ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​ដែល​ដឹង​សោះ លួច​ដាំ​តាំងពី​អង្កាល់​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ កញ្ឆា​ចំនួន​១១​ផើង​ដែល​ពលរដ្ឋ​២​គ្រួ​សារបាន​លួច​ដាំ​នៅ​លើ​ផ្ទះ​របស់​ខ្លួន​អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍​រៀបនឹងបាន​ផល​ទៅ​ហើយ​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ឃើញ​ហើយ​បាន​ចុះ​បង្ក្រាប​ដោយ​កាប់​ដុត​បំផ្លាញ​ចោល​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ព្រែក​ស្វាយ​សង្កាត់​ស្ទឹង​វែង ក្រុង​ខេ​មរះ​ភូមិន្ទ ខេត្តកោះកុង ។ លោក​វរសេនីយ៍ត្រី…

ខេត្តកោះកុង ៖ កញ្ឆា​ចំនួន​១១​ផើង​ដែល​ពលរដ្ឋ​២​គ្រួ​សារបាន​លួច​ដាំ​នៅ​លើ​ផ្ទះ​របស់​ខ្លួន​អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍​រៀបនឹងបាន​ផល​ទៅ​ហើយ​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ឃើញ​ហើយ​បាន​ចុះ​បង្ក្រាប​ដោយ​កាប់​ដុត​បំផ្លាញ​ចោល​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ព្រែក​ស្វាយ​សង្កាត់​ស្ទឹង​វែង ក្រុង​ខេ​មរះ​ភូមិន្ទ ខេត្តកោះកុង ។

លោក​វរសេនីយ៍ត្រី ង៉ែត សុ​វ​ណ្ណា​រ៉ា អធិការរង​ក្រុង​ខេ​មរះ​ភូមិន្ទ​ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ការ​លួច​ដាំ​កញ្ឆា​នៅ​លើ​ផ្ទះ​ខាងលើ​នេះ​បញ្ជាក់​ឱ្យ​ដឹង​ថា ពលរដ្ឋ​ទាំង​២​រូប​នោះ​ទី​១-​ឈ្មោះ នូ រៀម ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មាន​ដាក់​ផើង​ដាំ​កញ្ឆា​នៅ​លើ​ផ្ទះ​ចំនួន​៨​ផើង​សរុប​មាន​ចំនួន​២២​ដើម និង​ទី​២-​ឈ្មោះ ជិត វ៉ា​ន់​ឆៃ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ដាំ​កញ្ឆា​៣​ផើង​ស្មើនឹង​១២​ដើម ។

លោក​អធិការរង​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​ការ​បង្ក្រាប​ដោយ​ការ​កាប់​យក​ទៅ​ដុត​បំផ្លាញ​ចោល​កម្លាំង​សមត្ថកិច្ច​របស់​លោក​បាន​ហៅ​ពលរដ្ឋ​ទាំង​២​នាក់​ទៅ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​លួច​ដាំ​កញ្ឆា​បែប​នេះ​តទៅ​ទៀត ក្នុង​ករណី​មិន​រាងចាល​ថ្ងៃក្រោយ​បើ​នៅ​ធ្វើ​សកម្មភាព​បន្ត​នឹង​ត្រូវ​ទទួលទោស​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ