ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត រដ្ឋសភា​អនុម័ត​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ធម្មនុញ្ញ ៥​មាត្រា ដោយ​សម្លេង​១២៣

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ទី ១៤ កុ​ម្ភៈ ឆ្នាំ​២០១៨ នេះ​ បាន​បោះ​ឆ្នោត​តាម​រយៈ​​ការ​លើកដៃ​​អនុម័ត សម្រេច​ជា​ឯក​ច្ឆ័​ន​លើ​សេចក្តីព្រាងច្បាប់​វិសោធនកម្ម​ច្បាប់​ធម្មនុញ្ញ​ដោយ​គ្មាន​ការ​កែប្រែ​ពី​សមាជិក​រដ្ឋសភា ចំនួន​១២៣​រូប…

​រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ទី ១៤ កុ​ម្ភៈ ឆ្នាំ​២០១៨ នេះ​ បាន​បោះ​ឆ្នោត​តាម​រយៈ​​ការ​លើកដៃ​​អនុម័ត សម្រេច​ជា​ឯក​ច្ឆ័​ន​លើ​សេចក្តីព្រាងច្បាប់​វិសោធនកម្ម​ច្បាប់​ធម្មនុញ្ញ​ដោយ​គ្មាន​ការ​កែប្រែ​ពី​សមាជិក​រដ្ឋសភា ចំនួន​១២៣​រូប ។​

​ការ​អនុម័ត​ច្បាប់​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ ធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​វិសាមញ្ញ​នីតិ​កាល​​ទី​៥ ក្រោម​អធិបតីភាព​សម្តេច ហេង ​រិ​ន ប្រធានរដ្ឋសភា​ ។ សេចក្តី​ព្រាង​វិសោធន​កម្ម​ច្បាប់រដ្ឋធម្មនុញ្ញ​ គឺ​មាន​ចំនួន​៥ មាត្រា​ ៖ មាត្រា ៣៤, មាត្រា ៤២, មាត្រា​៤៩, មាត្រា​៥៣ និង​មាត្រា ១១៨ ។​

​ខ្លឹមសារ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មួយ​ក្នុង​ចំណោម​មាត្រា​ទាំង​៥ គឺ​មាត្រា​១១៨ ថ្មី (​មួយ​) បាន​​សម្រេច​លុប​ថ្នាក់​រដ្ឋលេខាធិការ​ចេញ​ជា​សមាជិក​គណៈរដ្ឋមន្ត្រី ដោយ មាត្រា​១១៨ ថ្មី (​មួយ​) បាន​ចែង​ថា​៖ «​គណៈរដ្ឋមន្ត្រី​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ គណៈ​រដ្ឋមន្ត្រី​ត្រូវ​បាន​ដឹកនាំ​ដោយ នាយក​រដ្ឋមន្ត្រី​មួយ​រូប អម​ដោយ​ឧបនាយករដ្ឋមន្ត្រី​ព្រម​​​ទាំង​មាន​ទេស​រដ្ឋមន្ត្រី និង​រដ្ឋ​ជា​សមាជិក​»​។​

​សូម​ជម្រាប​ថា ​កាលពី​ថ្ងៃ​ទី​២ ខែកុម្ភៈ ​កន្លង​មក គណៈរដ្ឋមន្ត្រី​បាន​បើក​កិច្ចប្រជុំ​ពេញអង្គ ដោយ​​បាន​អនុម័ត​លើក​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ស្តី​ពី​វិសោធនកម្ម​មាត្រា ៣៤​ថ្មី មាត្រា​​៤២ មាត្រា​៤៩ មាត្រា​៥៣ និង​មាត្រា​១១៨ ​ថ្មី នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សេចក្តីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​។​

​សេច​ក្តី​​ព្រាង​ច្បាប់​ស្តី​វិសោធនកម្ម​មាត្រា​២៦ មាត្រា​២៧​ថ្មី មាត្រា​២៨ មាត្រា​៣១ និង​មាត្រា​​៣២ នៃ​ច្បាប់​ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​។ និង​សេច​ក្តីព្រាងច្បាប់​ស្តី​ពី​អាជ្ញា​បណ្ណ​បញ្ជា​សម្រាប់​សុខភាព​សាធារណៈ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ