ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​បែប​ហ្នឹង​មែន ឯណា​ទៅ​សីលធម៌​គ្រូពេទ្យ​នោះ ?

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ខណៈ​ពេល​ដែល ស្ត្រី​ម្នាក់​សម្រាលកូន​ដោយ​ការ​វះកាត់ បាន​ដួល​ស្លាប់​បន្ទាប់​ពី​អ្នកគ្រូ​ពេទ្យ​បង្ខំ​ឲ្យ​ដើរ​ពី​កន្លែង​សម្រាក ទៅ​លាង​របួស​នៅ​បន្ទប់​សម្ភព ដោយ​ប្រាប់​ថា គ្មាន​រទេះរុញ​នោះ​ទេ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​ព្រឹក…

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ខណៈ​ពេល​ដែល ស្ត្រី​ម្នាក់​សម្រាលកូន​ដោយ​ការ​វះកាត់ បាន​ដួល​ស្លាប់​បន្ទាប់​ពី​អ្នកគ្រូ​ពេទ្យ​បង្ខំ​ឲ្យ​ដើរ​ពី​កន្លែង​សម្រាក ទៅ​លាង​របួស​នៅ​បន្ទប់​សម្ភព ដោយ​ប្រាប់​ថា គ្មាន​រទេះរុញ​នោះ​ទេ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១៣ ខែកុម្ភៈ នៅ​ក្នុង​អាគារ​ផ្នែក​សម្ភព នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​។ ជាមួយ​គ្នា​នោះ​ដែរ ក្រុម​គ្រួសារ​ជន​រង​គ្រោះ បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ សូម​មេត្តា​ជួយ​ផ្តល់​ភាព​យុ​តិ្ត​ធម៌ ដល់​គ្រួសារ​ជន​រង​គ្រោះ​ផង​។ បុរស​ជា​ប្តីស្រី​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖ រូប​គាត់​ឈ្មោះ វន ជ្រុ​យ អាយុ​៣៦​ឆ្នាំ រីឯ​ប្រពន្ធ​គាត់​ឈ្មោះ ចេ​ង វិ​ន អាយុ​៣៤​ឆ្នាំ មានកូន​៤​នាក់ រស់នៅ​ភូមិ​ថ្នល់​ឈើទាល ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។ នៅ​ថ្ងៃ​ទី​០៩ ខែកុម្ភៈ គាត់​បាន​ជូន​ប្រពន្ធ​មក​សម្រាលកូន​ទី​៤ នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត ដោយ​ត្រូវ​គ្រូពេទ្យ​វះ​បង្កើតកូន​បាន​ដោយ​ជោគជ័យ នៅ​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៩ ខែកុម្ភៈ​។

  ក្រោយ​ការ​វះកាត់​គាត់ និង​ប្រពន្ធ​ត្រូវ​សម្រាក​ក្នុង​មន្ទីរពេទ្យ​មួយ​រយៈ​ទៀត ដើម្បី​ព្យា​ល​មុខរបួស​វះកាត់​។ ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកុម្ភៈ​នេះ នៅ​ម៉ោង​៩​ព្រឹក ស្ត្រី​ជា​គ្រូពេទ្យ​ម្នាក់​មិន​ស្គាល់ ឈ្មោះ​បាន​ប្រាប់​ថា ឲ្យ​យកប្រពន្ធ​ទៅ​លាង​របួស​នៅ​ក្នុង​បន្ទប់​សម្ភព ពេល​នោះ​ប្រពន្ធ​គាត់​បាន​ប្រាប់​ថា ខ្ញុំ​ឈឺចាប់​ក្នុង​ពោះ​ណាស់​ដើរ​មិន​រួច​ទេ សុំ​រទេះរុញ​គ្រូពេទ្យ​មួយ​មក​ដើម្បី​ជិះ​ទៅ​លាង​របួស​។ ខណៈ​ពេល​នោះ​អ្នកគ្រូ​ពេទ្យ​ម្នាក់​នោះ បាន​និយាយ​ទាំង​គំរោះគំរើយ​ថា គ្មាន​រទេះរុញ​ទេ​ឈឺ​ប៉ុណ្ណឹង​ដើរ​តិច​ៗ​វា​មិន​អី​ទេ​។ គេ​កើតកូន​ដូច​យើង​ដែរ គេ​ដើរ​អស់ហើយ ភ្លាម​ៗ​នោះ​ប្រពន្ធ​គាត់​ខំព្យាយាម​ដើរ​ទាំង​ការ​ឈឺចាប់​ខ្លាច​គ្រូពេទ្យ​ស្តី​ឲ្យ ដោយ​គាត់​ជា​ប្តី​ខំ​ជួយ​គ្រាហ៍​ប្រពន្ធ​ឲ្យ​ដើរ​ទាំង​បង្ខំ ចៃដន្យ​ពេល​នោះ​ដើរ​បាន​ពាក់​កណ្តាលផ្លូវ​ប្រពន្ធ​គាត់ បាន​ដួល​ដាច់ ខ្យល់​ស្លាប់​ភ្លាម​ៗ​តែ​ម្តង​នៅ​ក្នុង​អាគារ​សម្ភព​។

ករណី​នេះ មក​ពី​អ្នកគ្រូ​ពេទ្យ​មិន​ស្តាប់​សំណូមពរ​អ្នកជំងឺ នាង​ថា​នាង​ដើរ មិន​រួច​ទេ តែ​អ្នកគ្រូ​ពេទ្យ​មិន​ជឿ និង​មិន​យកចិត្តទុកដាក់​ជាមួយ​អ្នកជំងឺ ទើប​បណ្តា​យ​ឲ្យ​នាង​ស្លាប់​យ៉ាង ដូច្នេះ​។ ទាក់ទង​នឹង​ករណី​នេះ​ដែរ លោក សូ​រិ​ន្ទ ទី​រ៉ា​វុ​ឌ្ឍី ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា​៖ ក្រោយ​ពេល​កើតហេតុ គ្រូពេទ្យ​បាន​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​យ៉ាង​អស់​សមត្ថភាព​ផង​ដែរ​តែ​ជួយ​នាង​មិន​បាន​ឡើយ រឿង​នេះ​គ្រូពេទ្យ​ខេត្ត​ទាំងអស់​មានការ​សោកស្តាយ​ខ្លាំង​ណាស់​។ លោក​បាន​បញ្ជាក់​ថា តាម​ធម្មតា ស្ត្រី​ដែល​ឆ្លងទន្លេ ដោយ​វះកាត់​ត្រឹម​២៤​ម៉ោង គេ​អាច​ដើរ​បាន​ហើយ តែ​ស្ត្រី​ខាងលើ ស​ម្រា​ន​កូន​បាន​៥​ថ្ងៃ​ហើយ ទើប​អ្នកគ្រូ​ពេទ្យ​ឲ្យ​ក្រោក​ដើរទៅ​លាង​របួស ហើយ​ការ​ស្លាប់​របស់​ស្ត្រី​ខាងលើ ក្រុម​គ្រូពេទ្យ​ក៏​ឆ្ងល់​ដែរ​។ បញ្ហា​នេះ ក្រុម​គ្រូពេទ្យ​នឹង​ធ្វើការ​ស្រាវជ្រាវ​ឲ្យ​បានដឹង​ច្បាស់ ប្រសិនបើ​ដូច​ប្តី​ជន​រង​គ្រោះ​ចោទប្រកាន់​មែន​នោះ លោក​នឹង​ប្រជុំ ជាមួយ​គ្រូពេទ្យ​ទាំងអស់​ដើម្បី​ដាក់​វិន័យ​តាម​បទបញ្ជារ​ផ្ទៃក្នុង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ