ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រលាក​ដោយ​ពន្លឺព្រះអាទិត្យអាច​ប្រឈម​នឹង​មហារីក

6 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Daily Telegraph បាន​ឲ្យ​ដឹង​ថា ការ​រលាក​ដោយសារ​តែ​ពន្លឺព្រះអាទិត្យ​យ៉ាង​ធ្ងន់​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺមហារីក​ស្បែក​រហូត​ដល់​៨០​ភាគរយ ។ ការ​សិក្សា​របស់​អា​មេ​រិ​កមួយ​នេះ​បាន​រក​ឃើញ​ថា ការ​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​ក្នុង​ពេល​ជា​យុវវ័យ មានការ​ប្រឈម​កាន់តែ​ខ្ពស់​ទៅ​នឹង​ការ​កើត​ជំងឺមហារីក​ស្បែក​នៅ​ថ្ងៃក្រោយ…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Daily Telegraph បាន​ឲ្យ​ដឹង​ថា ការ​រលាក​ដោយសារ​តែ​ពន្លឺព្រះអាទិត្យ​យ៉ាង​ធ្ងន់​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺមហារីក​ស្បែក​រហូត​ដល់​៨០​ភាគរយ ។ ការ​សិក្សា​របស់​អា​មេ​រិ​កមួយ​នេះ​បាន​រក​ឃើញ​ថា ការ​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​ក្នុង​ពេល​ជា​យុវវ័យ មានការ​ប្រឈម​កាន់តែ​ខ្ពស់​ទៅ​នឹង​ការ​កើត​ជំងឺមហារីក​ស្បែក​នៅ​ថ្ងៃក្រោយ ។

ការ​សិក្សា​បាន​តាមដាន​ទៅ​លើ​គិលានុបដ្ឋាយិកា​ច្រើន​ជាង​១១០០០០​នាក់ រយៈពេល​ច្រើន​ជាង​២០​ឆ្នាំ ដោយ​ការ​ប្រើប្រាស់​តារាង​សំណួរ​។ គេ​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​មាន​ពងបែក​នៅ​ស្បែក​ដោយសារ​ពន្លឺព្រះអាទិត្យ ចាប់ពី​៥​ដង​ឡើង​ទៅ​នៅ​ចន្លោះ​អាយុ​១៥​ទៅ​២០​ឆ្នាំ ទំនងជា​ងាយ​កើត​ជំងឺមហារីក​ស្បែក​ប្រភេទ Melanoma ជាង​អ្នក​ដែល​មិន​មាន ។

កត្តា​ប្រឈម​មុខ ផ្សេង​ៗ ទៀត​ដូច​ជា សក់​ពណ៌​ក្រហម ការ​មាន​ប្រតិកម្ម​ខ្ពស់​ទៅ​នឹង​ការ​រលាក​ស្បែក ដោយសារ​ពន្លឺព្រះអាទិត្យ​ក្នុង​វ័យក្មេង ឬ​ជំងឺ​ទង់ និង​ការ​គេង​លើ​ម៉ាស៊ីន​អាំង​ពន្លឺព្រះអាទិត្យ សុទ្ធតែ​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ជាប់​ទាក់ទង​នឹង​ការ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺមហារីក​ស្បែក​ទាំង​បី​ប្រភេទ ។

លទ្ធផល​ដែល​មិន​មានការ​រំពឹង​ទុក​មួយ​គឺថា ការ​ដែល​ប៉ះពាល់​នឹង​កាំរស្មី​យូ​វី ទាំង​ដោយ​សារ​ពន្លឺព្រះអាទិត្យ ព្រមទាំង​ម៉ាស៊ីន​អាំង​ថ្ងៃ ក្នុង​ពេល​ជា​វ័យ​កណ្តាល មាន​ជាប់​ទាក់ទង​នឹង​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺមហារីក​ស្បែក​ដែល​មិនមែន​ជា Melanoma​។

រឿង​នេះ​មិនមែន​មាន​ន័យ​ថា វា​ទាក់ទង​នឹង​សុវត្ថិភាព​ក្នុង​ការ​ប៉ះពាល់​ដល់​កាំរស្មី​យូ​វី​ក្នុង​កម្រិត​ខ្ពស់​ក្នុង​វ័យ​កណ្តាល​ឡើយ ព្រោះថា ការ​ប៉ះពាល់​នឹង​កាំរស្មី​នេះ មិន​ត្រូវ​បាន​គេ​វាស់​យ៉ាង​សុក្រឹត​ក្នុង​ការ​សិក្សា​ឡើយ ។ កត្តា​បន្ថែម​ទៀត​ដូច​ជា រយៈពេល​ដែល​ស្ត្រី​ចំណាយពេល​នៅ​ខាងក្រៅ​ផ្ទះ និង​ការ​ប៉ះពាល់​ទៅ​លើ​ស្បែក​របស់​ពួក​គេ​ច្រើន​ប៉ុណ្ណា​នោះ មិន​ត្រូវ​បាន​គេ​រាប់​បញ្ចូល​ផង ។

ជំងឺមហារីក​ស្បែក​គឺជា​មហារីក​ដែល​កើត​ញឹកញាប់​បំផុត ក្នុង​ប្រទេស​អង់គ្លេស ហើយ​ការ​សិក្សា​នេះ​បាន​បញ្ជាក់​អំពី​សារសំខាន់ ក្នុង​ការ​វាស់វែង​លើ​ភាព​មាន​សុវត្ថិភាព​នៃ​ការ​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ