​លេង ។
កាស៊ីណូ​ស្ទើរតែ​ទាំងអស់​នៅ​ខេត្តព្រៃវែង បើ​តាម​អាណាចក្រ​ដែនដី​ឆ្លើយ​ថា រឿង​មានច្បាប់ ឬ​អត់​ច្បាប់​ដឹង​មិន​ច្បាប់​ទេ ទាល់តែ​សួរ​ទៅ​ថ្នាក់​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ទើប​ដឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ