ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​អយ្យការ​ចោទប្រកាន់​ភរិយា និង​បងថ្លៃ​ប្រធាន​មន្ទីរពេទ្យ​វិសាល​សុខ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៨​នេះ បាន​សម្រេច​ធ្វើការ​ចោទ​ស្ត្រី​ម្នាក់ ដែល​អះអាង​ថា​ជា​ភរិយា​លោក​ប្រធាន​មន្ទីរពេទ្យ​វិសាល​សុខ និង​បងថ្លៃ​ពី​បទ ហិង្សា​ដោយ​ចេតនា…

រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៨​នេះ បាន​សម្រេច​ធ្វើការ​ចោទ​ស្ត្រី​ម្នាក់ ដែល​អះអាង​ថា​ជា​ភរិយា​លោក​ប្រធាន​មន្ទីរពេទ្យ​វិសាល​សុខ និង​បងថ្លៃ​ពី​បទ ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ​។ ជនជាប់សង្ស័យ​ម្នាក់​ឈ្មោះ ទូច រស្មី ហៅ​អា​ម៉ី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជា​ភរិយា​លោក ជា សំ​អាន ប្រធាន​មន្ទីរពេទ្យ​វិសាល​សុខ ស្នាក់​នៅផ្ទះ​លេខ​១០៣៥ បុរី​សេ​វិ​ន​វីឡា ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​ម្នាក់​ឈ្មោះ ទូច សុធា ហៅ​តុង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ត្រូវជា​បងប្រុស​របស់​នាង ទូច រស្មី​។

ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៩ កុម្ភៈ ២០១៨ ឈ្មោះ ទូច រស្មី បាន​មក​ដល់​ផ្ទះ​លេខ​១០៣៥ បុរី​សេ​វិ​ន​វីឡា ស្រាប់តែ​ឃើញ​ប្ដី​របស់​ខ្លួន​ឈ្មោះ ជា សំ​អាន នៅ​ក្នុង​បន្ទប់ដេក​ជាមួយ​ស្រី​ក្មេង​ម្នាក់ ដែល​មិន​ស្គាល់ឈ្មោះ​។ ពេល​នោះ​ប្រពន្ធ​ក៏​សួរនាំ​ប្ដី​ថា ស្រី​ក្មេង​នេះ​មកពីណា បានជា​ស្នេហា​គ្នា​ដល់​ក្នុងផ្ទះ​។ ការ​ជជែក​គ្នា​នោះ​បាន​ឈាន​ដល់​ការ​ប្រតាយប្រតប់​គ្នា និង​ស្រែក​ឡូឡា​ពេញ​ផ្ទះ​ក៏​ឮ​ដល់​ឈ្មោះ ទូច សុធា ដែល​នៅ​ក្នុង​បន្ទប់​ផ្សេង​។

ពេល​ឮ​សំឡេង​ប្តី​ប្រពន្ធ​ឈ្លោះ​គ្នា ឈ្មោះ ទូច សុធា បាន​ស្ទុះ​មក​ចាប់ដៃ​កុំ​ឲ្យ​លោក ជា សំ​អាន វាយ​ប្រពន្ធ​(​ប្អូនស្រី​) ដោយសារ​តែ​ប្រពន្ធ​សួរនាំ​រឿង​យក​ស្រី​ក្មេង​មក​ដេក​ដល់​ក្នុងផ្ទះ​។ ឆ្លៀតពេល​ឃើញ​បងប្រុស​ចាប់ដៃ​ប្ដី ជាប់ នាង ទូច រស្មី បាន​ស្ទុះ​ទៅ​យក​កា​តូ​ទឹក​ជ័រ​មក​វាយ​ក្បាល​ប្ដី​ឈ្មោះ ជា សំ​អាន ពីរ​បី​ថូ​ទឹក​បណ្ដាល​ឲ្យ​បែក​ឈាម​ហូរ​។ ក្រោយ​បែកក្បាល​ហូរ​ឈាម​ដូច្នេះ ឈ្មោះ ជា សំ​អាន ក៏​បាន​ទៅ​ប្ដឹង​សមត្ថកិច្ច​អាវុធហត្ថ​ឲ្យ​ចុះ​ទៅ​ឃាត់ខ្លួន​ប្រពន្ធ និង​បងថ្លៃ​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់​។ នេះ​គ្រាន់​ជា​ព័ត៌មាន​ដែល​ទទួល​បាន ពី​សាលាដំបូង​រាជធានី​ភ្នំពេញ ចំណែក​ដើមចោទ កោះសន្តិភាព មិន​អាច​ទាក់ទង​បាន​ទេ​។ តែ​ទោះ​យ៉ាងណា​ក្តី​ជនសង្ស័យ​ទាំង​២​នាក់​បងប្អូន ទំនង​ចៅក្រម​ស៊ើបសួរ និង​អាច​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន តាម​ការ​ស្នើ​ពី​តំណាង​អយ្យការ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ