ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រគំ​តន្ត្រី Tiger Street Football Festival 2018 នៅ​សៀមរាប​ចូលរួម​ទស្សនា​យ៉ាង​ភ្លូកទឹកភ្លូកដី​!

6 ឆ្នាំ មុន
  • ភ្នំពេញ

​ខេត្ត​សៀម​រា​ ៖ កម្មវិធី​ប្រគំ​តន្ត្រី​យក្ស​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ Tiger Street Football Festival 2018 បាន​កក្រើក​ក្រុង​សៀមរាប ដោយ​មានការ​ចូលរួម​ទស្សនា​យ៉ាង​ភ្លូក​ទឹក​ភ្លូកដី​ពី​ភ្ញៀវ​ជាតិ…

​ខេត្ត​សៀម​រា​ ៖ កម្មវិធី​ប្រគំ​តន្ត្រី​យក្ស​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ Tiger Street Football Festival 2018 បាន​កក្រើក​ក្រុង​សៀមរាប ដោយ​មានការ​ចូលរួម​ទស្សនា​យ៉ាង​ភ្លូក​ទឹក​ភ្លូកដី​ពី​ភ្ញៀវ​ជាតិ ​និង​ភ្ញៀវ​អន្តរជាតិ ក្រោយ​ពី​ពិធី​ប្រកាស​ជើងឯក​នៃ​ពានរង្វាន់​ក្របខ័ណ្ឌ Tiger Street Football Festival 2018 ប្រចាំ​មណ្ឌល​សៀមរាប​នៅ​ថ្ងៃ​ទី ១០ ដល់ ១១ ខែកុម្ភៈ ឆ្នាំ ២០១៨​។​

​គេ​ឃើញ​មាន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ដែល​មក​ពី​ស្រុក​ផ្សេង​ៗ​នៅ​ក្នុង​ខេត្ត​សៀម​រាប​​បាន​នាំ​គ្នា​មក​ចូលរួម​​​កម្មវិធី​ពិសេស​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​ជា​លក្ខណៈ​គ្រួសារ និង​មិត្ត​ភ័ក្តិ​នៅ​ផ្តុំ​គ្នា​រង់ចាំ​ទស្សនា​កម្មវិធី​នេះ ដោយ​អ្នកខ្លះ​ទទួលទាន​ស្រា​បៀរ​ថៃ​ហ្គ័​រដែ​ល​បាន​ទិញ​ពី​ស្តង់​ស្រា​បៀរ​ថៃ​ហ្គ័​រដែ​លលក់​ក្នុង​តម្លៃ​ប្រូ​ម៉ូ​សិន​ពិសេស រីឯ​អ្នកខ្លះ​ទៀត​ជជែក​គ្នា​លេង​យ៉ាង​សប្បាយ​រីករាយ​។​

​កម្មវិធី​ពិសេស​នេះ ​បាន​ចាប់ផ្តើម​ចាប់ពី​ម៉ោង​៨​យប់​តទៅ​ ដោយ​មានការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​រស្មី​ហង្ស​មាស និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​។ ការ​ប្រគំ​តន្ត្រី​នេះ ​មានការ​ចូលរួម​ពី​សំណាក់​កំពូល​តារាចម្រៀង​ល្បី​ៗ​ជា​ច្រើន​រូប​ក្នុង​ប្រទេស​កម្ពុជា​​ដូច​ជា លោក ខេមរៈ សិរីមន្ត​, អ្នក​នាង សុគន្ធ នី​សា​, លោក ណុ​ប បាយ​រិ​ទ្ធិ​, លោក នី រតនា​, កញ្ញា ឈិ​ន រតនៈ​, កញ្ញា ម៉ុង ចន្ទ​កញ្ញា​, កញ្ញា ឱ​ក សុគន្ធ​កញ្ញា​, លោក ឆ​ន សុវណ្ណ​​រាជ​, កញ្ញា សួ​ស វី​ហ្សា​, កញ្ញា សុខ ស៊ី​ឡា​លី​ន និង​លោក ឃី សុគន្ធ ដែល​បាន​ច្រៀង​​បទ​មនោសញ្ចេតនា​ផង និង​បទ​ញាក់​ជា​ច្រើន​បទ​ដែល​បាន​ធ្វើ​ឲ្យ​អ្នកចូលរួម​មាន​អារម្មណ៍​សប្បាយ​រីករាយ​ក្រៃ​លែង ជា​ពិសេស​រាំ​កម្សាន្ត ច្រៀង​តាម និង​ស្រែក​ហ៊ោ​គ្រប់​គ្នា​ពេញ​មុខ​ឆាក​តន្ត្រី​យ៉ាង​កក្រើក​ក្រុង​សៀមរាប​នា​ត្រី​កាលនោះ​។

​ចំពោះ​សកម្មភាព​ផ្សេង​ៗ​នៃ​ព្រឹត្តិការណ៍ Tiger Street Football Festival ២០១៨ នៅ​ខេត្តសៀមរាប សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH
#TSFF2018

​សូម​ពិសា​ដោយ​ការ​ទទួលខុសត្រូវ​!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ