ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុតរ​ដ្ឋា​សភា​កំណត់​យក​ថ្ងៃ​ទី​១៤ កុ​ម្ភៈ​បើក​សម័យប្រជុំ​វិសាមញ្ញ​រឿង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​កំណត់​យក​ថ្ងៃ​ទី​១៤ ខែ​កុ​ម្ភៈ ឆ្នាំ ២០១៨ ដើម្បី​បើក​សម័យប្រជុំ​ពេញអង្គ​វិសាមញ្ញ​នីតិកាល​ទី​៥ ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្តី​វិសោធនកម្ម​ច្បាប់​មួយ​ចំនួន​រួម​ទាំង​ច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ផង​ដែរ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​អ្នកនាំពាក្យ​រដ្ឋ…

រាជធានី​ភ្នំពេញ​៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​កំណត់​យក​ថ្ងៃ​ទី​១៤ ខែ​កុ​ម្ភៈ ឆ្នាំ ២០១៨ ដើម្បី​បើក​សម័យប្រជុំ​ពេញអង្គ​វិសាមញ្ញ​នីតិកាល​ទី​៥ ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្តី​វិសោធនកម្ម​ច្បាប់​មួយ​ចំនួន​រួម​ទាំង​ច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ផង​ដែរ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​អ្នកនាំពាក្យ​រដ្ឋ សភា ។

ការ​កំណត់​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈ ក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍​រដ្ឋសភា​នា​រសៀល​ថ្ងៃ​ទី​១២ ខែ​កុ​ម្ភះ ឆ្នាំ​២០១៨ ។ លោក​ឈាង​វុន អ្នកនាំពាក្យ​រដ្ឋសភា​បានឱ្យ​ដឹង​ក្រោយ​កិច្ចប្រជុំ​ថា អចិន្ត្រៃយ៍​បាន​កំណត់​សម្រេច​ដាក់ សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តី​ពី​វិសោធនកម្ម​រដ្ឋ​នុ​ញ្ញ​មាត្រា​៣៤​ថ្មី មាត្រា​៤២ មាត្រា​៤៩ មាត្រា​៥៣ និង​មាត្រា​១១៨ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ ដើម្បី​សិក្សា និង​ពិនិត្យ រួច​ហើយ​របាយការណ៍​បញ្ជូន​មក​អចិន្ត្រៃយ៍ និង​អង្គ​សភា ។

លោក​បន្ត​ថា ក្រៅពី​ការ​សម្រេច​ដាក់​សេចក្តី​ព្រាង​វិសោធនកម្ម​រដ្ឋ​ម្មនុញ្ញ អចិន្ត្រៃយ៍​បាន​សម្រេច​ដាក់​សេចក្តីព្រាងច្បាប់​ចំនួន​បី​ចូល​ទៅ​ក្នុង​របៀបវារៈ​សម័យប្រជុំ​វិសាមញ្ញ​មាន​ទី​១- ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ។ ទី​២- ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា​២៦ មាត្រា​២៧​ថ្មី មាត្រា​២៨​មាត្រា​៣១ និង​មាត្រា​៣២​នៃ​ច្បាប់​ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ ។ ទី​៣- ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា -​ឡាវ​- វៀតណាម ។

បើ​តាម​លោក​ឈាង វុន បាន​ឲ្យ​ដឹង​ដែរ​ថា សេចក្តី​ព្រាង​វិ​សោ​ន​ធន​កម្ម​រដ្ឋធម្មនុញ្ញ​នឹង​យមក​ពិភាក្សា​នៅ​ក្នុង​អចិន្ត្រៃយ៍​នឹង​បើក​សម័យប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កុ​ម្ភះ​នេះ វេលា​ម៉ោង​៧​ព្រឹក រួច​ហើយ​ដាក់​បញ្ចូល​ក្នុង​សម័យប្រជុំ​ពេញអង្គ​តែ​ម្តង ។ អ្នកនាំពាក្យ​រដ្ឋសភា​រូប​នេះ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា សេចក្តី​នៅ​ពេល​ដែល​រដ្ឋធម្មនុញ្ញ​អនុម័ត​រួច ចំនួន​សមាជិក​គណៈរដ្ឋមន្ត្រី នឹង​ត្រូវ​កាត់​បន្ថយ​មក​ត្រឹម​ថ្នាក់​រដ្ឋមន្ត្រី​ជា​សមាជិក គណៈ រដ្ឋមន្ត្រី​ដែល​បច្ចុប្បន្ន​សមាជិក​គណៈរដ្ឋមន្ត្រី​មាន​ត្រឹម​ថ្នាក់​រដ្ឋលេខាធិការ​ដែល​ធ្វើ​ឲ្យ​ធ្វើ​ឲ្យ​ទំហំ​ធំ ។

លោក​ក៏​បាន​លើក​ឡើង​ថា​ច្បាប់រដ្ឋធម្មនុញ្ញ​ធ្វើ​វិសោធនកម្ម​ដើម្បី​ផល់​ប្រយោជន៍​ប្រជាជន​និង​ប្រទេស និង​ផ្តល់​សិទ្ធិ​ដល់​ប្រជាពលរដ្ឋ និង​អង្ក​ការ​សង្គម​ស៊ី​វិល​ផង​ដែរ ឱ្យ​យល់​ដឹង​ពី​សិទ្ធិ និង​កាតព្វកិច្ច​ច្បាស់លាស់ ។ ជាមួយ​គ្នា​នោះ​ដែរ លោក​ក៏​បាន​លើក​ច្បាប់​ការ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ក៏​នឹង​ដាក់ទោស​ទណ្ឌ​ដល់​អ្នកធ្វើការ​វាយប្រហារ​ដល់​ស្ថាប័ន​ព្រះមហាក្សត្រ ទោះបីជា​លក្ខណៈ​ប្រយោល ឬ​ផ្ទាល់​ក្តី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ