ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ករណីឆេះ ធ្វើឱ្យផ្អើល​ឡាន​​ពន្លត់​អគ្គិភ័យ​ចេញ​ទៅ​អន្តរាគមន៍​រហូត​ដល់​​១១​​​​គ្រឿង​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​គំនរ​ក្រដាស​ នៅ​ក្នុង​ឃ្លាំង​ស្តុក​របស់​រោងចក្រ ​គ្មាន​ស្លាក​យីហោ​មួយ​កន្លែង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក តែ​ភ្លាម​ៗ​អាជ្ញាធរ​មូលដ្ឋាន​បាន​ចេញអន្តរាគមន៍ និង​ទាក់ទង​ទៅ​អង្គភាព​ពន្លត់​អគ្គិភ័យ ចេញ​រថយន្ត​ទឹក​ចំនួន​១១​គ្រឿង​ មក​ជួយ​បាញ់​ពន្លត់ ដោយ​ប្រើប្រាស់​ទឹក​អស់​៧​ស៊ី​ទែនភ្លើងក៏​រលត់​ទៅ​វិញ​ទាំងស្រុង​។…

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​គំនរ​ក្រដាស​ នៅ​ក្នុង​ឃ្លាំង​ស្តុក​របស់​រោងចក្រ ​គ្មាន​ស្លាក​យីហោ​មួយ​កន្លែង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក តែ​ភ្លាម​ៗ​អាជ្ញាធរ​មូលដ្ឋាន​បាន​ចេញអន្តរាគមន៍ និង​ទាក់ទង​ទៅ​អង្គភាព​ពន្លត់​អគ្គិភ័យ ចេញ​រថយន្ត​ទឹក​ចំនួន​១១​គ្រឿង​ មក​ជួយ​បាញ់​ពន្លត់ ដោយ​ប្រើប្រាស់​ទឹក​អស់​៧​ស៊ី​ទែនភ្លើងក៏​រលត់​ទៅ​វិញ​ទាំងស្រុង​។ គ្រោះ​អគ្គិភ័យ​នេះ​ខូចខាត​ក្រដាស​អស់​ប្រហែល​ជាង​១០​តោន ប៉ុន្តែ​មិន​បានដឹង​ថា មាន​តម្លៃ​ប៉ុន្មាន​នោះ​ឡើយ ។ នៅ​ក្នុង​រោងចក្រ​នេះ​មាន​ក្រដាស​រាប់រយ​តោន​ឯណោះ តែ​កន្លែង​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ​មាន​ខាន់ដោយ​ជញ្ជាំង ទើប​គ្មាន​ការ​ឆេះ​រាលដាល​ធំដុំ ។

ហេតុការណ៍​នោះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨​នៅ​ក្នុង​រោងចក្រ​ផលិត​ក្រដាស​គ្មាន​យីហោ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ល្ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ការ​ឆេះ​នេះ​សង្ស័យ​បណ្ដាល​មក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី ហើយ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដែល​គ្រាន់តែ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ទៅ​អន្តរាគមន៍​រហូត​ដល់​ទៅ​១១​គ្រឿង​ឯណោះ ក្នុង​នោះ​រថយន្ត​មក​ពី​អង្គភាព​៧១១ កងពលតូច​លេខ​៧០ និង​រថយន្ត​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កម្ទេច​ក្រដាស​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ​គឺ​ខាង​រោងចក្រ​ទុក​សម្រាប់​ផលិត​ចេញ​ជា​ក្រដាស​ជូត​មាត់​ឬ​ក្រដាសកាតុង និង​ក្រដាស​ផ្សេង​ៗ​ទៀត ។ ភ្លើង​ដែល​ឆាបឆេះ​នេះ​បង្ក​ឡើង​ដោយសារ​ទុ​ស្សេ​ចរន្តអគ្គិសនី ប៉ុន្តែ​ខណៈនោះ​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ទៅ​បាញ់​ពន្លត់​អស់​ទឹក​៧​ស៊ីទែន ភ្លើង​ក៏​រលត់​ទៅ​វិញ​មិន​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​ក្នុង​រោងចក្រ​ទាំងមូល​ទេ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ទោះជា​យ៉ាងណា​មិន​មាន​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​នៅ​ក្នុង​ហេតុការណ៍​នេះ​ទេ ហើយ​រោងចក្រ​នេះ​មាន​ក្រដាស​រាប់រយ​តោន​ឯណោះ ប្រសិនបើ​ពន្លត់​មិន​ទាន់​ពេល​ទេ​នោះ នឹង​ត្រូវ​ឆេះ​អស់​គ្មាន​សល់​ឡើយ និង​ត្រូវ​ខាតបង់​រាប់​សិប​ម៉ឺន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ