ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា​សុខភាព​ដែល​ស្ត្រី​ត្រូវ​ប្រុង​ប្រយ័ត្ន

6 ឆ្នាំ មុន

សញ្ញា​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​អ្នក​ព្រួយបារម្ភ ក៏​មាន​សញ្ញា​មួយ​ចំនួន​ដែល​ស្ត្រី​ទាំងអស់​មិន​គួរ​មើល​រំលង ។ សញ្ញា​ទាំងនោះ​រួម​មាន​៖ -​ជំងឺ​គាំងបេះដូង​៖ ការ​ឈឺចាប់ ឬ​មាន​អារម្មណ៍​មិន​ស្រួល​នៅ​កណ្តាល​ទ្រូង ដែល​ពេល​ខ្លះ​មានការ​ឈឺចាប់​រាង​កាយ​ផ្នែក​ខាងលើ​ដូច​ជា ដៃ ខ្នង…

សញ្ញា​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​អ្នក​ព្រួយបារម្ភ ក៏​មាន​សញ្ញា​មួយ​ចំនួន​ដែល​ស្ត្រី​ទាំងអស់​មិន​គួរ​មើល​រំលង ។

សញ្ញា​ទាំងនោះ​រួម​មាន​៖
-​ជំងឺ​គាំងបេះដូង​៖
ការ​ឈឺចាប់ ឬ​មាន​អារម្មណ៍​មិន​ស្រួល​នៅ​កណ្តាល​ទ្រូង ដែល​ពេល​ខ្លះ​មានការ​ឈឺចាប់​រាង​កាយ​ផ្នែក​ខាងលើ​ដូច​ជា ដៃ ខ្នង ក ថ្គាម ឬ​ពោះ​,​ដកដង្ហើម​ដង្ហក់​,​បែកញើស​, ចង់​ក្អួត​, និង​ឈឺក្បាល ។

-​សញ្ញា​ដាច់​សរសៃឈាម​ខួរក្បាល​៖
បញ្ហា​ការ​និយាយ​មើល​លំនឹង និង​ការ​សម្របសម្រួល ក៏​ដូច​ជា ការ​ស្ពឹក ឬ​ភាព​ខ្សោយ​នៃ​មុខ ដៃ ឬ​ជើង ។

-​បញ្ហា​សុខភាព​បង្ក​កំណើត​៖
ហូរ​ឈាម​ចន្លោះ​ពី​រដូវ​មួយ​ទៅ​រដូវ​មួយទៀត​,​រមាស់​,​រលាក ឡើង​ដុំ​ពក​,​ពងទឹក​, ឬ​ដំបៅ​លើ​ប្រដាប់​ភេទ​,​ការ​ឈឺចាប់​ពេល​រួម​ភេទ​,​ការ​ឈឺចាប​ខ្លាំង​ពេល​មាន​រដូវ​,​ការ​ឈឺចាប់​ត្រគាក​ខ្លាំង​,​ធ្លាក់ស​មិន​ប្រក្រតី ជា​ពិសេស​មាន​ក្លិន​ខ្លាំង​, ឲ​ឈឺ​ខ្នង​ផ្នែក​ខាងក្រោម ហើយ​ហើម និង​/​ឬ មាន​អារម្មណ៍​ឆ្អែត ។

-​បញ្ហា​សុដន់​៖
មាន​ចេញ​ទឹកដោះ​,​ឈឺ​សុដន់​,​ប្តូរ​ស្បែក​សុដន់​ឬ​ចុង​សុដន់ (ridges,​ខួច​,​ផត​,​ហើម​,​ឡើង​ក្រហម​,​ឬ​ឡើង​ស្រកា​),​ដុំ​ពក ឬ​ជាលិកា​សុដន់ ឬ​ម្តុំ​ក្រោម​ក្លៀក ឡើង​ក្រាស់ ឬ​ជ្រាយ ។

-​បញ្ហា​រំលាយ​អាហារ ឬ​ពោះ​៖
ហូរ​ឈាម​ពី​ចុង​ពោះវៀនធំ​,​លាមក​មាន​ឈាម ឬ​រំអិល ឬ​លាមក​ពណ៌​ខ្មៅ​,​ទម្លាប់​ពោះវៀន​ប្រែប្រួល​,​ទល់លាមក រាក ឬ​ទាំង​ពីរ​,​ឆ្អល់ចុងដង្ហើម​មិន​ឈប់​ឈរ​,​ឈឺចាប់ ឬ​មាន​អារម្មណ៍​តឹង​ពោះ​,​ហើម​,​ក្អួត​ឈាម ។

-​បញ្ហា​ស្បែក​៖
ប្រជ្រុយ​ប្រែ​ពណ៌ ទ្រង់ទ្រាយ ឬ​ទំហំ​,​ដុំ​ពក​តូច​ៗ​លើ​ស្បែក​ដែល​ទន់​រលោង ហើយ​ច្រើន​តែ​មាន​ពណ៌​ក្រហម​ត្នោត​,​របួស​ស្បែក​មាន​អាការ​ឈឺ រឹង របក ដែល​មិនជា​ក្នុង​រយៈពេល​១៤ ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ