ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាំកុងត្រូល​រកឃើញសារ​ធាតុគីមី​នៅ​ក្នុង​មុខទំនិញ​មួយ​ចំនួន

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ដើម្បី​ធានា​បាន​នូវ​សុខមាលភាព​របស់​ប្រជាពលរដ្ឋ នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន វៀតណាម នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨ សាខា​កាំកុងត្រូល​ខេត្តតាកែវ ដឹកនាំ​ដោយ…

ខេត្តតាកែវ ៖ ដើម្បី​ធានា​បាន​នូវ​សុខមាលភាព​របស់​ប្រជាពលរដ្ឋ នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន វៀតណាម នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨ សាខា​កាំកុងត្រូល​ខេត្តតាកែវ ដឹកនាំ​ដោយ លោក ប៉ោ លាង​គង់ ប្រធាន​សាខា​សហ​ការណ៍​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ទំនិញ​ជា​គ្រឿង​កំប៉ុង និង​ចំណីអាហារ នៅ​ក្នុង​ផ្សារ​អង្គតាសោម ក្នុងស្រុក​ត្រាំកក់ ខេត្តតាកែវ ។

មន្ត្រី​ជំនាញ​បាន​ធ្វើ​ត្តេស​បឋម​ទៅ​លើ​គុយទាវ​បាញ់​កាញ់ ឈាម​ជ្រូក ជ្រក់ សណ្តែក​ប្រ​ដុះ ស្ករត្នោត មឹក និង​បន្លែ​ផ្លែ​ឈើ​ជា​ច្រើន​មុខ ក្នុង​នោះ​មន្ត្រី​ជំនាញ​បាន​រក​ឃើញ​សារធាតុ​គីមី​សូ​ដ្យូ​ម​អី​ដ្រូ​សូ​ហ្វី​ត នៅ​ក្នុង​ស្ករត្នោត​ដោយ​ដកហូត​ស្ករត្នោត​ចំនួន​៣០​គីឡូ​យក​មក​បំផ្លាញ​ចោល ។

លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ធ្វើការ​ពិនិត្យ​ទំនិញ​នៅ​ក្នុង​ផ្សារ​អង្គតាសោម​រួច​មក លោក​បាន​ដឹកនាំ​កម្លាំង​មក​ធ្វើការ​ត្រួតពិនិត្យ​ទំ​នឹ​ញ​នៅ​ក្រុង​ដូន​កែវ ដោយ​បាន​រក​ឃើញ​ទឹកបរិសុទ្ធ​ចំណុះ​៣៥០ml ចំនួន​៦០​កេស ស្មើនឹង​១៤៤០​ដប និង​ស្រា​បៀរ​ដែល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​នៅ​ក្នុង​ដេប៉ូ​ចែកចាយ​យក​ទៅ​ដុត​បំផ្លាញ​ចោល​នៅ​ស្នាក់​ការ​សាខា​កាំ​កុង​ត្រួ​ល​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ