ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ត្រូវ​បាន​ចោរឆក់​កាបូប តែ​មិន​បាន​សម្រេច

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៨ និង​៤០​នាទី​យប់ ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ ស្ថិត​នៅ​ខាងលិច​ស្តុ​ប ទេព​ផ​ន ប្រហែល​១០០​ម៉ែត្រ…

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៨ និង​៤០​នាទី​យប់ ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ ស្ថិត​នៅ​ខាងលិច​ស្តុ​ប ទេព​ផ​ន ប្រហែល​១០០​ម៉ែត្រ ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក មាន​ករណី ចោរឆក់​កាបូប​ពី​នារី​ម្នាក់ តែ​មិន​បាន​សម្រេច​។ ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត ហេតុ គេ​បានឃើញ​នារី​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​គូប ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ ផ្លូវ​១៨២ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ដែល​ទើប​ត្រលប់​ពី​ជូន​មិត្តភក្តិ​ទៅ​ផ្ទះ​នៅ​ម្ដុំ វិទ្យាស្ថាន វ៉ា​ន់​ដា គណៈនេយ្យ ហើយ​បម្រុង​ជិះ​ទៅ​ផ្ទះ​វិញ​នៅ​ម្ដុំ​ទឹកថ្លា​។

ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ ក៏​លេចមុខ​ជនសង្ស័យ​ជិះ​ម៉ូតូ តាម​ពីក្រោយ បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​រង​គ្រោះ​តែ​មិន​បាន​សម្រេច បណ្ដាល​ឲ្យ​នារី​រង​គ្រោះ ដួល​ម៉ូតូ​រួច​សន្លប់ និង​រលាត់​ដៃជើង មុខមាត់ ចំណែកឯ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​។ ក្រោយ​ពេល​កើតហេតុ នារី​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​តាម​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​បញ្ជូន​សង្គ្រោះ នៅ​ឯ​មន្ទីរពេទ្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ