ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ហាម​ដាច់ខាត​ផាវ និង​គ្រឿងផ្ទុះ​មួយ​ចំនួន​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ចិន​ខាង​មុខ

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ដើម្បី​ការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី ចិន វៀតណាម កូរ៉េ ខាង​មុខ​នេះ…

ខេត្តកំពត ៖ ដើម្បី​ការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី ចិន វៀតណាម កូរ៉េ ខាង​មុខ​នេះ ។ លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ឋ ស្នងការ​ខេត្ត​បាន​ដាក់​បទបញ្ជា​ដល់​កងកម្លាំង​នគរបាល​ទាំងអស់​ទូ​ទាំង​ខេត្ត ជួយ​ផ្សព្វផ្សាយ​ដល់​បងប្អូន​អាជីវករ​លក់ដូរ​នៅ​តាម​មូលដ្ឋាន​ផ្សារ​ទីរួមស្រុក ហាម​ដាក់​លក់​ផាវ កាំជ្រួច និង​ហាម​ការ​បាញ់​ផាវ បាញ់​កាំជ្រួច ព្រមទាំង​ពង្រឹង​ការ​អនុវត្តន៍​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច របស់​ក្រសួងមហាផ្ទៃ ។

ពង្រឹង​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​រាល់​បទល្មើស​ផ្សេង​ៗ ដូច​ជា​ក្រុម​ក្មេង​ទំនើង ការ​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅ​គ្រប់​មូលដ្ឋាន និង​ទីរួមស្រុក​នានា​ទូ​ទាំង​ខេត្ត ។ ទប់ស្កាត់​ឲ្យ​បាន​នូវ​រាល់​សកម្មភាព​បង្ក​អុកឡុក​ពី​សំណាក់​ក្មេង​ទំនើង និង​ក្រុម​បង​តូច​បងធំ ដែល​ធ្វើ​សកម្មភាព​នៅ​កន្លែង​កម្សាន្ត​នានា តាម​រមណី​ដ្ឋា​ន ភោជនីយដ្ឋាន និង​កន្លែង​ភ្ញៀវ​លេង​កម្សាន្ត​តំបន់​ផ្សេង​ៗ​ទៀត នៅ​ក្នុង​ខេត្ត​ក្នុង​កម្មវិធី​បុណ្យចូលឆ្នាំ​ចិន វៀតណាម កូរ៉េ ខាង​មុខ​នេះ ។

ចំណែក​នៅ​ក្នុង​ទីរួមខេត្ត​កំពត កម្លាំង​ប្រចាំការ​ចម្រុះ​តាម​ប៉ុស្តិ៍​២៤​ម៉ោង​លើ​២៤​ម៉ោង​ត្រូវ​ត្រៀមកម្លាំង​ជា​ស្រេច និង​មាន​ឧបករណ៍​ដូច​ជា​ម៉ូតូ​ធំ​សម្រាប់​មធ្យោបាយ រថយន្ត​ពន្លត់​អគ្គិភ័យ​រួម​ជាមួយ​កម្លាំង​ចម្រុះ​មាន កម្លាំង​អធិការ​នគរបាល​ក្រុង កម្លាំង​អន្តរាគមន៍​ពិសេស​ឈុត​ខ្មៅ និង​កម្លាំង​ការិយាល័យ​ពន្លត់​អគ្គិភ័យ​រួម​គ្នា ដើម្បី​ការពារ​សុវត្ថិភាព​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ដើរ​លេង​កម្សាន្ត​នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន វៀតណាម កូរ៉េ នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ