ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ស្នើ​អង់គ្លេស​នាំ​ស្ករត្នោត អង្ករ និង​ម្រេច​កំពត​របស់​កម្ពុជា​ចូល​ទៅ​កាន់​ទីផ្សារ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ជាមួយ​លោក Edward Vaizey បេសកជន​នាយក​រដ្ឋមន្ដ្រី​អង់គ្លេស ទទួល​បន្ទុក​ពាណិជ្ជកម្ម នៅ​ទីស្ដីការក្រសួង កាលពី​ព្រឹក​ថ្ងៃ​ទី​១២ កុម្ភៈ​លោក​ទេស​រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ជាមួយ​លោក Edward Vaizey បេសកជន​នាយក​រដ្ឋមន្ដ្រី​អង់គ្លេស ទទួល​បន្ទុក​ពាណិជ្ជកម្ម នៅ​ទីស្ដីការក្រសួង កាលពី​ព្រឹក​ថ្ងៃ​ទី​១២ កុម្ភៈ​លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែង​ថា លោក​បាន​ស្នើ​ដល់​មន្ត្រី​បេសកកម្ម​ជន​អង់គ្លេស នាំ​យក​ស្ករត្នោត អង្ករ និង​ម្រេច​កំពត​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អង់គ្លេស ។

យោង​តាម​មន្ត្រី​ក្រសួងការបរទេស ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ស្មើ​ប្រមាណ
៣០០​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១៥ និង​អំឡុង​ពី​ឆ្នាំ​២០១៦-២០១៧ ការ​ផ្លាស់​ប្តូរ​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា​និង​អង់គ្លេស ស្មើ​ប្រមាណ​ជាង​១.២០០​លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន ថ្លែង​ថា ៖«​លោក​គាំទ្រ និង​ស្វាគមន៍​ចំពោះ​លោក Edward Vaizey ដែល​ត្រូវ​បាន​តែងតាំង​ជា​បេសកជន​ពិសេស​របស់​នាយក​រដ្ឋមន្ត្រី​អង់​គ្លេស ទទួល​បន្ទុក​ពាណិជ្ជកម្ម​ប្រចាំ​នៅ​កម្ពុជា ។ កម្ពុជា និង​អង់គ្លេស​មាន​ទំនាក់​ទង និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​បាន​ល្អ​ប្រសើរ » ។

លោក​ក៏​បាន​ចាប់អារម្មណ៍​នឹង​កំណើន​អ្នក​ធុរកិច្ច និង​ទេសចរ​មក​កាន់​កម្ពុជា​ផង​ដែរ ។ លោក​សង្ឃឹមថា នៅ​ពេល​អនាគត ពាណិជ្ជកម្ម និង​ទំនិញ​រវាង​ប្រទេស​ទាំង​ពីរ​នឹង​បន្ត​កើនឡើង​ទៀត ។

លោក​បន្ថែម​ថា បេស​កម្ម​ជន​នាយក​រដ្ឋ មន្ត្រី​អង់គ្លេស​ពី​មុន ទទួល​បន្ទុក​ពាណិជ្ជកម្ម លោក ដា​វិត ភុ​ត​ណា​ន់ បាន​កសាង និង​សហប្រតិបត្តិការ​ល្អរ​ជាមួយ​កម្ពុជា លើ​ការ​ពង្រីក​ផ្នែក​ពាណិជ្ជកម្ម ។ លោក​ចង់​ឲ្យ​មានការ​នាំ​ចេញ​នូវ​ផលិតផល​កសិកម្ម​ពី​កម្ពុជា​ទៅ​កាន់​អង់គ្លេស ដូច​ជា អង្ករ​កម្ពុជា​ដែល​ទទួល​បាន​ចំណាត់ថ្នាក់​ពិភពលោក ម្រេច និង​ស្ករត្នោត​កំពង់ស្ពឺ ព្រោះ​ផលិតផល​ទាំងនេះ​ត្រូវ​បាន​ទទួលស្គាល់ និង​វាយតម្លៃ​ដោយ​សហភាព​អឺរ៉ុប​ថា មានគុណ​ភាពល្អ ។

លោក​ក៏​ចង់​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​រវាង​វិទ្យាស្ថាន​កិច្ចការបរទេស និង​ទំនាក់ទំនង​អន្តរជាតិ ដែល​បង្កើត​ឡើង​នៅ​ក្នុង​ក្រសួងការបរទេស ជាមួយ​វិទ្យាស្ថាន​ការទូត​អង់​គ្លេស​​ផង​ដែរ ។

លោក Edward Vaizey បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការងារ​របស់​អតីត​បេសកកម្ម លោក ដា​វិត ភុ​ត​ណា​ន់ ជាមួយ​កម្ពុជា​កន្លង​មក ។ លោក​សន្យា​ថា នឹង​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិការ​ផ្នែក​ពាណិជ្ជកម្ម​រវាង​អង់គ្លេស និង​កម្ពុជា ព្រមទាំង​ជំរុញ​វិនិយោគិន​បន្ថែម​ទៀត​មក​វិនិយោគ​នៅ​កម្ពុជា ។

លោក​ថា បន្ទាប់​ពី​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប អង់គ្លេស​នឹង​បង្កើន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា ។ លោក​បាន​ចាប់អារម្មណ៍​ចំពោះ​ការ​រីក​ចម្រើន​របស់​កម្ពុជា ហើយ​អង់គ្លេស​ត្រៀមខ្លួន​ធ្វើ​ជា​ដៃគូ​ជាមួយ​កម្ពុជា ។

លោក​បន្ត​ថា លោក​ចាប់អារម្មណ៍​ចំពោះ​គុណភាព​ស្ករត្នោត ហើយ​ថ្ងៃ​អនាគត ស្ករត្នោត​កម្ពុជា​នឹង​មាន​វត្ត​មាននៅ​ក្នុង​ទីផ្សារ​អង់គ្លេស ដោយ​លោក​នឹង​ខិតខំ​ជំរុញ​ការ​នាំ​ស្ករ​ត្នោត​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អង់គ្លេស ។

លោក ជុំ សុន្ទរី លើក​ឡើង​ទៀត​ថា បច្ចុប្បន្ន ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​សម្លៀក​បំពាក់​ទៅ​កាន់​អង់គ្លេស​ស្មើ​៩០% និង​នាំ​ចូល​មក​វិញ​នូវ​គ្រឿង​ម៉ាស៊ីន និង​រថយន្ត ៕

កែសម្រួលដោយ