ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន មិន​ចង់​ឲ្យ Messi ចេញ​មុខ​នៅ Barce

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន ESPN បាន​ឲ្យ​ដឹង​ថា ប្រធាន​សមាគម​ន៍​បាល់ទាត់​អា​ហ្ស​ង់​ទី​ន លោក Claudio Tapia មិន​ចង់​ឲ្យ Messi ចេញ​មុខ​ក្នុង​ការ​ប្រកួត​របស់…

តាម​ប្រភព​ព័ត៌មាន ESPN បាន​ឲ្យ​ដឹង​ថា ប្រធាន​សមាគម​ន៍​បាល់ទាត់​អា​ហ្ស​ង់​ទី​ន លោក Claudio Tapia មិន​ចង់​ឲ្យ Messi ចេញ​មុខ​ក្នុង​ការ​ប្រកួត​របស់ Barcelona ពេក​ទេ ព្រោះថា World Cup ជិត​ដល់​ហើយ ។

លោក Claudio បាន​ប្រាប់​ទៅ​សារព័ត៌មាន TyC Sports ថា ៖ “​ពួក​យើង​សង្ឃឹមថា គ្រប់​កីឡាករ​ទាំងអស់ នឹង​មក​ប្រកួត​ក្នុង​កម្រិត​មួយ​ដែល​កម្លាំង​នៅ​ពេញ​ល្អ ។ Messi តែងតែ​ល្អជា​និច្ច ។​”

លោក​បាន​បន្ត​ទៀត​ថា ៖ “​ពួក​យើង​បាន​ទៅ​និយាយ​ជាមួយ Messi រួច​ហើយ ថា​កុំ​ឲ្យ​រូបគេ​ប្រកួត​នៅ Barcelona ច្រើន​ពេក ។ ប្រសិនបើ​ការ​ប្រកួត​នោះ​មិន​សំខាន់​ទេ ចូរ​កុំទៅ​ប្រកួត​អី ។ វា​ប្រសើរ​សម្រាប់​ការ​សម្រាក​ឲ្យ​បាន​ល្អ ។​”

គួរ​បញ្ជាក់​ផង​ដែរ​ថា Messi បាន​ចេញ​មុខ​ក្នុង​ការ​ប្រកួត​របស់ Barcelona ក្នុង La Liga ចំនួន​២៣​ដង​ហើយ តាំងពី​ចាប់ផ្តើម​រដូវ​កាល​ថ្មី​មក​ម្ល៉េះ ។ នៅ​ពេល​នេះ រូបគេ​គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​លេខ​មួយ​លើ​តារាង​សម្រាប់ La Liga ជាមួយនឹង​គ្រាប់​បាល់​២០​គ្រាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ