ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រសា​ស្រី​លោក​ត្រាំ​ចូល​ពេទ្យ ក្រោយ​បើក​សំបុត្រ​សង្ស័យ​មួយ

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក​៖ ប៉ូលិស​ក្រុង​ញូ​វ​យ៉​ក​គូសបញ្ជាក់​ថា ភរិយា​របស់​កូនប្រុស​ច្បង​ប្រធានា​ធិបតី​សហរដ្ឋអាមេរិក​លោក​ដូ​ណា​ល់ ត្រាំ គឺ​លោក DONALD TRUMP JR ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ…

សហរដ្ឋអាមេរិក​៖ ប៉ូលិស​ក្រុង​ញូ​វ​យ៉​ក​គូសបញ្ជាក់​ថា ភរិយា​របស់​កូនប្រុស​ច្បង​ប្រធានា​ធិបតី​សហរដ្ឋអាមេរិក​លោក​ដូ​ណា​ល់ ត្រាំ គឺ​លោក DONALD TRUMP JR ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ ជា ការ​ប្រុង​ប្រយ័ត្ន​ក្រោយ​ពី​លោកស្រី​បើក​សំបុត្រ​មួយ​ច្បាប់ ដែល​ផ្ញើ​ជូន​ស្វាមី​ហើយ​ក្នុង​សំបុត្រ​នោះ​មាន​ម្សៅ​គួរ​ឱ្យ​សង្ស័យ​មួយ ។

ស្ត្រី​អ្នកនាំពាក្យ​ប៉ូលិស​ក្រុង​ញូ​វ​យ៉​ក​និយាយ​ថា លោកស្រី VANESSA TRUMP អាយុ​៤០​ឆ្នាំ បាន​បើក​សំបុត្រ​នា​វេលា​ម៉ោង​១០​ព្រឹក​ម៉ោង​ក្នុងស្រុក រួច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​។ ការ​វិភាគ​បង្ហាញ​ថា ម្សៅ​ក្នុង​ស្រោមសំបុត្រ​នេះ​ពុំ​មែន​ជា​ម្សៅ​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ឡើយ ។

ភ្នាក់ងារ​សម្ងាត់​ទទួល​បន្ទុក​ជា​ពិសេស​ការពារ​សន្តិសុខ​គ្រួសារ​ប្រធានាធិបតី​គ្រាន់តែ​អះអាង​ថា ការ​ស៊ើបអង្កេត​មួយ​កំពុង​ធ្វើ​តែ​ពុំ​ផ្តល់​ភាព​លម្អិត​ផ្សេង​ទៀត​ទេ ។

តាម TWITTER លោកស្រី​អ៊ី​វ៉ា​ន​កា កូនស្រី​ប្រធានាធិបតី​បាន​ផ្ញើ​សារ​មួយ​ជូន​បងថ្លៃ​ស្រី​សម្តែង​ការ​គាំទ្រ ។ លោកស្រី​សរសេរ​ថា ខ្ញុំ​គិតដល់​បងថ្លៃ ហើយ​ស្រឡាញ់​បងថ្លៃ​និង​នៅ​ក្បែរ​បងថ្លៃ ។ គ្មាន​មនុស្ស​ណា​ម្នាក់​អាច​សម្លុត​គំរាម​បែប​នេះ​ទេ ។ គ្មាន​អ្វី​ដែល​អត់​អោន​ដល់​ទ​ង្វើ​បែប​នេះ​ឡើយ ។

ប៉ុន្មាន​នាទី​ក្រោយមក ស្វាមី​លោកស្រី VANESSA លោក DONALD TRUMP JR បាន​សរសេរ​តាម​បណ្តាញ​សង្គម​ថា ខ្ញុំ​ដឹង​ថា ភរិយា​និង​កូន​ៗ​ខ្ញុំ សុខ​សប្បាយ​ក្រោយ​បទ​ពិសោធន៍​ស្ទើរ​ពុំ​ជឿ​នេះ នាំ​ឱ្យ​មានការ​ព្រួយបារម្ភ​នា​ព្រឹក​ថ្ងៃ​ទី​១២ កុម្ភៈ​នោះ ។ ខ្ញុំ​ពិតជា​ស្អប់​ជន​មួយ​ចំនួន​ដែល​ជ្រើសរើស​យក​ការ​បញ្ចេញ​ឥរិយាបថ​បែប​ថោកទាប​យ៉ាងនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ