ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​គ្រាប់បែក​សម័យ​សង្គ្រាមលោក​លើក​ទី​2​នៅ​ព្រ​លាន​យន្តហោះ

6 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ សង្គ្រាមលោក​លើក​ទី​២ បាន​បញ្ចប់​ចាប់តាំងពី​ជាង​៧៦​ឆ្នាំ​មក​ហើយ ក៏​ប៉ុន្តែ​គ្រាប់បែក​មួយ​ចំនួន​នៅ​តែ​សល់​ឯ​ព្រ​លាន​យន្តហោះ​ឡុ​ង​ដ៍​-​ស៊ី​ធី ដែល​ស្ថិត​នៅ​កៀក​កណ្តាល​រាជធានី​អង់គ្លេស ។ ព្រ​លាន​យន្តហោះ​នេះ​កាលពី​ថ្ងៃ​ទី​១១ កុម្ភៈ ប្រកាស​ពី​ការ​បិទ​បណ្តោះអាសន្ន​ក្រោយ​ការ​រក​ឃើញ​គ្រាប់បែក​មួយ​គ្រាប់​សម័យ​សង្គ្រាមលោក​លើក​ទី​២…

ប្រទេស​អង់គ្លេស ៖ សង្គ្រាមលោក​លើក​ទី​២ បាន​បញ្ចប់​ចាប់តាំងពី​ជាង​៧៦​ឆ្នាំ​មក​ហើយ ក៏​ប៉ុន្តែ​គ្រាប់បែក​មួយ​ចំនួន​នៅ​តែ​សល់​ឯ​ព្រ​លាន​យន្តហោះ​ឡុ​ង​ដ៍​-​ស៊ី​ធី ដែល​ស្ថិត​នៅ​កៀក​កណ្តាល​រាជធានី​អង់គ្លេស ។

ព្រ​លាន​យន្តហោះ​នេះ​កាលពី​ថ្ងៃ​ទី​១១ កុម្ភៈ ប្រកាស​ពី​ការ​បិទ​បណ្តោះអាសន្ន​ក្រោយ​ការ​រក​ឃើញ​គ្រាប់បែក​មួយ​គ្រាប់​សម័យ​សង្គ្រាមលោក​លើក​ទី​២ ។ តំបន់​រង្វង់​២១៤​ម៉ែត្រ ត្រូវ​ប៉ូលិស​ហាម​មិន​ឱ្យ​មាន​មនុស្ស​ចេញ​-​ចូល​ជា​ការ​ប្រុង​ប្រយ័ត្ន រួច​ព្រ​លាន​យន្តហោះ​ឡុ​ង​ដ៍​-ស៊ី​ធី​ត្រូវ​បិទ​បណ្តោះអាសន្ន ។ ក្នុង​សេចក្តីប្រកាស​មួយ​ព្រ​លាន​យន្តហោះ​នេះ​ឱ្យ​ដឹង​ថា បណ្តា​អ្នកដំណើរ​ស្នើ​ទាក់ទង​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍ ហើយ​ចៀសវាង​កុំទៅ​កាន់​ព្រ​លានយន្តហោះ​នេះ ។

គ្រាប់បែក​ត្រូវ​បាន​រក​ឃើញ​ក្នុង​ឱកាស​នៃ​ការងារ​ឯ​កន្លែង​មួយ​ក្បែរផ្លូវ​យន្តហោះ ។ ស្ថិត​នៅ​ភាគ​ខាងកើត​ទីក្រុង​ឡុ​ង​ដ៍ ព្រ​លានយន្តហោះ​ឡុ​ង​ដ៍​-​ស៊ី​ធី ធានា​ការ​ហោះហើរ​របស់​បណ្តា​យន្តហោះ​ដែល​ហោះ​ផ្លូវ​ជិត ។

ប៉ូលិស​បញ្ជាក់​ថា គ្រាប់បែក​ត្រូវ​បាន​រក​ឃើញ​នា​ថ្ងៃ​ទី​១១ កុម្ភៈ វេលា​ម៉ោង​៦​ម៉ោង​នៅ​ក្រុងប៉ារីស និង​ថា តំបន់ហាមឃាត់​ត្រូវបាន​បង្កើត​ឡើង ដើម្បី​អាច​ដោះស្រាយ​យក​គ្រាប់បែក​នេះ​ចេញ​ដោយ​មាន​សន្តិសុខ ។

គ្រាប់បែក​ច្រើន​ពាន់​គ្រាប់​ត្រូវ​បាន​ទម្លាក់​លើ​ទីក្រុង​ឡុ​ង​ដ៍ ដោយ​កងទ័ពអាកាស​អា​ល្លឺ​ម៉​ង់រ​វាង​ខែកញ្ញា ឆ្នាំ​១៩៤០ និង​ខែឧសភា ឆ្នាំ​១៩៤១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ