ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី០៤ ឧសភា

13 ឆ្នាំ មុន

ឆ្នាំ​១៩៧០
-​ក្រុម​សិស្ស​-​និស្សិត​នៃ​សាកល​វិទ្យាល័យ​ខេន​ស្ដេត បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើ​បាតុកម្មនៅ​ក្នុង​សាកលវិទ្យាល័យ​កើត​មានការ​ បា.ញ់ប្រហារ​ពី​សំណាក់​កងកំលាំង​រដ្ឋាភិបាលបណ្ដាល​ឱ្យ​ស្លា.ប់​សិស្ស​៤​នាក់ និង​របួស​៩នាក់​។ ការ​ធ្វើ​បាតុកម្ម​នេះ មាន​បំណងប្រឆាំង​នឹង​សហរដ្ឋអាមេរិក​ដែល​ចូល​ឈ្លា​នពាន​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​អា​ព្យាក្រឹ​ត ។

ឆ្នាំ​១៦២៦
-​អ្នករុករក​ជនជាតិ​ហុ​ល្លង់ លោក​ភី​ធ័​រមី​ន្វី​ត បាន​ធ្វើ​ដំណើរ​ទៅ​ដល់​តំបន់ New Netherland ដែល​បច្ចុប្បន្ន​គឺ​កោះ​ម៉ា​ន់​ហាតាន់ ក្នុង​ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក ។
ឆ្នាំ​១៦៨៦
-​ទីក្រុង​អ៊ី​ឡា​ហ្គា​ន ត្រូវ​បាន​បង្កើត​ឡើងនៅ​ក្នុង​ប្រទេស​ហ្វ៉ី​លី​ពី​ន ។
ឆ្នាំ​១៧៧៦
-​កោះ​រ៉ូ​ដ បាន​ក្លាយជា​ដែនដី​អាណានិគមទី​១ ក្នុង​ទឹកដី​ប្រទេស​អា​មេ​រិ​ក ដែល​បា​នប​ដិសេ​ធ​ពី​មិត្ដភាព​ជាមួយ​ស្ដេច​ច​ច​ទី​៣ នៃ​ចក្រភព​អង់គ្លេស ។
ឆ្នាំ​១៨១៤
-​ព្រះ​ចៅ​អធិរាជ​ណា​ប៉ូ​ឡេ​អុង​ទី​១ នៃប្រទេស​បារាំង បាន​ធ្វើ​ដំណើរ​ទៅ​ដល់ទី​ក្រុងព័រ​តូ​ហ្វ័​រ​រ៉ា​យ៉ូ នៅ​លើ​កោះ​អេ​ល​បា ដែល​នេះជា​ដំណើរ​និរទេស​របស់​ព្រះ​អង្គ​ចេញពីប្រទេស​បារាំង មក​កាន់​កោះ​អ៊ី​តា​លី ។
-​ស្ដេច​ហ្វែ​រ​ឌី​ណ​ង់​ទី​៧ បាន​ឡាយ​ព្រះហស្ដ​លេខា​លើ​រាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​៤ ឧសភា ដោយ​ប្រគល់​អំណាច​ទាំងស្រុង​ដល់​អេ​ស្ប៉ា​ញ​ឱ្យ​គ្រប់គ្រង​លើ​ស្ដេច​ទាំងអស់​តាម​រយៈ​របបរាជា​និយម​ផ្ដាច់​ការ ។
ឆ្នាំ​១៨៨៦
-​ក្នុងអំឡុងពេល​មាន​បាតុកម្ម​របស់​កម្មករ​នៅ​ក្នុង​ទីក្រុង​ស៊ី​កា​ហ្គោ មាន​គេ​បោះ​គ្រាប់បែក​ទៅ​លើ​ក្រុម​បាតុករ​ក្នុង​គោលបំណង​ចង់បំបែក​ក្រុម​បាតុករ​បណ្ដាល​ឱ្យ​ស្លាប់​៨​នាក់ និង​របួស​៦០​នាក់ ។ ក្រុម​បាតុករ​បាន​ប្រមូល ផ្ដុំ​គ្នា​ដើម្បី​ទាមទារ​ការ​ធ្វើ​ការងារ​ក្នុង​មួយ​ថ្ងៃ​៨​ម៉ោង​នៅ​សហរដ្ឋអាមេរិក ។
ឆ្នាំ​១៩០៤
-​សហរដ្ឋអាមេរិក​បាន​ចាប់ផ្ដើម​កសាងព្រែកជីក​ប៉ា​ណា​ម៉ា ។
ឆ្នាំ​១៩១០
-​កងទ័ពជើងទឹក​របស់​ប្រទេស​កា​ណា​ដាត្រូវ​បាន​បង្កើត​ឡើង ។
ឆ្នាំ​១៩១២
-​ប្រទេស​អ៊ី​តា​លីចូល​គ្រប់គ្រង​ដែន​កោះរ៉ូ​ដ របស់​ប្រទេស​ក្រិ​ច ។
ឆ្នាំ​១៩១៩
-​មាន​សិស្សានុសិស្ស​ជាង​៣.០០០​នាក់បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ទីលាន​ធៀន​អាន​ម៉េ​នក្នុង​ទីក្រុង​ប៉េ​កាំ​ងដើម្បី​ប្រឆាំង​នឹង​សន្ធិសញាវែ​រ​សៃដែល​ជា​សន្ធិសញា​សន្ដិភាព​មួយដើម្បី​បញ្ចប់សង្គ្រាម​លោក​លើក​ទី​១ ។ ការ ប្រឆាំង​នេះ ក៏​ព្រោះតែ​បញ្ហា​ដែនដី​នៅ​សានទុង ព្រោះ​កាលពីមុន​ជា​ជ្រលង​ភ្នំដែល​ពួក អា​ល្លឺ​ម៉​ង់​កាន់កាប់ តែ​ក្រោយ​ពី​សន្ធិសញាខាងលើ​ក៏​ប្រគល់​ឱ្យទៅ​ប្រទេស​ជប៉ុនមិន​ឱ្យប្រទេស​ចិន ។
ឆ្នាំ​១៩៤២
-​ការ​ប៉ះទង្គិច​គ្នា​រវាង​នាវាចំបាំង​សហរដ្ឋអា​មេ​រិ​ក និង​ប្រទេស​ជប៉ុន បាន​ចាប់ផ្ដើមកើតឡើង បន្ទាប់​ពី​កងទ័ព​ជប៉ុន​បាន​មក​ឈរជើង​លើ​ដែន​កោះ​សូ​ឡូ​ម៉ុង កាលពី​ថ្ងៃ​ទី​៣ ឧសភា ។
ឆ្នាំ​១៩៤៥
-​ក្នុង​សង្គ្រាមលោក​លើក​ទី​២ កងទ័ព​ចក្រភព​អង់គ្លេស​បាន​រំដោះ​ជំរំ​ណេ​អ៊ូ​អេ​ន​ហ្គា​មរបស់​ប្រទេស​អា​ល្លឺ​ម៉​ង់ ក្នុង​ទីក្រុង​ហេមប៊ើ​ក​។ នៅ​ពេល​រំដោះ​ជំរំ​នោះ មាន​មនុស្សស្លាប់​ប្រហែល​៥៣.០០០​នាក់ ។
-​កងទ័ព​អា​ល្លឺ​ម៉​ង់​នៅ​ភាគ​ខាងជើង​នៃប្រទេស បាន​ប្រកាស​ចុះចាញ់​ទៅ​កាន់​លោកមេបញ្ជាការ​កងទ័ព​សម្ព័ន្ធមិត្ដ​ប៊ែ​រណា​ដម៉ុង ហ្គោ​មេ​រី ។
ឆ្នាំ​១៩៧០
-​ក្រុម​សិស្ស​-​និស្សិត​នៃ​សាកល​វិទ្យាល័យ​ខេន​ស្ដេត បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើ​បាតុកម្មនៅ​ក្នុង​សាកលវិទ្យាល័យ​កើត​មានការ​បាញ់ប្រហារ​ពី​សំណាក់​កងកំលាំង​រដ្ឋាភិបាលបណ្ដាល​ឱ្យ​ស្លាប់​សិស្ស​៤​នាក់ និង​របួស​៩នាក់​។ ការ​ធ្វើ​បាតុកម្ម​នេះ មាន​បំណងប្រឆាំង​នឹង​សហរដ្ឋអាមេរិក​ដែល​ចូល​ឈ្លា​នពាន​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​អា​ព្យាក្រឹ​ត ។
ឆ្នាំ​១៩៧៩
-​លោកស្រី​ម៉ា​ហ្កា​រ៉េ​ត ថា​ច់​ឈ័​រ គឺជា​ស្ដ្រីទី​១ ដែល​បាន​ក្លាយជា​នាយក​រដ្ឋមន្ដ្រី​ចក្រភពអង់គ្លេស ។
ឆ្នាំ​១៩៩០
-​ប្រទេស​ឡា​ត់​វី​យ៉ា បាន​ប្រកាស​ពី​ឯក រាជ្យ​ភាព​របស់​ខ្លួន​ឡើង​វិញ បន្ទាប់​ពី​សហភាព​សូ​វៀត​ចូល​កាន់កាប់​ក្នុង​អំឡុង​មានសង្គ្រាមលោក​លើក​ទី​២  ។
ឆ្នាំ​១៩៩៤
-​លោក​ប្រធានាធិបតី​អ៊ី​ស្រា​អែ​ល យឹត ហ្សា​ក់ រ៉ា​បី​ន និង​លោក​យ៉ា​ស៊ែ​រអា​រ៉ា​ហ្វា​ត បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដោយ​ឱ្យប៉ា​ឡេ​ស្ទី​ន​មាន​សិទ្ធិ​ស្វ័យភាព​ក្នុង​ការ​គ្រប់គ្រង​លើ​តំបន់​ហ្កា​ហ្សា និង​ទីក្រុង​ជេ​រី​ឆូ ។
ឆ្នាំ​១៩៩៨
-​លោក​តេ​អូ​ឌ័​រ កាស​ហ្ស៊ី​ន​ស្គី ត្រូវ​បានកាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិតបន្ទាប់​ពី​បាន​ដាក់​គ្រាប់បែក​ចំនួន​១៦​គ្រាប់ នៅ​ក្នុង​សាកលវិទ្យាល័យ និង​ព្រ​លាន​យន្ដហោះ​នានា​ក្នុង​ទីក្រុង​កាលី​ហ្វ័​រ​នី​ញ៉ា បណ្ដាលឱ្យ​ស្លាប់​មនុស្ស​៣​នាក់ និង​របួស​២៣​នាក់ ។
ឆ្នាំ​២០០៥
-​សាលាក្រុង​ភ្នំពេញ នៃ​ព្រះរាជាណាចក្រកម្ពុជា បាន​ប្រកាស​អនុ​ញ​ត​ឱ្យ​ក្រុមហ៊ុន JC Royal co.។ ធ្វើការ​អភិវឌ្ឍន៍​តំបន់​ប្រវត្ដិសាស្ដ្រ​ក្នុង​សម័យ​ប៉ុ​ល​ពត គឺ​មជ្ឈមណ្ឌលប្រល័យពូជសាសន៍​ជើងឯក ដែល​បាន​សំលាប់ មនុស្ស​ប្រហែល​១៧.០០០​នាក់ ។
ឆ្នាំ​២០០៦
-​ផ្ទាំងគំនូរ​ពី​កា​សូ ឈ្មោះ Dora Maar With Cat បាន​លក់​ក្នុង​តំលៃ​៩៥.២១៦.០០០ ដុល្លារ​អា​មេ​រិ​ក ហើយ​បាន​ក្លាយជា​ផ្ទាំងគំនូរ ដែល​លក់​បាន​ថ្លៃ​បំផុត​ក្នុង​ពិភពលោក ។
ឆ្នាំ​២០០៨
-​ខ្យល់ព្យុះ​ស៊ីក្លូន បាន​បោកបក់​មក​លើប្រទេស​ភូមា​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​៣៥១នាក់ និង​មាន​មហន្ដរាយ​យ៉ាង​ធំធេង ។
ឆ្នាំ​២០០៩
-​នាវាចំបាំង​របស់​ប្រទេស​កូរ៉េ​ខាងត្បូងបាន​ជួយ​សង្គ្រោះ​នាវា​ដឹក​ទំនិញ​របស់​ប្រទេសកូរ៉េ​ខាងជើង​ពី​ការ​ប្លន់​របស់​ចោរ​សមុទ្រសូ​ម៉ា​លី ៕