ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ទៅ​ជាង​៣​ពាន់​ដុល្លារ លោកអើយ(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​លួច​ឡើង​គាស់​ដំបូល​តូប​លក់​ទូរស័ព្ទ​មួយ​កន្លែង​ចូល​ទៅ​គាស់​ទូ​លួច​យក​បាន​ទូរស័ព្ទ​ជា​ច្រើន​គ្រឿង ដែល​មាន​តម្លៃ​ជាង​៣​ពាន់​ដុល្លារ ។ ហេតុការណ៍​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល បាន​សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំរោង​កំណត់​បាន​មុខសញ្ញា ទើប​កសាង​សំណុំ​រឿ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្ដាល ហើយ​សាលាដំបូង​បាន​ចេញ​ដីកា​ឲ្យ​ចាប់ខ្លួន ទើប​ចាប់ខ្លួន​បាន​តែ​ម្ដង…

ខេត្តកណ្ដាល ៖ ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​លួច​ឡើង​គាស់​ដំបូល​តូប​លក់​ទូរស័ព្ទ​មួយ​កន្លែង​ចូល​ទៅ​គាស់​ទូ​លួច​យក​បាន​ទូរស័ព្ទ​ជា​ច្រើន​គ្រឿង ដែល​មាន​តម្លៃ​ជាង​៣​ពាន់​ដុល្លារ ។ ហេតុការណ៍​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល បាន​សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំរោង​កំណត់​បាន​មុខសញ្ញា ទើប​កសាង​សំណុំ​រឿ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្ដាល ហើយ​សាលាដំបូង​បាន​ចេញ​ដីកា​ឲ្យ​ចាប់ខ្លួន ទើប​ចាប់ខ្លួន​បាន​តែ​ម្ដង ។ ការ​ចាប់ខ្លួន​ខាងលើ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវលំ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ត្បែង ឃុំ​សំរោង ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ជនសង្ស័យ​ឈ្មោះ ឈៀង មាំ​ង អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ​កាត់ដេរ មាន​ទីលំនៅ​ក្នុងភូមិ​ខាងលើ ។
នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​នោះ​ត្រូវ​បាន​ចាប់ខ្លួន​តាម​ដីកា​លេខ​០២១ ដ​.​ក​.​ច​.​ខ​.​ចុះ​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៨ របស់​លោក​គឹ​ម ម៉េ​ង ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកណ្តាល ។ ដែល​បាន​ចោទប្រកាន់​ពី​បទ​លួច និង​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ក្តាន់​រយ ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពី ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៧​កន្លង​មកនេះ ។ ប្រភព​បន្ត​ទៀត​ថា ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​សកម្មភាព​ឡើង​គាស់​ដំបូល​តូប​លក់​ទូរស័ព្ទ​មួយ​កន្លែង​នៅ​ក្នុងភូមិ​ក្ដាន់​រយ ហើយ​បាន​ចូល​ទៅ​គាស់​ទូ​នៅ​ខាងក្នុង​លួច​យក​បាន​ទូរស័ព្ទ​ដៃ​បានជា​ច្រើន​ម៉ាក និង​គ្រឿង ក្នុង​នោះ​មាន​ម៉ាក​oppo​ច្រើន​ជាងគេ ដែល​គិត​ជា​ទឹកប្រាក់​ជាង​៣​ពាន់​ដុល្លារ ។

បន្ទាប់​មក​ជន​នេះ​បាន​គេចខ្លួន​បាត់​ស្រមោល ចំណែក​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ជួយ​ធ្វើការ​ស្រាវជ្រាវ ដើម្បី​ចាប់ខ្លួន​ចោរ ។ ពេល​នោះ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល និង​នគរបាល​ប៉ុស្ដិ៍​សំរោង​លើ​បាន​ចុះ​ស្រាវជ្រាវ​រហូត​កំណត់​បាន​មុខសញ្ញា​ចោរលួច​នោះ ប៉ុន្តែ​ភ្លាម​ៗ​នោះ​ចាប់ខ្លួន​មិន​បាន​នោះ​ឡើយ ព្រោះ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់ ។ ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ក្រោយមក​កម្លាំង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្ដាល​ទៅ​តាម​និ​តិ​វិធី​ច្បាប់ ហើយ​រហូត​ដល់​ដើម​ខែមករា ឆ្នាំ​២០១៨ ទើប​សាលាដំបូង​ខេត្តកណ្ដាល​ចេញ​ដីកាចាប់ខ្លួន ។

ចំណែក​កម្លាំង​នគរបាល​បន្ទាប់​ពី​បាន​ដីកា​ហើយ​ក៏​បាន​ស្វែងរក​ជន​នោះ រហូត​មក​ដល់​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨ ទើប​ប្រទះ​ឃើញ ហើយ​ក៏​បាន​ចាប់ខ្លួន​បាន និង​នាំ​យក​ទៅ​សាកសួរ ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ