ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​អាច​នៅ​រស់​ទេ ក្រោយ​ព្យា​បាល

6 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉ា​ក់ ៖ ត្រូវ​គេ​និយាយ​ថា ​ស្លាប់​ជា​ច្រើន​លើក​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម លោក​ABOUBAKR AL BAGHDADI សង្ស័យ​នៅ​រស់​ក្រោយ​ពី​ត្រូវ​របួស ​ហើយ​ទទួល​ការ​ព្យាបាល​នៅ​ភាព​ឦសាន​ស៊ី​រី ។…

ប្រទេស​អ៊ី​រ៉ា​ក់ ៖ ត្រូវ​គេ​និយាយ​ថា ​ស្លាប់​ជា​ច្រើន​លើក​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម លោក​ABOUBAKR AL BAGHDADI សង្ស័យ​នៅ​រស់​ក្រោយ​ពី​ត្រូវ​របួស ​ហើយ​ទទួល​ការ​ព្យាបាល​នៅ​ភាព​ឦសាន​ស៊ី​រី ។

ការ​ប្រកាស​បែប​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ ដោយ​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​នៃ​ក្រសួងមហាផ្ទៃ​អ៊ី​រ៉ា​ក់ ។ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស៊ើប​ការណ៍​និង​ប្រឆាំង​ភេរវកម្ម​អ៊ី​រ៉ា​ក់ លោក​អា​ប៊ូ អា​លី អាល់​បា​ស្រីុ ថ្លែង​ថា ABOU BAKR AL BAGHDADI ប្រមុខ​ក្រុម​ភេរវកម្ម​រដ្ឋ​អ៊ិ​ស្លា​ម​សង្ស័យ​នៅ​រស់ ហើយ​លាក់ខ្លួន​ក្នុង​តំបន់​ហ្សា​ហ្សី​រេ​ភាគ​ឦសាន​ស៊ី​រី ។ ទូរទស្សន៍ CNN ក៏​លើក​ដែរ​ពី​បណ្តា​ព័ត៌មាន​ប្រហាក់ប្រហែល​គ្នា​នេះ​បញ្ចេញ​ដោយ​បណ្តា​មន្ត្រី​អា​មេ​រិ​ក ។

យោង​តាម​អ្នក​ទទួលខុសត្រូវ​អ៊ីរ៉ា​ក់​រូប​នោះ​ថា តាម​ព័ត៌មាន​ទាំងឡាយ ព្រមទាំង​បណ្តា​ប្រភព​ចេញ​មក​ពី​ក្រុម​ភេរវកម្ម​នោះ ជន​នេះ​គ្រាន់តែ​ត្រូវ​របួស កើត​ជំងឺ​ទឹកនោម បាក់ឆ្អឹង​ខ្នង និង​បាក់ជើង​ពុំ​អាច​ដើរ​បាន​បើ​គ្មាន​ការ​ជួយ​គ្រា ។

គេ​រង​របួសធ្ងន់​ពិត​ណាស់​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​ប្រឆាំង​បណ្តា​ទីតាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​អ៊ី​រ៉ា​ក់ ។ រូបគេ​ហាក់ដូចជា​រង​របួស​នា​ខែឧសភា ឆ្នាំ​២០១៧ ។ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​មាន​វត្តមាន​ក្នុង​តំបន់​ហ្សា​ហ្សី​រេ ដែល​ជា​តំបន់​វាល​ខ្សាច់​ជាប់​ព្រំដែន​ជាមួយ​អ៊ីរ៉ា​ក់ ។

ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នោះ​គេ​ថា​ស្លាប់​ជា​ច្រើន​លើក ដោយ​កាលពី​ថ្ងៃ​ទី​១៦ មិថុនា ២០១៧ រុ​ស្ស៊ី​អះអាង​ថា ជន​នោះ​ប្រហែល​ស្លាប់​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​មួយ​ជិត​ក្រុង​រ៉ា​កា​ស៊ី​រី ។ ព័ត៌មាន​នោះ​ក្រោយមក​អះអាង​ដោយ​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH មុន​ពេល​បដិសេធ​នា​ថ្ងៃ​ទី​១ កញ្ញា ដោយ​ឧត្តមសេនីយ៍​អា​មេ​រិ​ក STEPHEN TOWNSEND មេបញ្ជាការ​ក្រុមចម្រុះ​អន្តរជាតិ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​អ៊ី​រ៉ា​ក់​និង​នៅ​ស៊ីរី ។

ពាក្យ​ចចាមអារ៉ាម​នានា​ក៏​ថា​ជន​នោះ​ស្លាប់​នា​ខែមីនា​និង​នា​ខែតុលា ២០១៥ ដោយសារ​ការ​វាយប្រហារ​តាម​អាកាស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ