ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​បន្លាច​កូរ៉េ​ខាងជើង​ និង​អ៊ី​រ៉​ង់​ជាមួយ​ម៉ែ​គ្រាប់បែក

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ ​សហរដ្ឋអាមេរិក​ប្រកាស​ពី​ការ​ធ្វើ​ឲ្យ​ទំនើប​ដល់់​គ្រាប់បែក​ធម្មតា​ដែល​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក​គឺ​គ្រាប់បែក​ gbu-57​។​គ្រាប់បែក​នោះ​អាច​ទំ​លុះ​រូង​ក្រោម​ដី​ទាំងឡាយ​ហើយ​មាន​ទម្ងន់​ដល់​ទៅ​១៣​តោន​រួច​អាច​ផ្ទុក​រំសេវ​ដល់​២​តោន​កន្លះ​។ កាសែត​រុ​ស្ស៊ី ​moskovski komsomolets​សរសេរ​កាលពី​ថ្ងៃ​ទី​៣០​មក​រា​ថា​យោង​តាម​ពួក​អ្នកវិភាគ​លោក​ខាងលិច ម៉ែ​គ្រាប់បែក​នោះ​ដំបូង​គឺ​សម្រាប់​កម្ទេច​បណ្ដា​ជម្រក​រឹង​មាំ​ក្រោម​ដី​នៃ​ទីបញ្ជាការដ្ឋាន​កូរ៉េ​ខាងជើង​ក្នុង​ករណី​មាន​ជម្លោះ​រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េ​ខាងជើង​។​ចំណែក​ពួក​អ្នក​ជំនាញការ​រុ​ស្ស៊ី​យល់​ថា ​ម៉ែ​គ្រាប់បែក​នោះ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​បំផុត​ហើយ​ការ​ប្រើ​វា​នាំ​ឲ្យ​មាន​បញ្ហា​ជា​ច្រើន​។ ការ​អភិវឌ្ឍ​ន័គ្រា​ប់​បែក​ដែល​ធំ​បំផុត​ពុំ​មែន​នុយក្លេអ៊ែរ​នៃ​ពិភពលោក​ចាប់ផ្ដើម​ពី​ឆ្នាំ​២០០២​។​ការ​សាកល្បង​ដំបូង​ៗ​ធ្វើ​ក្នុង​ខែមីនា​ឆ្នាំ​២០០៧​រួច​គ្រាប់បែក​នេះ​ត្រូវ​ដាក់​ឲ្យ​ប្រើ​ក្នុង​កងទ័ពអាកាស​អា​មេ​រិ​ក​នា​ឆ្នាំ​២០១១​។​ក៏​ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១២​កង​យោធា​អា​មេ​រិ​ក​និយាយ​ពី​កម្លាំង​មិន​គ្រប់គ្រាន់​របស់​គ្រាប់បែក​នេះ​ហើយ​ទាមទារ​ធ្វើ​ទំនើប​កម្ម​។​តម្លៃ​សរុប​នៃ​កម្មវិធី​ម៉ែ​គ្រាប់បែក​នេះ​មាន​ដល់​៣៣០​លាន​ដុល្លារ​រួច​តម្លៃ​នៃ​គ្រាប់​នោះ​មួយ​គ្រាប់​៣​លាន​ដុល្លារ​កន្លះ​។​បណ្ឌា​វិស្វករ​អះអាង​ថា​វា​អាច​ទំ​លុះ​បេតុង​អារ​មេ​រហូត​ជម្រៅ​៦០​ម៉ែត្រ​និង​អាច​កម្ទេច​បណ្ដា​ត្រង់​សេ​និង​បណ្ដា​ប៉ុស្តិ​ទីបញ្ជាការ​ក្រោម​ដី​ព្រមទាំង​បណ្ដា​ទីតាំង​មី​ស៊ី​ល​។…

សហរដ្ឋ​អា​មេ​រិ​ក ៖ ​សហរដ្ឋអាមេរិក​ប្រកាស​ពី​ការ​ធ្វើ​ឲ្យ​ទំនើប​ដល់់​គ្រាប់បែក​ធម្មតា​ដែល​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក​គឺ​គ្រាប់បែក​ gbu-57​។​គ្រាប់បែក​នោះ​អាច​ទំ​លុះ​រូង​ក្រោម​ដី​ទាំងឡាយ​ហើយ​មាន​ទម្ងន់​ដល់​ទៅ​១៣​តោន​រួច​អាច​ផ្ទុក​រំសេវ​ដល់​២​តោន​កន្លះ​។

កាសែត​រុ​ស្ស៊ី ​moskovski komsomolets​សរសេរ​កាលពី​ថ្ងៃ​ទី​៣០​មក​រា​ថា​យោង​តាម​ពួក​អ្នកវិភាគ​លោក​ខាងលិច ម៉ែ​គ្រាប់បែក​នោះ​ដំបូង​គឺ​សម្រាប់​កម្ទេច​បណ្ដា​ជម្រក​រឹង​មាំ​ក្រោម​ដី​នៃ​ទីបញ្ជាការដ្ឋាន​កូរ៉េ​ខាងជើង​ក្នុង​ករណី​មាន​ជម្លោះ​រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េ​ខាងជើង​។​ចំណែក​ពួក​អ្នក​ជំនាញការ​រុ​ស្ស៊ី​យល់​ថា ​ម៉ែ​គ្រាប់បែក​នោះ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​បំផុត​ហើយ​ការ​ប្រើ​វា​នាំ​ឲ្យ​មាន​បញ្ហា​ជា​ច្រើន​។

ការ​អភិវឌ្ឍ​ន័គ្រា​ប់​បែក​ដែល​ធំ​បំផុត​ពុំ​មែន​នុយក្លេអ៊ែរ​នៃ​ពិភពលោក​ចាប់ផ្ដើម​ពី​ឆ្នាំ​២០០២​។​ការ​សាកល្បង​ដំបូង​ៗ​ធ្វើ​ក្នុង​ខែមីនា​ឆ្នាំ​២០០៧​រួច​គ្រាប់បែក​នេះ​ត្រូវ​ដាក់​ឲ្យ​ប្រើ​ក្នុង​កងទ័ពអាកាស​អា​មេ​រិ​ក​នា​ឆ្នាំ​២០១១​។​ក៏​ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១២​កង​យោធា​អា​មេ​រិ​ក​និយាយ​ពី​កម្លាំង​មិន​គ្រប់គ្រាន់​របស់​គ្រាប់បែក​នេះ​ហើយ​ទាមទារ​ធ្វើ​ទំនើប​កម្ម​។​តម្លៃ​សរុប​នៃ​កម្មវិធី​ម៉ែ​គ្រាប់បែក​នេះ​មាន​ដល់​៣៣០​លាន​ដុល្លារ​រួច​តម្លៃ​នៃ​គ្រាប់​នោះ​មួយ​គ្រាប់​៣​លាន​ដុល្លារ​កន្លះ​។​បណ្ឌា​វិស្វករ​អះអាង​ថា​វា​អាច​ទំ​លុះ​បេតុង​អារ​មេ​រហូត​ជម្រៅ​៦០​ម៉ែត្រ​និង​អាច​កម្ទេច​បណ្ដា​ត្រង់​សេ​និង​បណ្ដា​ប៉ុស្តិ​ទីបញ្ជាការ​ក្រោម​ដី​ព្រមទាំង​បណ្ដា​ទីតាំង​មី​ស៊ី​ល​។

តាម​ពួក​អ្នកវិភាគ​យោធា​លោក​ខាងលិច គោលដៅ​សំខាន់​ៗ​របស់​គ្រាប់បែក​នេះ​គឺ​បណ្ដា​​ប្រទេស​ដែល​មេ​រិ​ក​ហៅ​ប្រទេស​ខិលខូច​ដែល​ផលិត​អាវុធ​នុយក្លេអ៊ែរ​ដូច​ជា​កូរ៉េ​ខាង​ជើង​ និង​អ៊ី​រ៉​ង់​។​ទន្ទឹម​នឹង​នេះ​ពួក​អ្នក​ជំនាញការ​រុ​ស្ស៊ី​យល់​ថា​ការ​ប្រើប្រាស់​មធ្យោ​បាយ​បែប​នោះ​អាច​មាន​តែ​ក្នុង​ទ្រឹស្ដី​ប៉ុណ្ណោះ​។

លោក​វិក​ទ័​រ​មូរ៉ា​ខូ​វ​ស្គី​អ្នក​ជំនាញការ​យោធា​រុ​ស្ស៊ីនិយាយ​ថា​ ពុំ​មាន​អាវុធ​អស្ចារ្យ​បែប​នេះ​ទេ​លើ​ពិភពលោក​រួច​ការ​ប្រើ​វា​ពិតជា​ការ​យល់​ច្រឡំ​ហើយ​។

ម៉ែ​គ្រាប់បែក​ត្រូវ​ទម្លាក់​ពី​កម្ពស់​ដ៏​ខ្ពស់​រួច​ប្រសិនបើ​ប្រើ​ប្រឆាំង​កូរ៉េ​ខាងជើង​ប្ញុ​អ៊ីរ៉​ង់​គេ​ក៏​ត្រូវ​កម្ទេច​ដែរ​រាល់​ប្រ​ព​ន្ធ័​ការពារ​អាកាស​របស់​ប្រទេស​ទាំងនេះ​។​ប្រាកដ​ណាស់​ប្រ​ព​ន្ធ័​ការពារ​អាកាស​របស់​កូរ៉េ​ខាងជើង​គេ​លែង​ប្រើ​តែ​នៅ​មាន​ប្រសិទ្ធភាព​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ