ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ចំនួន​១៤១​គ្រាប់

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ មានការ​ភ័យ​តក់ស្លុត​យ៉ាង​ខ្លាំង បន្ទាប់​ពី​ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ មិន​ទាន់​ផ្ទុះ កប់​ក្នុង​ដី​ក្នុង​បរិវេណ​អនុ​វិទ្យាល័យ​ក្ងាន ស្ថិត​ក្នុងភូមិ​ឈើទាល ឃុំ​ស្វាយ​លួង ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់…

ខេត្តពោធិ៍សាត់ ៖ មានការ​ភ័យ​តក់ស្លុត​យ៉ាង​ខ្លាំង បន្ទាប់​ពី​ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ មិន​ទាន់​ផ្ទុះ កប់​ក្នុង​ដី​ក្នុង​បរិវេណ​អនុ​វិទ្យាល័យ​ក្ងាន ស្ថិត​ក្នុងភូមិ​ឈើទាល ឃុំ​ស្វាយ​លួង ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៨ កន្លង​មកនេះ​។ តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​នាយក​សាលា​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១០ សាលា​បាន​ជួល​ត្រាក់ទ័រ​ឈូស​ដី ក្នុង​បរិវេណ​សាលា​ដើម្បី​ឲ្យ​សិស្ស​ដាំ​ដំណាំ​។ ពេល​ឈូស បាន​ជិត​ពាក់កណ្ដាល​ហើយ​នោះ​ស្រាប់តែ​ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ប្រមាណ​ជាង​១០​គ្រាប់​កប់​ក្នុង​ដី​ធ្វើ​ឲ្យ​មានការ​ភ័យ​តក់ស្លុត​យ៉ាង​ខ្លាំង​ក៏​បញ្ឈប់​គ្រឿងចក្រ​ត្រឹមនោះ ហើយ​ទៅ​រាយការណ៍​ប្រាប់ សមត្ថកិច្ច​។ នៅ​ថ្ងៃ​ទី​១១ មន្ត្រី​អង្គការ Halo Trust បាន​ទៅ​ធ្វើ​សកម្មភាព​រុករក​តទៅ​ទៀត ស្រាប់តែ​ប្រទះ ឃើញ​រហូត​ដល់​ទៅ​១៤១​គ្រាប់​ឯណោះ​។

ទីតាំង​សាលា​ក្ងាន​នេះ​ពី​មុន​ជា​កន្លែង​ឈរជើង​របស់​កងទ័ព ក្នុង​ទស​វត្ស​១៩៨០​។ មន្ត្រី​ជំនាញ​របស់​អង្គការ​បាន​ឲ្យ​ដឹង​ថា គ្រាប់​យុទ្ធភណ្ឌ​ទាំង​១៤១​គ្រាប់​នេះ ជា​ប្រភេទ​គ្រាប់​៦០​មី​ល្លី​ម៉ែត្រ​ដែល​នៅ​សេសសល់​កាលពី​សម័យ​សង្គ្រាម​។ នៅ​ថ្ងៃ​ទី​១២​នេះ បាន​ធ្វើ​ពិធី​កម្ទេច​ចោល​ចំនួន​៨៩​គ្រាប់ និង​៥២​គ្រាប់​ទៀត រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តៀង រង​ចាំ​កម្ទេច​នៅ​ពេល​ក្រោយ​។ ជាមួយ​គ្នា​នោះ តំណាង​អង្គការ Halo Trust បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ នៅ​ទីនោះ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ បើ​មាន​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ត្រូវ​រាយការណ៍​ជា​បន្ទាន់ ទៅ​កម្លាំង​មាន​សមត្ថកិច្ច ឬ​អង្គភាព​ជំនាញ Halo Trust ដើម្បី​មក​រំដោះ​ចេញ ចៀសវាង​មាន​គ្រោះថ្នាក់ ដល់​អាយុជីវិត​ជាយថាហេតុ​ដោយ​ប្រការ​ណាមួយ​៕ សែ​ម សុគន្ធ (​រូប​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ