ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​កសាង​អ៊ី​រ៉ា​ក់​ឡើង​វិញ​ជា​ការដ្ឋាន​មហាសាល​ ​ក្រោយ​ពេល​3​ឆ្នាំ​នៃ​សង្គ្រាម

6 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉ា​ក់ ៖ ថ្ងៃ​ទី​១២ កុម្ភៈ នៅ​vvប្រទេស​គុយ​វ៉ែ​ត​មាន​បើក​ធ្វើ​សន្និសីទ​មួយ​ស្តី​ពី​ការ​កសាង​អ៊ី​រ៉ា​ក់​ឡើង​វិញ ខណៈ​តុល្យភាព​រវាង​ពួក​ស៊ី​អ៊ីត និង​ពួក​ស៊ុន​នី​ត នៅ​ទីនោះ​ពុំ​ទាន់​មានការ​ធានា​ដោយ​គេ​ខ្លាច​ក្រោយ​សង្គ្រាម​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​សង្គ្រាមស៊ីវិល​មួយ​នឹង​កើត​មាន​បន្ត ។ ក្រោយ​ការ​ប្រមូល​កម្លាំង​របស់​អន្តរជាតិ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​អ៊ី​រ៉ា​ក់…

ប្រទេស​អ៊ី​រ៉ា​ក់ ៖ ថ្ងៃ​ទី​១២ កុម្ភៈ នៅ​vvប្រទេស​គុយ​វ៉ែ​ត​មាន​បើក​ធ្វើ​សន្និសីទ​មួយ​ស្តី​ពី​ការ​កសាង​អ៊ី​រ៉ា​ក់​ឡើង​វិញ ខណៈ​តុល្យភាព​រវាង​ពួក​ស៊ី​អ៊ីត និង​ពួក​ស៊ុន​នី​ត នៅ​ទីនោះ​ពុំ​ទាន់​មានការ​ធានា​ដោយ​គេ​ខ្លាច​ក្រោយ​សង្គ្រាម​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​សង្គ្រាមស៊ីវិល​មួយ​នឹង​កើត​មាន​បន្ត ។

ក្រោយ​ការ​ប្រមូល​កម្លាំង​របស់​អន្តរជាតិ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​អ៊ី​រ៉ា​ក់ ពេល​នេះ​គេ​អំពាវនាវ​ឱ្យ​មានការ​កែប្រែ​ថ្មី​ដោយ​ត្រូវ​ផ្តោត​លើ​ការ​ស្តារ​ឡើង​វិញ​ក្រោយ​ការ​បំផ្លិច​បំផ្លាញ​រយៈពេល​៣​ឆ្នាំ​នៃ​សង្គ្រាម​ប្រឆាំង​ពួក​ជី​ហា​ដ ។ នេះ​ជា​កម្មវត្ថុ​នៃ​សន្និសីទ​អន្តរ​ជាតិ​ស្តី​ពី​ការ​កសាង​អ៊ី​រ៉ា​ក់​ឡើង​វិញ នៅ​ប្រទេស​គុយ​វ៉ែត ដែល​ធ្វើ​ពី​ថ្ងៃ​ទី​១២ ដល់​១៤ កុម្ភៈ ។

ក្រសួងផែនការ​អ៊ី​រ៉ា​ក់​ដែល​រៀបចំ​ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ បណ្តា​សំណុំរឿង​ដាក់​ជូន​ពួក​អ្នក​វិនិយោគ​និយាយ​ថា​ការ​ប្រមូល​មូលនិធិ​សម្រាប់​ការដ្ឋាន​ដ៏​មហាសាល​នោះ​មាន​ប្រមាណ​ជា​៨៨,២​ពាន់​លាន​ដុល្លារ ។ គេ​ត្រូវការ​ទឹកប្រាក់​២២​ពាន់​លាន​ដុល្លារ សម្រាប់​រយៈពេល​ខ្លី និង​៦៦​ពាន់​លាន​ដុល្លារ​សម្រាប់​រយៈពេល​មធ្យម ។

អ៊ីរ៉ា​ក់បាន​ចេញផ្សាយ​បញ្ជី​មួយ​មាន​គម្រោង​ដល់​ទៅ​១៥៧ សម្រាប់​ការ​ផ្តល់​ហិរញ្ញវត្ថុ​ឯកជន ។ នោះ​ជា​គម្រោង​ស្តារ​ឡើង​វិញ​រយៈពេល​២​ឆ្នាំ​បណ្តា​សេវាកម្ម​មូលដ្ឋាន​ក្នុង​កន្លែង​ជា​ច្រើន​ដែល​រង​ការ​បំផ្លាញ ពិសេស​នៅ​ទីក្រុង​ម៉ូ​ស​ស៊ុ​ល ។ ការ​កសាង​ឡើង​វិញ​ព្រ​លាន​យន្តហោះ​នៃ​ទីក្រុង​ធំ​ទី​២​នេះ​របស់​ប្រទេស​ក៏​ស្ថិត​ក្នុង​គម្រោង​ទាំងនោះ​ដែរ តែ​ពិសេស​បំផុត​គឺ​ការ​កសាង​កន្លែង​រស់នៅ​សម្រាប់​ពលរដ្ឋ​អ៊ីរ៉ា​ក់​ពី​២​ទៅ​៣​លាន​នាក់​ដែល​រត់​ភៀសខ្លួន ។ តាម​របាយការណ៍​ថា ផ្ទះ​ដល់​ទៅ​ជាង​១៣៨.០០០​ខ្នង រង​ការ​បំផ្លាញ​ក្នុង​នោះ​ពាក់កណ្តាល​រង​ការ​បំផ្លាញ​ទាំងស្រុង ។

បណ្តា​អ្នក​ទទួលខុសត្រូវ​ខាង​នយោបាយ​បណ្តា​អង្គការក្រៅរដ្ឋាភិបាល ព្រមទាំង​បណ្តា​តំណាង​របស់​ផ្នែក​ឯកជន​របស់​ប្រទេស​ប្រមាណ​ជា​១០០ ចូលរួម​ក្នុង​សន្និសីទ​នោះ​។

ក្រោយ​ឈប់​សំចត​នៅ​ក្រុង​បា​ដា​ដ លោក JEAN YVES LE DRIAN រដ្ឋមន្ត្រី​ការ​បរទេស​បារាំង​ត្រូវ​ទៅ​ចូលរួម​សន្និសីទ​នោះ​នា​ថ្ងៃ​ទី​១៣ កុម្ភៈ ក៏​ដូច​ជា​សម​ភាគី​អា​មេ​រិ​ក​លោក REX TILLERSON ដែល​កំពុង​បំពេញ​ដំណើរ​ទស្សនកិច្ច​មួយ​នៅ​មជ្ឈិម​បូព៌ា ។ ទោះបី​យ៉ាងណា​ក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ប្រាប់​ឱ្យ​ដឹង​ថា រដ្ឋមន្ត្រី​ការ​បរទេស​របស់​ខ្លួន​នឹង​ពុំ​ធ្វើការ​សន្យា​ពី​ការ​ផ្តល់​មូលនិធិ​ឡើយ​នា​ឱកាស​នៃ​សន្និសីទ​នេះ ដែល​ក៏​ចូលរួម​ដោយ​សហគ្រាស​អា​មេ​រិ​ក​ប្រមាណ​ជា​១០០ ។

ការ​កសាង​អ៊ី​រ៉ា​ក់​ជា​ប្រទេស​ផលិត​ប្រេងកាត​ធំ​ទី​២​នៃ​អង្គការ OPEC ពិតជា​មានការ​លំបាក ។ ប្រទេស​នេះ​មាន​ធនធាន​ប្រេង​ច្រើន ប៉ុន្តែ​ទំនុកចិត្ត​របស់​ពួក​អ្នក​វិនិយោគ​នៅ​តែ​ពុំ​ប្រាកដប្រជា ព្រោះតែ​អំពើ​ពុក​រលួយ​បំផ្លាញ​សេដ្ឋកិច្ច​ប្រទេស​នោះ ទោះជា​ក្រុង​បា​ដា​ដ​មាន​ឆន្ទៈ​ប្រយុទ្ធ​ប្រឆាំង​ក៏​ដោយ ។

ពួក​អ្នក​សង្កេតការណ៍​មួយ​ចំនួន​និយាយ​ថា តើ​គេ​អាច​កសាង​ខាង​នយោបាយ​ឡើង​វិញ​ក្នុង​ប្រទេស​នោះ​ដែរ​ទេ ។ នេះ​ពិតជា​បញ្ហា​ធំ​មួយ​មុន​ពេល​និយាយ​ដល់​បញ្ហា​ហិរញ្ញវត្ថុ ។ រួច​ការ​គំរាមកំហែង​សំខាន់​គឺ​បញ្ហា​ពុំ​ចុះសំរុង​គ្នា​រវាង​ពួក​ស៊ី​អ៊ីត​និង​ពួក​ស៊ុន​នី​ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ