ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​សំណេះសំណាល ចែក​សៀវភៅ​គ្រួសារបក្សដល់ពលរដ្ឋ២១៦គ្រួសារ

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នៅ​រសៀល ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​រតនៈ សង្កាត់​រតនៈ ក្រុង​បាត់ដំបង មាន​ពិធី​សំណេះសំណាល​ចែក​សៀវភៅ​គ្រួសារបក្ស…

ខេត្តបាត់ដំបង ៖ នៅ​រសៀល ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​រតនៈ សង្កាត់​រតនៈ ក្រុង​បាត់ដំបង មាន​ពិធី​សំណេះសំណាល​ចែក​សៀវភៅ​គ្រួសារបក្ស ដល់​ប្រជាពលរដ្ឋ ចំនួន​២១៦​គ្រួសារ ក្រោម​អធិបតីភាព​លោក ឯក សំ​អូន ប្រធាន​ក្រុមការងារ​សង្កាត់​រតនៈ ដោយ​មាន​សមាជិក​មក​ចូលរួម ប្រមាណ​៤០០​នាក់​។ លោកស្រី សេង ស៊ី​ណា ជំទប់​ទី​១​សង្កាត់​រតនៈ បាន​រាយការណ៍ អំពី​សកម្មភាព​កន្លង​មក​ដែល​ក្រុមការងារ​ចុះ​ជួយ​ជា​ប្រចាំ​នៅ​ពេល​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក ទាំង​ផ្នែក​ជីវភាព និង​សន្តិសុខ​ឲ្យ​ប្រជាជន​នៅ​ក្នុងភូមិ​មាន​ក្តី​សុខ​មិន​ឲ្យ​មាន​ជួប​ការ​ភ័យ​ខ្លាច​អ្វី​ឡើយ​។

បន្ទាប់​មក​លោក ប៊ិ​ន សា​រ៉​ន ប្រធាន​ក្រុមការងារ​ភូមិ​រតនៈ បាន​រៀបរាប់​លម្អិត​ការ​ចុះ​ជួយ​សម្រួលការ លំបាក​ក្នុង​រយៈពេល​៣​ខែ​កន្លង​មកនេះ​គឺ​ជួយ​ដោះស្រាយ​ជួយ​ធ្វើ​ផ្ទះ​ក្នុង​ការ​ស្នាក់​នៅ​បាន​ចំនួន​៣​ខ្នង ធ្វើ​ផ្លូវ​ចូល​ក្នុងភូមិ​ដាក់​លូ ចូលរួម​បុណ្យ​ទាន​ផ្សេង​ៗ ជួយ​ស្ត្រី​សម្រាលកូន អស់​ថវិកា​ចំនួន ១៤.៥៩១.០០០​រៀល និង​២.១៨១​ដុល្លារ និង​អង្ករ​៥២០​គីឡូក្រាម​ហើយ​កំពុង​ជួយ​ជា​បន្ត​ទៅ​ទៀត​។ លោក ឯក សំ​អូន ប្រធាន​ក្រុមការងារ​សង្កាត់​បាន​ថ្លែង​ថា ការ​ជួប​គ្នា​នេះ​គឺ​ចង់​ស្គាល់​មុខ​ក្រុមការងារ ជាមួយ​សមាជិក​ទាំងអស់​ឲ្យ​បាន​ច្បាស់​ហើយ​ងាយស្រួល​ក្នុង​ការ​ទំនាក់ទំនង​ជួយ​គ្នា​បន្ថែម​ទៀត ហើយ​ក្នុង​ការ​ចេញ​សៀវភៅ​គ្រួសារ​បក្ស​នេះ​គឺ​តាម​គោលការណ៍​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី និង​មាន​ភាព​ងាយស្រួល អំពី​តម្រូវការ​ចាំបាច់​បន្ថែម​ទៀត ដែល​បងប្អូន​យើង ត្រូវការ​ទទួល​បាន​ដោយ​ពិតប្រាកដ​។

លោក​បាន​បន្ត​ទៀត​ថា ចំពោះ​កិច្ចការ​នយោបាយ​ពេល​នេះ យើង​គ្មាន​អ្វី​ដែល​ត្រូវ​មក​រារាំង ញុះញង់ អូស​ទាញអារម្មណ៍​បងប្អូន​ឲ្យ​ធ្លាក់​ចុះ​ក្នុង​ភាព​វិនាស​ហិនហោច និង​អន្តរាយ​ដូច​កាល​អាណត្តិ​មុន​ដែល​មានការ​បោះ​ឆ្នោត​ហើយ​ចាញ់ឆ្នោត​នាំ​បង្កើត​បញ្ហា​ទាមទារ​រក​ការ​បោះ​ឆ្នោត រាប់​សន្លឹក​ឆ្នោត​សារ​ជា​ថ្មី បង្ក​ជា​បាតុកម្ម បំផុស​បង្កើត​ជា​បដិវត្ត​ពណ៌ នាំ​ឲ្យ​មាន​ភាព ច្របូកច្របល់​ក្នុង​សង្គម ដោយ​ក្រុម​មួយ​ក្តាប់​តូច​បាន​អុកឡុក​ទៀត​បាន​ឡើយ នេះ​ជា​ចំណាត់ការ​បាន​ទាន់​ពេលវេលា​ដែល​រាជរដ្ឋាភិបាល​យើង​បាន​ទប់ស្កាត់​បាន​ទាន់​ពេលវេលា​។ នា​ឱកាស​ចុង​ក្រោយ​នៃ​ពិធី​សំណេះសំណាល គណៈអធិបតី​បាន​ប្រគេន​សំពៅ​ដល់​ព្រះសង្ឃ​១​អង្គ និង​ថវិកា​២​ម៉ឺន​រៀល ក្រុមប្រឹក្សា​សង្កាត់​ចំនួន​៤​នាក់ សាខា​បក្ស​ភូមិ​ចំនួន​៣​នាក់ យុវជន​១១​នាក់ ទទួល​បាន​ថវិកា​ម្នាក់​២​ម៉ឺន​រៀល និង​សមាជិក​បក្ស​ចំនួន​៣៣០​នាក់ ក្នុង​ម្នាក់​ទទួល​បាន​៥​ពាន់​រៀល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ