ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អម្ពរ ទេវី មិន​អាចចាកចោល​ប្តី​និង​កូន​បាន​ទេ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ពី​គម្រោង​វិល​មក​រស់នៅ​ប្រទេស​កម្ពុជា​វិញ​របស់​អ្នក​នាង អម្ពរ ទេវី នោះ នាង​បាន​ច្រានចោល​ថា ​មិន​ពិត ដ្បិត​អ្នក​នាង​បាន​សាង​គ្រួសារ​ជាមួយ​ស្វាមី​នៅ​លើ​ទឹកដី​អា​មេ​រិ​ក​ទៅ​ហើយ ។…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ពី​គម្រោង​វិល​មក​រស់នៅ​ប្រទេស​កម្ពុជា​វិញ​របស់​អ្នក​នាង អម្ពរ ទេវី នោះ នាង​បាន​ច្រានចោល​ថា ​មិន​ពិត ដ្បិត​អ្នក​នាង​បាន​សាង​គ្រួសារ​ជាមួយ​ស្វាមី​នៅ​លើ​ទឹកដី​អា​មេ​រិ​ក​ទៅ​ហើយ ។

ដំណឹង​ស្តី​ពី​បំណង​វិល​មក​រស់នៅ​ស្រុក​ខ្មែរ​វិញ​របស់​អ្នក​នាង​អម្ពរ ទេវី នេះ ស្រប​ពេល​នាង​មាន​វត្តមាន​លើ​ទឹកដី​កំណើត ចូលរួម​សម្តែង​ភាពយន្ត ។ មក​ប្រទេស​កម្ពុជា​របស់​អ្នក​នាងទេវី​នា​ពេល​នេះ មិន​ខុស​ពី​មុន​ទេ នាង​នៅ​តែ​មានការ​ចាប់អារម្មណ៍ និង​ការ​គាំទ្រ​​ខ្លាំង​ដដែល​ពី​មហាជន ។ ឈរ​លើ​កត្តា​នេះ​ហើយ​ទើប​មានការ​សន្និដ្ឋាន​ថា តារា​ភាពយន្ត​ល្បីល្បាញ​នា​អំឡុង​ទស​វត្ស​៩០​អ្នក​នាង​អម្ពរ ទេវី អាច​នឹង​ពិចារណា​វិល​មក​រស់នៅ​ទឹកដី​កំណើត​កម្ពុជា​វិញ ដើម្បី​ចូលរួម​ឲ្យ​បាន​សស្រាក់​ស្រ​ស្រាំ​ក្នុង​ពិភព​សិល្បៈ​ភាពយន្ត ដូច​ដៃគូ​ចាស់​របស់​នាង គឺ​លោក​ទេព រិ​ន​ដា​រ៉ូ ។

ឆ្លើយ​តប​ទៅ​នឹង​រឿង​នេះ​អ្នក​នាង​អម្ពរ ទេវី កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​បដិសេធ​ចោល​ទាំងស្រុង​ថា នាង​គ្មាន​គម្រោង​ណាមួយ​វិល​មក​រស់នៅ​ប្រទេស​កម្ពុជា​ទេ ដោយ​សារ​តែ​នាង​មាន​ស្វាមី​នៅ​សហរដ្ឋអាមេរិក​ហើយ​នោះ ។

អ្នក​នាង​អម្ពរ ទេវី អះអាង​ថា នាង​មិន​ដែល​បាន​អះអាង​ប្រាប់​សារព័ត៌មាន​ណាមួយ​ជុំវិញ​ការ​ចង់​មក​រស់នៅ​ទឹកដី​កំណើត​វិញ​ឡើយ ប៉ុន្តែ​នាង​ធ្លាប់​បាន​អះអាង​ថា នឹង​ចំណាយ​ពេលវេលា​ឲ្យ​បាន​ច្រើន​ដើម្បី​ឧស្សាហ៍​មក​លេង​ប្រទេស​កម្ពុជា នៅ​ពេល​ដែល​នាង​អាច​មាន​ពេលវេលា​សម្រាក​ពី​ការងារ​នៅ​អា​មេ​រិ​ក ។

អ្នក​នាង​អម្ពរ ទេវី បញ្ជាក់​ថា​«​បច្ចុប្បន្ន​នាង​ខ្ញុំ​បាន និង​កំពុង​តែ​រស់នៅ​ជាមួយ​ស្វាមី​ក្នុង​ជីវភាព​មួយ​សមរម្យ​នៅ​អា​មេ​រិ​ក ហេតុនេះ​នាង​ខ្ញុំ​មិន​អាចម​ករស់​ប្រទេស​កម្ពុជា​វិញ​ចោល​ប្តី​និង​កូន​នោះ​ឡើយ​» ។

នៅ​ទឹកដី​អា​មេ​រិ​ក​ស្វាមី​របស់​អ្នក​នាង​អម្ពរ ទេវី មានការ​ងារ​មួយ​ទទួល​បាន​ប្រាក់ខែ​សម​រម្យ ហើយ​ទាំង​កូន និង​ស្វាមី​កំពុង​តែ​រីករាយ​ក្នុង​ជីវភាព​ល្អ​នៅ​ទីនោះ ហេតុនេះ​គ្មាន​ហេតុផល​ណា​ដែល​អ្នក​នាង​អម្ពរ ទេវី ចង់​វិល​មក​រស់នៅ​ប្រទេស​កម្ពុជា​ចោល​គ្រួសារ​ឡើយ ។

បើ​តាម​អ្នក​នាង​អម្ពរ ទេវី វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​គឺ​ដើម្បី​តែ​ការងារ​សិល្បៈ​បុ​ណ្ណោះ ហើយ​នាង​អាច​នឹង​បង្ហាញ​វត្ត​មាននៅ​ទឹកដី​កំណើត​ជា​បន្តបន្ទាប់​ទៀត ក្នុង​ពេល​ដែល​នាង ទទួល​ថត​ខ្សែភាពយន្ត​ថ្មី ។

អ្នក​នាង​អម្ពរ ទេវី អះអាង​ថា ចំពោះ​ការ​វិល​មក​រស់នៅ​ប្រទេស​កម្ពុជា​វិញ គឺ​មិន​ទាន់​អាច​និយាយ​បាន​នា​ពេល​នេះ​ឡើយ ប៉ុន្តែ​ទៅ​ថ្ងៃ​ខាង​មុខ​វា​មិន​អាច​ប្រាកដ​ដែរ ព្រោះ​នៅ​ពេល​​ដែល​នាង​ឈាន​ដល់​វ័យ​ចំណាស់​ហើយ​នោះ នាង​អាច​នឹង​ពិចារណា​អំពី​រឿង​នេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ