ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បើក​ភ្នំ​ «​ភូ​ផា​ធី​» ​មូលដ្ឋានទ័ព​សម្ងាត់​អា​មេ​រិ​ក​ជា​តំបន់​ទេសចរណ៍​ថ្មី

6 ឆ្នាំ មុន

សារព័ត៌មាន​របស់​ឡាវ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា មន្ត្រី​ផ្នែក​ទេសចរណ៍​ខេត្ត​ «ហួ​ផា​ន់​»(Honaphan) ​គ្រោង​បើក​ភ្នំ​ «Phu Pha Thi» ​អតីត​ទីតាំង​យុទ្ធ​សាស្ត្រ​នៅ​ភាគ​ខាងជើង​ប្រទេស​ឡាវ នៅ​ក្រុង​សាម​នឿ…

សារព័ត៌មាន​របស់​ឡាវ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា មន្ត្រី​ផ្នែក​ទេសចរណ៍​ខេត្ត​ «ហួ​ផា​ន់​»(Honaphan) ​គ្រោង​បើក​ភ្នំ​ «Phu Pha Thi» ​អតីត​ទីតាំង​យុទ្ធ​សាស្ត្រ​នៅ​ភាគ​ខាងជើង​ប្រទេស​ឡាវ នៅ​ក្រុង​សាម​នឿ ខេត្ត​ហួ​ផា​ន​ធ្វើ​ជាទី​តាំង​ទេសចរណ៍​ថ្មី ។ បច្ចុ​ប្បន្ន​បាន​សាងសង់​ជណ្តើរ​ឡើង​ទៅ​លើ​ផ្ទាំង​ថ្ម​ដ៏​ខ្ពស់​រួចរាល់​ហើយ ។

របាយការណ៍​បញ្ជាក់​ថា នៅ​ក្នុង​សង្គ្រាម​វៀតណាម និង​សង្គ្រាម​ក្នុង​ប្រទេស​ឡាវ ភ្នំ​«Phu Pha Thi»​គឺ​ទី​តាំងទ័ព​សម្ងាត់​របស់​អា​មេ​រិ​ក​ដែល​ស្គាល់ឈ្មោះ​ក្នុង​លេខ​សម្ងាត់​«​លី​ម៉ា​៨៥»​ឬ​«LS-85» ។

ភ្នំ​«Phu Pha Thi»​ត្រូវ​បាន​រឹបអូស​កាន់កាប់​ដោយ​ពួក​កុំ​មុ​យ​នី​ស្ត​ឡាវ ឬ​កងកម្លាំង​បដិ​វត្តន៍​ឡាវ​នៅ​ថ្ងៃ​ទី​១០-១១ មីនា ១៩៦៨​គឺជា​ទីតាំង​យុទ្ធសាស្ត្រ​រ៉ា​ដា​LS-85​ស្ថិត​នៅ​លើ​ភ្នំ​ដ៏​ខ្ពស់​ពី​កម្រិត​នីវ៉ូទឹក​សមុទ្រ​ប្រហែល​១.៧០០​ម៉ែត្រ និង​ត្រូវ​ប្រើ​ឧទ្ធម្ភាគចក្រ​ដើម្បី​ដឹក​ជញ្ជូន​ស្បៀង រួម​ទាំង​អាវុធ​នានា​ឡើង​ទៅ​ដាក់​ប្រចាំការ​នៅ​ទីនោះ ។

ចំណែក​នៅ​ភាគ​ខាងលិច​ជា​ផ្ទាំង​ថ្ម​ខ្ពស់​ចោត​ជិត​៩០​ដឺ​ក្រេ រីឯ​នៅ​ទិស​ខាង​កើតជា​ខ្ពង់រាប ប៉ុន្តែ​មិន​អាច​ឡើង​ទៅ​បាន ខណៈ​ពេល​ពួក​កុំ​មុ​យ​នី​ស្ត​បាន​ចូល​ទៅ​កាន់កាប់​ដោយ​ស្ថិត​ក្នុង​ភាព​អាថ៌​កំបាំង​ពី​គ្រប់​ភាគី អ្នកខ្លះ​មាន​ច​ម្ង​ល់​ថា​ពួក​គេ​ឡើង​ទៅ​ដោយ​វិធីសាស្ត្រ​ណា ?

កងទ័ព និង​មន្ត្រី​របស់​អា​មេ​រិ​ក​ដែល​ការពារ​មូលដ្ឋាន​នោះ មាន​អ្នកខ្លះ​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​ប៉ះទង្គិច​គ្នា លុះ​ក្រោយមក​នៅ​ក្នុង​អំឡុង​ពី​ឆ្នាំ​១៩៩៤​ដល់​២០០៤​អាជ្ញាធរ​ឡាវ​បាន​ជីក​រុករក​អដ្ឋិធាតុ​ទ័ព​អា​មេ​រិ​ក​ដែល​បាត់​ខ្លួន​ក្នុង​សង្គ្រាម​និង​បាន​ប្រគល់​ទៅ​អា​មេ​រិ​ក​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ