ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​ជោគ​ជិះ​ម៉ូតូឌុប​គ្នា ទៅ​បុក​រថយន្ត​គេ​ក្រោយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជម្លោះ​មួយ​បាន​កើតឡើង​រវាង​បុរស​ចំនួន​២​នាក់ ឈ្លោះ​ជាមួយនឹង​ភាគី​ម្ខាង​ទៀត ដោយ​បង្ក​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍ និង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​អ្នកដំណើរ​តាម​ផ្លូវ ខណៈ​ដែល​គេ​បានឃើញ​បុរស​ចំនួន​២​នាក់​ជិះ​ម៉ូតូ​សង់​កូរ៉េ​ចាស់​មួយ​គ្រឿងក្នុង​សភាព​ស្រវឹងស្រា​យ៉ាង​ជោគ​ជាំ ទៅ​បុក​រថយន្ត​ម៉ាក​ហា​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​ពីក្រោយ ដែល​កំពុង​តែ​ឈប់​ភ្លើងស្តុប​នោះ​។ ហេតុការណ៍​នេះ​ដែរ​បាន…

រាជធានី​ភ្នំពេញ ៖ ជម្លោះ​មួយ​បាន​កើតឡើង​រវាង​បុរស​ចំនួន​២​នាក់ ឈ្លោះ​ជាមួយនឹង​ភាគី​ម្ខាង​ទៀត ដោយ​បង្ក​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍ និង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​អ្នកដំណើរ​តាម​ផ្លូវ ខណៈ​ដែល​គេ​បានឃើញ​បុរស​ចំនួន​២​នាក់​ជិះ​ម៉ូតូ​សង់​កូរ៉េ​ចាស់​មួយ​គ្រឿងក្នុង​សភាព​ស្រវឹងស្រា​យ៉ាង​ជោគ​ជាំ ទៅ​បុក​រថយន្ត​ម៉ាក​ហា​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​ពីក្រោយ ដែល​កំពុង​តែ​ឈប់​ភ្លើងស្តុប​នោះ​។ ហេតុការណ៍​នេះ​ដែរ​បាន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​៤៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ភ្លើងស្តុប​ផ្លូវ​លេខ​២៧១ កែង​នឹង​ផ្លូវ​លេខ​៤៨៨ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចម្ការមន​។ តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹក មាស ពាក់​ស្លាក​លេខ កំពង់ចាម ២A-៣៦៥២ មួយ​គ្រឿង ដែល​បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់ រួម​ទាំង​ក្រុម​គ្រួសារ របស់​គាត់​ជា​ច្រើន​នាក់​ទៀត​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។

លុះដល់​ចំណុច​ខាងលើ ភ្លើងស្តុប​ក៏ ចាប់ផ្តើម​ក្រហម ហើយ​អ្នកបើកបរ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​នោះ​ក៏​បាន​ឈប់​រថយន្ត ខណៈ​ដែល​រថយន្ត​កំពុង​តែ​ឈប់​នៅ ស្ងៀម​មួយ​កន្លែង​នោះ​។ តាម​ប្រភព​ដដែល​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា ពេល​នោះ​ក៏​ស្រាប់តែ​មាន​ម៉ូតូ​សង់​កូរ៉េ ព៌​ណ​ក្រហម គ្មាន​ស្លាក​លេខ​មួយ​គ្រឿង ដែល​ជិះ​គ្នា​២​នាក់ ដែល​សុទ្ធតែ​មាន​សភាព​ស្រវឹងស្រា​យ៉ាង​ជោគ​ជាំ​នោះ ក៏​បាន​មក​បុក​ពីក្រោយ​បណ្តាល​ឲ្យ​រយះ​ដាច់​កាង​ខាងក្រោយ​។ ពេល​នោះ ដោយ​មានការ​ភ័យ​ខ្លាច ពួក​គេ​បើក​ម៉ូតូ​រត់គេច​ខ្លូ​ន បុរស​វ័យ​ចំណាស់​ក៏​បាន​ចុះ​មក​ចាប់ដៃ​បុរស​អ្នកបើកបរ​ម៉ូតូ​ជាប់​នៅ​នឹង​កន្លែង ទើប​បង្ក​ឲ្យ​មានការ​ឈ្លោះប្រកែក​គ្នា​។

ដោយ​ស្ត្រី​ជា​ប្រពន្ធ​បាន​បើក​ដំបូល​រថយន្ត​ឈរ​ស្រែក​ឈ្លោះ​គ្នា ច្រងេងច្រងាង​ធ្វើ​ឲ្យ​មានការ​កកស្ទះ និង​ភ្ញាក់ផ្អើល​កើតឡើង​តែ​ម្តង​។ ភ្លាម​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ ក៏​បាន​មក​ដល់​កន្លែង​កើតហេតុ និង​ឲ្យ​យក​ទាំង​រថយន្ត និង​ម៉ូតូ​ទៅ​ដាក់​លើ​ចិញ្ចើម​ផ្លូវ ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​ផង​ដែរ តែ​ដោយ​បុរស​អ្នកបើកបរ​ម៉ូតូ​មាន​សភាព​ស្រវឹងស្រា​យ៉ាង​ខ្លាំង និង​ម្នាក់​ទៀត​អាច​និយាយ​ស្តាប់​គ្នា​បាន​។ ពេល​ដែល​កម្លាំង​មាន​សម្ថ​កិច្ច​យក​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ និង​ម៉ូតូ​សង់​កូរ៉េ ទៅ​ដាក់​លើ​ចិញ្ចើម​ផ្លូវ​ឲ្យ​ភាគី​ដោះ ស្រាយ​គ្នា​នោះ គេ​បានឃើញ​ថា បុរស​ជា​អ្នកបើកបរ​ស្ថិត​នៅ​ក្នុង​សភាព​ស្រវឹងស្រា​យ៉ាង​ខ្លាំង និង​និយាយ​ស្តាប់​គ្នា​មិន​បាន ឡើយ ដោយ​សាតរ​តែ​ភាគី​ខាង​ម៉ូតូ​ស្ថិត​នៅ​ក្នុង​សភាព​ស្រវឹងស្រា​យ៉ាង​ខ្លាំង និង​គ្មាន​លុយ​សង​នោះ ទើប​ភាគី​សុំ​ត្រឹមតែ​ការសំពះ​សុះ​ទោស និង​អនុញ្ញាត​ឲ្យ​ចេញ​បាត់​ទៅ​៕


https://youtu.be/p9HQqUJCiQI

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ