ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីម្នាក់ត្រូវគេអារ.កសម្លា.ប់ និងមានឈាមក្នុងប្រដាប់ភេទ​

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នារី​ម្នាក់​ត្រូវ​បាន​ឃាតករ​ពុំ​ស្គាល់​មុខ អា​រ.ក​សម្លាប់​នៅ​ក្នុង​ព្រៃ​បន្លា​យួន ​ប្រមាណ​ជាង​១០០​ម៉ែត្រ​ពី​បង្គោល​អង់​តែ​ន​ទូ​រ​​សព្ទ័ ​ស្ថិត​ក្នុង​ភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី ​បង្ក​ការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង០៧ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២…

ខេត្តកំពង់ឆ្នាំង ៖ នារី​ម្នាក់​ត្រូវ​បាន​ឃាតករ​ពុំ​ស្គាល់​មុខ អា​រ.ក​សម្លាប់​នៅ​ក្នុង​ព្រៃ​បន្លា​យួន ​ប្រមាណ​ជាង​១០០​ម៉ែត្រ​ពី​បង្គោល​អង់​តែ​ន​ទូ​រ​​សព្ទ័ ​ស្ថិត​ក្នុង​ភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី ​បង្ក​ការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង០៧ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ​​កុម្ភៈ​ បន្ទាប់​ពី​ក្រុម​គ្រួ​សារ​​នាំ​គ្នា​ដើរ​រក​អស់​ពេញ​មួយ​​​ថ្ងៃ​ទៅហើយ ​។

​នៅ​​ព្រឹក​ថ្ងៃ​ទី​១៣ ​​កុម្ភៈ នេះដែរ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ជា​ប្តី​ ដើម្បី​ធ្វើការ​សាកសួរ ។ បើ​តាម​ការ​រៀប​រាប់​របស់​បុរស​ឈ្មោះ ហង្ស ស្រុង អាយុ​៤៤​ឆ្នាំ ត្រូវ​ជា​ឪពុក​បង្កើត​​របស​ស្ត្រី​រង​គ្រោះ​ បាន​ប្រាប់​សមត្ថកិច្ច​ថា កូនស្រី​គាត់​​ឈ្មោះ ហ៊​ន ណា​វី អាយុ​២០​ឆ្នាំ នាង​បាន​រៀប​ការ​ជាមួយ​បុរស​ម្នាក់​​ឈ្មោះ ជា ធី​ម៉ា​រ៉ាត់ អាយុ​២២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រៃ​គ្រី ឃុំ​ព្រៃ​គ្រី​ស្រុក​ជល​គី​រី កាលពី​ឆ្នាំ​កន្លង​ទៅ ហើយ​បានកូន​ម្នាក់​ ពេល​នេះ​មាន​អាយុ​៦​ខែ ។

​គាត់​បន្ត​ថា កាលពី​មួ​យស​ប្តា​ហ៍​មុន កូនប្រសារ​គាត់​ឈ្មោះ​ជា ធី​ម៉ា​រ៉ាត់ បាន​ទាស់​សំដី​ជាមួយ​​គាត់ ហើយក៏​​រត់ទៅ​ផ្ទះ​របស់គេ​នៅ​ភូមិ​ព្រៃ​គ្រី​បាត់​ទៅ  ។ ហើយ​នៅ​ថ្ងៃ​កើតហេតុ វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​ទី​១២ កុម្ភៈ កូនស្រី​គាត់​បាន​ទុក​កូន​​តូច​៦​ខែ​ឱ្យ​​ក្មួយ​មើល ដោយ​ប្រាប់ថា ទៅ​ផ្ទះ​យាយ​មួយ​​ភ្លែត ហើយក៏​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​​យាយ ដែល​មាន​ចម្ងាយ​ជាង​១​គីឡូម៉ែត្រ​ពី​ផ្ទះ​គាត់ ។ ពេល​ទៅ​ដល់​ផ្ទះ​យាយ កូនស្រី​គាត់​បាន​ផ្ញើ​ម៉ូតូ​និង​គេ រួច​ក៏​ជិះ​​ទូក​ឆ្លងទន្លេ មក​ត្រើយម្ខាង ហើយក៏​​បាត់​ខ្លួន​រហូត ។

​លោកឪពុក​​បាន​​បញ្ជា​ក់ទៀត​ថា នៅ​ម៉ោង​១១​ព្រឹក ពេល​គាត់​មក​ពី​ស្រែ​វិញ មិនឃើញ​កូនស្រី​ឃើញ​តែ​ចៅ​យំពេញ​ផ្ទះ ពេល​សួរ​ក្មួយ​ប្រាប់​ថា​ កូនស្រី​គាត់​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​យាយ មាន​គេ​ទូរ​សព្ទ័​មក​ហៅ​គាត់ ។ ពេល​នោះ​គាត់ក៏បាន​ទៅ​រក​នៅផ្ទះ​យាយ​ តែ​រក​មិនឃើញ ឃើញ​តែ​​ម៉ូតូ និង​ពេល​ទូរ​សព្ទ័​ចូល តែ​គ្មាន​អ្នក​លើក​ទៀត ទើប​មានការ​សង្ស័យ នាំ​គ្នា​ដើរ​រក​ពេញ​មួយ​ថ្ងៃ រហូត​ដល់​ម៉ោងជាង​៧​យប់​ទើប​ប្រទះ​ឃើញ​​កូន​ស្រី​ស្លាប់​​ដោយ​ត្រូវ​​គេ​អា​រ.កតែម្តង ។ បុរស​ជា​ឪពុក​​បញ្ជា​ក់ទៀតថា នៅ​ជាប់​ខ្លួន​កូន​​ស្រី​​គាត់​មាន​ខ្យែ.​ក​មាស​៥​ជី, កងដៃ​ផ្លា​ក​ទី​ន​១​តម្លឹង ក្រវិលផ្លា​ក​ទី​ន​១​ជី, ចិញ្ចៀន​​១​ជី និង​ប្រាក់​២០​ម៉ឺន​រៀល​ផង​ដែរ​។

នៅ​​ព្រឹក​ថ្ងៃ​ទី​១៣ ​​កុ​ម្ភៈ សមត្ថកិច្ច​បាន​ទៅ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច័យ​សាក​​សព​ស្ត្រី​រង​គ្រោះនៅកន្លែងកើត​ហេតុ ប្រទះ​ឃើញ​មាន​ទូរ​ស័ព្ទ​របស់​ស្ត្រី​រង​គ្រោះ​មួយ​គ្រឿង កូនកាំបិត​ដង​លឿង​១ ។​ ​រីឯសាកសព​ស្ត្រី​រង​គ្រោះ ​ត្រូវ​ជន​ពុំ​ស្គាល់​មុខ​អា​រ.ក​សម្លាប់ និង​មាន​ស្នាម​​ឈាម​ក្នុង​ប្រដាប់​ភេទ  ហើយកំពុងសង្ស័យ​អាច​ជា​ករណី​​រំលោភ​​​សម្លាប់​រួចប្លន់​យក​គ្រឿងអលង្ការ​តែម្តង ។ ​

អត្ថបទសរសេរ ដោយ