ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ណាស់ ! ព្រោះតែ​ក្រពះ​ជាប់គុក​ស្រុក​គេ​ស្ទើ​រាល់ថ្ងៃ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ខ្មែរ​ថៃ​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ថៃ​ចាប់ខ្លួន​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ប៉ា​ង​ស៊ី​ដា ក្នុង​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ នា​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៨ ដោយ​ចោទប្រកាន់​ថា​ចូល​ទៅ​លួច​កាប់​ឈើ គ្រញូង​។…

ខេត្តបន្ទាយមានជ័យ ៖ ខ្មែរ​ថៃ​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ថៃ​ចាប់ខ្លួន​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ប៉ា​ង​ស៊ី​ដា ក្នុង​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ នា​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៨ ដោយ​ចោទប្រកាន់​ថា​ចូល​ទៅ​លួច​កាប់​ឈើ គ្រញូង​។ ការ​ចាប់​បាន​ជនសង្ស័យ​ទាំង​៣​គឺ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព និង​ដានជើង ហើយ​សមត្ថកិច្ច តាម​ពីក្រោយ​រហូត​ដល់​គោលដៅ​ដែល​ជនសង្ស័យ​ខ្មែរ​ថៃ​ជាង​២០​នាក់ កំពុង​ចែក​សម្ភារ​គ្នា​ដើម្បី​ចូល រក​កាប់​ឈើ​គ្រញូង នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​ថៃ​មួយ​។

 ជនសង្ស័យ​ទាំង​៣​នាក់​រួម​មាន ១.​ឈ្មោះ ប៉េ សឹ​ប​ម៉ា ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ ជា​ជនជាតិ​ថៃ ២.​ឈ្មោះ តាំង ឡឺម ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​(​ខ្មែរ​) និង​៣.​ឈ្មោះ មៀ អ៊ា​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​(​ខ្មែរ​)​។ ករណី​ខាងលើ​សមត្ថកិច្ច​ថៃ​រឹបអូស​បា​នរណា​យន្ត​២​គ្រឿង កាំភ្លើង​វែង​១​ដើម គ្រាប់​២០៩​គ្រាប់ និង​ស្បៀងអាហារ​មួយ​ចំនួន​។ ក្រោយ​សាកសួរ​ជនសង្ស័យ​ទាំង​៣​ប្រាប់​ថា មាន​គ្នា​សរុប​២០​នាក់​ត្រូវ​ថៅកែ​ជា​ជនជាតិ​ខ្មែរ​ជួល​ឲ្យ​កាប់​ឈើ​គ្រញូង ប៉ុន្តែ​មិន​ទាន់​ទាំង​បាន​កាប់​ផង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង​។ ជនសង្ស័យ​ទាំង​៣​នាក់ ពេល​នេះ​កំពុង​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​ខេត្ត​កើតហេតុ មុន​ពេល​ប្រឈម​ឡើង​ក្តី​នៅ​តុលាការ​របស់​ថៃ​។

គួរ​បញ្ជាក់​ថា ព្រោះតែ​ដើម្បី​ក្រពះ និង​ជីវភាព​គ្រួសារ ពលករ​ខ្មែរ​ជា​ច្រើន​នាក់​បាន​ក្លាយជា​ជន​រង​គ្រោះជា​បន្តបន្ទាប់ មាន​ស្លាប់ និង​របួស ជាប់គុក​នៅ​ស្រុក​គេ​ដោយសារ​ការ​លួច​ឆ្លង​ដែន​ខុសច្បាប់ មិន​ថា​ពលករ​ទៅ​ស្វែងរក​ការងារ​ធ្វើ​តាម​បណ្តា​ខេត្ត ក្នុង​នោះ​រួម​ទាំង​ក្រុម​ពលករ​ស៊ីឈ្នួល​កាប ឬ​លី​សែង​ឈើ​គ្រញូង​ផង​ដែរ ខណៈ​ក្រុម​មេខ្យល់ និង​អ្នក​នៅ​ពីក្រោយ​ខ្នង​រួច​ផុត​ពី​សំណាញ់​ច្បាប់​រហូត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ