ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អធិការ​ខណ្ឌដង្កោ​បំបែក​ក្រុម​សង្គម​ងងឹត​គ្រឿងញៀ.ន​១​សម្បុក​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ​រួម​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ក្រាំង​ពង្រ​បាន​ចុះ​ទៅ​ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួន​អ្នក​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​៧​នាក់ ដោយ​ដកហូត​បាន​ជិត​១០​កញ្ចប់​ព្រមទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ផង​ដែរ ។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ​រួម​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ក្រាំង​ពង្រ​បាន​ចុះ​ទៅ​ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួន​អ្នក​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​៧​នាក់ ដោយ​ដកហូត​បាន​ជិត​១០​កញ្ចប់​ព្រមទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ផង​ដែរ ។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​ផ្ទះ​លេខ​៣៨ ផ្លូវលំ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​សំព័រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

    

តាម​ប្រភព​ពី​នគរបាល​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំងនោះ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ​បាន​សហការ​ណ៏​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ក្រាំង​ពង្រ​ដឹកនាំ​ដោយ​លោក​វរ​សេនី​យ៏​ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​បាន​មុខសញ្ញា​ច្បាស់លាស់ ។ បន្ទាប់​មក​ទើប​ចុះ​ទៅ​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ ខណៈ​ដែល​ជន​ទាំងនោះ​កំពុង​ប្រមូលផ្ដុំ​គ្នា​នៅ​ចំណុច​ផ្ទះ​លេខ​៣៨ ផ្លូវលំ ស្ថិត​ក្នុងភូមិ​ព្រៃ​សំព័រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ។

ពេល​នោះ​កម្លាំង​នគរបាល​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៦​នាក់ និង​ឆែកឆេរ​ក​ឃើញ​ថ្នាំ​ញៀន​ចំនួន​៨​កញ្ចប់​តូច​ដែល​ក្នុង​នោះ​ជនសង្ស័យ​ឈ្មោះ ឈួ​ន ម៉ា​ឡៃ បាន​លាក់​ទុក​នៅ​ក្នុង​កំប៉ុង​ជ័រ ពណ៌​ស ចំនួន​៦​កញ្ចប់ ។ ចំ​ណែ​ជនសង្ស័យ​ឈ្មោះ ណៃ ស្រស់ បាន​លាក់​ទុក​នៅ​ក្នុង​ហោប៉ៅ​ខោ​មុខ​ខាងស្ដាំ​១​កញ្ចប់ និង​១​កញ្ចប់​ទៀត​ត្រូវ​ជនសង្ស័យ​ឈ្មោះ ឈួ​ន ផ​ល្លី លាក់​ទុក​នៅ​ក្នុង​កាបូប​លុយ​ពណ៌​សូកូឡា ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ចាប់ខ្លួន​កម្លាំង​បាន​នាំ​ជន​ទាំង​០៦​នាក់​នោះ​រួម​នឹង​វត្ថុ​តាង​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ។ ហើយ​ពួក​គេ​បាន​សារភាព​ថា នៅ​មាន​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ ក្រូច វណ្ណ​ដា ទើប​កម្លាំង​បន្ត​ទៅ​ចាប់ខ្លួន​បក្សពួក​ខាងលើ​ដល់​ផ្ទះ​លេខ​៦ ផ្លូវជាតិ​លេខ​៣ ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ។ បន្ទាប់​មក​បាន​នាំ​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ និង​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ