ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេបញ្ជាការ​យោធ​ភូមិ​ភាគ​2ថ្មី​ថៃ​សន្យា​ធ្វើ​ឱ្យ​ប្រសើរ​​នូវ​ទំនាក់ទំនង​ថៃ-កម្ពុជា

13 ឆ្នាំ មុន

យោងតា​ម​គេហទំព័រ MCOT របស់ថៃ ដែល​ផ្សាយ​ជា​ភាសា​អង់​គ្លេស កាលពីថ្ងៃទី​៣០ កញ្ញា ឱ្យ​ដឹង​ថា មេ​បញ្ជា​ការ​យោធ​ភូមិភាគ​​២​ថ្មី​របស់​ថៃ ​​ឧត្តម​សេនីយ៍​ឯក Thawatchai Samutsakorn បានសន្យា​ថា រូបលោកនឹង​ជួយ​ជំរុញ​ធ្វើ​ឱ្យ​ប្រសើ​រឡើង​នូវទំនាក់ទំនង​រវាង​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា ហើយ​ថ្លែង​ថា រូប​លោក​ក៏នឹង​ចូលរួម​ផងដែរ ក្នុងកិច្ច​ប្រជុំ​គណៈ​​កម្មាធិការ​ព្រំដែន​ប្រចាំ​តំបន់ (RBC) ដែលនឹ​ង​រៀបចំ​ឡើងនៅ​ក្នុង​ខេត្តសៀមរាប នា​ចុង​ខែ​តុលា​ខាង​មុខនេះ ។
​​ឧត្តមសេនីយ៍​ឯក Thawatchai ​ថ្លែង​ដូច្នេះ​ក្នុង​ឱកាស​នៃ​ការ​​ទទួលតំណែង​ជា​មេ​បញ្ជាការ​យោធភូមិ​ភាគ​២ ពី​​​ឧត្តម​សេនីយ៍​ឯក Veevalit Chomsamrit ដែលត្រូវ​ចូលនិវត្តន៍​នៅថ្ងៃទី​៣០​ កញ្ញា ។

យោងតា​ម​គេហទំព័រ MCOT របស់ថៃ ដែល​ផ្សាយ​ជា​ភាសា​អង់​គ្លេស កាលពីថ្ងៃទី​៣០ កញ្ញា ឱ្យ​ដឹង​ថា មេ​បញ្ជា​ការ​យោធ​ភូមិភាគ​​២​ថ្មី​របស់​ថៃ ​​ឧត្តម​សេនីយ៍​ឯក Thawatchai Samutsakorn បានសន្យា​ថា រូបលោកនឹង​ជួយ​ជំរុញ​ធ្វើ​ឱ្យ​ប្រសើ​រឡើង​នូវទំនាក់ទំនង​រវាង​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា ហើយ​ថ្លែង​ថា រូប​លោក​ក៏នឹង​ចូលរួម​ផងដែរ ក្នុងកិច្ច​ប្រជុំ​គណៈ​​កម្មាធិការ​ព្រំដែន​ប្រចាំ​តំបន់ (RBC) ដែលនឹ​ង​រៀបចំ​ឡើងនៅ​ក្នុង​ខេត្តសៀមរាប នា​ចុង​ខែ​តុលា​ខាង​មុខនេះ ។
ឧត្តមសេនីយ៍​ឯក Thawatchai ​ថ្លែង​ដូច្នេះ​ក្នុង​ឱកាស​នៃ​ការ​​ទទួលតំណែង​ជា​មេ​បញ្ជាការ​យោធភូមិ​ភាគ​២ ពី​​​ឧត្តម​សេនីយ៍​ឯក Veevalit Chomsamrit ដែលត្រូវ​ចូលនិវត្តន៍​នៅថ្ងៃទី​៣០​ កញ្ញា ។

ជាមួយ​​គ្នានេះ​ ទាក់ទិន​ទៅនឹង​ទំនាក់ទំនង​រវាង​ប្រទេស​ថៃ​ជាមួយ​ប្រទេស​ជិត​ខាង​ ជា​ពិសេស​សណ្តាប់​ធ្នាប់​នៅតាមបណ្តោយ​ព្រំដែន​​រវាង​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា ​​ឧត្តម​​សេនីយ៍​ឯក Thawatchai ថ្លែង​ថា គោល​នយោ​បាយ​របស់លោក​នឹង​​ពុំ​មាន​អ្វីខុស​ប្លែក​គ្នា​ពី​គោល​នយោ​បាយ​​របស់​អ្នក​​មុនឡើយ ប៉ុន្តែថា លោក​នឹង​មាន​គោល​នយោ​បាយ​​បន្ថែមទៀត ដូចជា​​ការបំពេញ​ទស្សន​កិច្ច​ញឹកញាប់​មកកាន់​​ក្រុង​​ភ្នំពេញ និង​ខេត្ត​សៀមរាបរបស់​ប្រទេស​កម្ពុជា ។ លោក Thawatchai ថ្លែង​ឱ្យ​ដឹង​ទៀត​ថា រូប​លោកនឹង​ជួប​ពិភាក្សា​ជាមួយមេបញ្ជាការ​យោ​ធ​​ភូមិ​ភាគ​៤​របស់​កម្ពុជា​នៅ​ក្នុង​កិច្ច​ប្រជុំ​​គណៈ​កម្មាធិ​ការ​ព្រំដែនប្រចាំតំបន់​ដែលនឹង​រៀបចំ​ឡើង​​​នៅ​ក្នុង​ខេត្ត​សៀមរាប នា​ចុង​ខែ​តុលា​ខាង​មុខនេះ ។ លោក​ឧត្តម​សេនីយ៍​ឯក​​​ថ្លែង​ទៀត​ថា ប្រសិនបើ​ទំនាក់ទំនង​រវាង​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា​មានលក្ខណៈ​ល្អ​ប្រសើរ​ នឹង​នាំ​ដល់​ការពិចារណា​អំពី​ការ​បើកសួន​ឧទ្យាន​ភ្នំ​ព្រះ​វិហារ ។ ជាមួយគ្នានេះ មេ​បញ្ជាការ​​យោធ​ភូមិ​ភាគ​២​ថ្មី​រូបនេះ​ក៏​បាន​សន្យា​ផងដែរ​ថា រូបលោក​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ឱ្យ​អស់ពីសមត្ថ​ភាព ដើម្បី​ដោះ​ស្រាយ​បញ្ហា​នៅ​តាមព្រំដែន ពង្រឹង​ និង​ពង្រីក​ទំនាក់ទំនង​រវាង​កង​ទ័ព​នៃប្រទេស​ទាំង​២កម្ពុជា-ថៃ ៕