ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រុ​ស្ស៊ី​សាកល្បង​មី​ស៊ី​ល​ប្រឆាំង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ទំនើប​ចុង​ក្រោយ

6 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ កាសែត​រុ​ស្ស៊ី KRASNAIA ZVEZDA ជា​កាសែត​ផ្លូវការ​របស់​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​រាយការណ៍​កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ ថា កងទ័ព​រុ​ស្ស៊ី​បាន​ធ្វើការ​សាកល្បង​ប្រកបដោយ​ជោគជ័យ​មី​ស៊ី​ល​នៃ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​នៅ​ឯ​ទីលាន​បាញ់​បង្ហោះ SARY…

ប្រទេស​រុ​ស្ស៊ី ៖ កាសែត​រុ​ស្ស៊ី KRASNAIA ZVEZDA ជា​កាសែត​ផ្លូវការ​របស់​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​រាយការណ៍​កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ ថា កងទ័ព​រុ​ស្ស៊ី​បាន​ធ្វើការ​សាកល្បង​ប្រកបដោយ​ជោគជ័យ​មី​ស៊ី​ល​នៃ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​នៅ​ឯ​ទីលាន​បាញ់​បង្ហោះ SARY CHAGAN ប្រទេស​កា​ហ្សា​ក់​ស្ថាន ។ ក្រសួង​ការពារ​ប្រទេស​បាន​ចេញផ្សាយ​វី​ដេ​អូ​មួយ​អំពី​ការ​សាកល្បង​នេះ​តាម TWITTER ។

កាសែត​នេះ​សរសេរ​ថា មី​ស៊ី​ល​ទំនើប​មួយ​នៃ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​រុ​ស្ស៊ី​បាន​ឆ្លងកាត់​ការ​សាកល្បង​ប្រកបដោយ​ជោគជ័យ​នៅ​ឯ​មជ្ឈមណ្ឌល​សាកល្បង​មី​ស៊ី​ល​ប្រឆាំង​បាលី​ស្ទិ​ក SARY CHAGAN ប្រទេស​កា​ហ្សា​ក់​ស្ថាន ។ នេះ​ជា​ការ​សាកល្បង​មី​ស៊ី​ល​ប្រឆាំង​មី​ស៊ី​ល​លឿន​ជាង​សំឡេង​ទំនើប​ចុង​ក្រោយ ។

យោង​តាម​វរសេនីយ៍ឯក ANDREI PRIKHODKO ថា លក្ខណៈសម្បត្តិ​តាក់​ទិ​ក និង​បច្ចេកទេស​របស់​មី​ស៊ី​ល​ថ្មី​នេះ មានការ​កែ​លម្អ​យ៉ាង​ខ្លាំង បើ​ប្រៀបធៀប​ទៅ​នឹង​លក្ខណៈសម្បត្តិ​របស់​បណ្តា​អាវុធ​ដែល​រុ​ស្ស៊ី​កំពុង​ប្រើ ។

ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​ជា​ប្រព័ន្ធ​ការពារ​សំខាន់​បំផុត​មួយ​ស្ថិត​ក្នុង​ផ្នែក​ការពារ​អាកាស និង​ប្រឆាំង​មី​ស៊ី​ល​របស់​កងទ័ព​រុ​ស្ស៊ី ហើយ​ផលិត​ដើម្បី​ការពារ​ទីក្រុង​មូ​ស្គូ​ប្រឆាំង​ការ​វាយប្រហារ​តាម​អាកាស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ