ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួកគាត់ធ្វើការដើម្បីយកលុយដោះស្រាយជីវភាព ចុះបើមិនចឹងវិញ(មានវីដេអូ)

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង៖ តាមសេចក្តីរាយការណ៍បឋមបានដឹងថា ខណៈពេលនេះមានកម្មករ- កម្មការិនីប្រមាណជិត៣០០នាក់ កំពុងធ្វើការតវ៉ានៅខាងមុខរោងចក្រ YLT ( រោងចក្រធ្វើរានទេវតា ) ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១…

ខេត្តព្រៃវែង៖ តាមសេចក្តីរាយការណ៍បឋមបានដឹងថា ខណៈពេលនេះមានកម្មករ- កម្មការិនីប្រមាណជិត៣០០នាក់ កំពុងធ្វើការតវ៉ានៅខាងមុខរោងចក្រ YLT ( រោងចក្រធ្វើរានទេវតា ) ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១  ក្នុងឃុំកំពង់សឹង្ហ ស្រុព្រះស្តេច ខេត្តព្រៃវែង ដោយទាមទារឲ្យថៅកែរោងចក្រ បើកប្រាក់ខែកម្មករឲ្យបានទៀងទាត់ ហើយកុំបង្ខំកម្មករធ្វើការថែមម៉ោងដល់យប់ជ្រៅ ។

តាមសេចក្តីរាយការណ៍បានបន្ត ក្រុមកម្មករបានអះអាងថា ការបើកប្រាក់ខែកម្មករកន្លងមកតែងតែយឺតរហូត ព្រោះជាធម្មតាតែងបើកនៅដើមខែថ្ងៃទី១០ តែថៅកែពន្យារហូតដល់ថ្ងៃទី១៥ ទៅ១៦បានបើកប្រាក់ខែឲ្យ  ។ ជាក់ស្តែងមកដល់ខែនេះ ថៅកែបានជូនដំណឹងដល់កម្មករថា គេនឹងពន្យាដល់ថ្ងៃទី១៧ តែមិនទាន់បើកឲ្យគ្រប់ទេ តែឲ្យកម្មករខ្ចីម្នាក់១០០មុន រហូតដល់ថ្ងៃទី២៤ទើបបើកឲ្យគ្រប់អស់ ។ ចឹងហើយទើបកម្មករអត់សុខចិត្តទេ ពួកគាត់ទាមទាឲ្យបើកឲ្យពួកគាត់គ្រប់នៅដើមខែថ្ងៃទី១៥ តែម្តង ព្រោះពួកគាត់ត្រូវការលុយដោះស្រាយជីវភាពប្រចាំថ្ងៃ ។

រោងចក្រខាងលើនេះ ជារបស់ជនជាតិកូរ៉េ ដែលមានមេការជាជនជាតិវៀតណាម និងកម្មករជាជនជាតិខ្មែរ  ដែលបានបើកដំណើរការរយៈពេល៣ឆ្នាំមកហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ