ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ណាស់ ចាក់​ថ្នាំ​ឲ្យ​កូន​គេ​ស្លា.ប់ មិន​ទទួលខុសត្រូវ

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ឪពុក​ម្តាយ​បាន​ចោទប្រកាន់​ទៅ​លើ​មន្ត្រី​មន្ទីរពេទ្យ​បង្អែក​ខេត្ត ចាក់​ថ្នាំ​ខុស​បច្ចេកទេស បណ្តាល​ឲ្យ​កូនប្រុស​១​ឆ្នាំ​ស្លាប់​ភ្លាម​ៗ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨…

ខេត្តរតនគិរី ៖ ឪពុក​ម្តាយ​បាន​ចោទប្រកាន់​ទៅ​លើ​មន្ត្រី​មន្ទីរពេទ្យ​បង្អែក​ខេត្ត ចាក់​ថ្នាំ​ខុស​បច្ចេកទេស បណ្តាល​ឲ្យ​កូនប្រុស​១​ឆ្នាំ​ស្លាប់​ភ្លាម​ៗ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨ ។

ក្នុង​ករណី​នេះ​ត្រូវ​បាន​លោកស្រី ទិ​ត្យ ស្រី​លាភ និង​លោក​ហេង រស្មី រស់នៅ​ភូមិ​យោល ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ បាន​ឲ្យ​ដឹង​ថា កូនប្រុស​គាត់​ឈ្មោះ ហេង លី​ហួ អាយុ​១​ឆ្នាំ ស្លាប់​នៅ​មន្ទីរពេទ្យ​ខាងលើ ពួក​គាត់​ជា​ឪពុក​ម្តាយ​មានការ​សង្ស័យ និង​ខឹងសម្បា​ទៅ​លើ​បុគ្គលិក​មន្ទីរពេទ្យ ។

ពួក​គាត់​បាន​បន្ត​ទៀត​ថា គាត់​បាន​យក​កូន​គាត់​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៨ សរុប​បាន​៤​ថ្ងៃ ដោយ​កូន​គាត់​មាន​ជំងឺ​រាគ​យក​ទៅ​ដល់​ថ្ងៃ​ទី​១ ខាង​ពេទ្យ​ឲ្យ​សម្រាក់​នៅ​បន្ទប់សង្គ្រោះបន្ទាន់ រយៈពេល​៣​ថ្ងៃ មើលឃើញ​ថា កូន​គាត់​ធូរស្រាល​យ៉ាង​ខ្លាំង និង​បាត់​រាគ រួច​ពេទ្យ​ក៏​បាន​ដូរ​ទីតាំង​ឲ្យ​ទៅ​នៅ​បន្ទប់​កុមារ នៅ​ផ្នែក​ខាងក្រោយ​ម្តង​វិញ ស្រាប់តែ​នៅ​ថ្ងៃ​កើតហេតុ​ខាងលើ​នេះ​មាន​បុគ្គលិក​ពេទ្យ​ស្រី​ម្នាក់ បាន​យក​ថ្នាំ​មក​ចាក់​រួច​ឲ្យ​លេបថ្នាំ​ចំនួន​២​កំណាត់​ក៏​បន្ត​ដាក់​សេរ៉ូម​១​ប្លោក ២០​នាទី​ក្រោយមក​កូន​គាត់​ប្រកាច់ និង​ដកចង្កាមាន់​ធ្វើ​ឲ្យ​គាត់​ជា​ឪពុក​ម្តាយ​មានការ​ភ័យ​ស្លន់ស្លោ​រត់​ហៅ មន្ត្រី​ពេទ្យ​ខាងលើ​ឲ្យ​ជួយ​សង្គ្រោះ តែ​ហៅ​ពេទ្យ​មិន​បាន​មក​ភ្លាម​ៗ​នោះ​ទេ ទុក​រយៈពេល​៣០​នាទី ទើប​មាន​ពេទ្យ​ស្រី​២​នាក់​មក​ដល់ ក្នុង​នោះ​កូន​គាត់​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ គាត់​ជា​ម្តាយ​កុមារ​រង​គ្រោះ​បាន​សួរ​ទៅ​មន្ត្រី​ពេទ្យ​ខាងលើ​ថា យក​ថ្នាំ​មក​ធ្វើ​អី​ទៀត បើ​កូន​គាត់​ស្លាប់​បាត់​ទៅ​ហើយ ។ ហើយ​ថ្នាំ​នេះ​ជា​ប្រភេទ​ថ្នាំ​អ្វី ពេទ្យ​ឆ្លើយ​ថា ជា​ថ្នាំបន្សាប​ការ​ប្រតិកម្ម​ថ្នាំ ។

ពួក​គាត់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​គាត់​មាន​អារម្មណ៍​ថា ខឹង​នឹង​បុគ្គលិក​មន្ទីរពេទ្យ​បង្អែក​ខេត្ត​មានការ​ប្រហែស និង​គ្មាន​ជំនាញ​ច្បាស់លាស់ សង្ស័យ​តែ​ពេទ្យ​ស្តា​រហើយ​ពួក​គាត់​សំណូមពរ​ដល់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​មេត្តា​ជួយ​ធ្វើការ​ណែនាំ​ដល់​មន្ត្រី​ពេទ្យ​ដែល​គ្មាន​ជំនាញ​សុំ​ឲ្យ​ទៅ​រៀន​ឲ្យ​មាន​ជំនាញ​ច្បាស់លាស់ ទើប​មក​ព្យាបាល​ជំងឺ​ឲ្យ​ប្រជាពលរដ្ឋ​តាម​បណ្តាល​ខេត្ត និង​សុំ​ឲ្យ​រដ្ឋមន្ត្រី​មេត្តា​ជួយ​ស៊ើបអង្កេត និង​តាមដាន​លើ​ករណី​ដែល​កូន​គាត់​ស្លាប់​ដែល​សារ​ពេទ្យ​គ្មាន​ជំនាញ​ច្បាស់លាស់ ។

ដោយឡែក​លោក ហ៊ីង ផា​ន​សុ​គ​ន្ធា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨ ថា កុមា​រ៉ា​រង​គ្រោះ​ឪពុក​ម្តាយ​យក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ពេក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ