ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​រ៉​ង់​បង្ហាញ​មី​ស៊ី​ល​បាលី​ស្ទិ​ក​ថ្មី​របស់​ខ្លួន

6 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉​ង់​ ៖ ទីភ្នាក់ងារ​ព័ត៌មានអ៊ី​រ៉​ង់​ FARS រាយការណ៍​កាលពី​ថ្ងៃ​ទី​១១ កុម្ភៈ ថា អ៊ី​រ៉​ង់​បាន​បង្ហាញ​សាធារណជន​នូវ​មី​ស៊ី​ល​បាលី​ស្ទិ​ក​ថ្មី​របស់​ខ្លួន​ធុន QADER មាន​រហស្ស…

ប្រទេស​អ៊ី​រ៉​ង់​ ៖ ទីភ្នាក់ងារ​ព័ត៌មានអ៊ី​រ៉​ង់​ FARS រាយការណ៍​កាលពី​ថ្ងៃ​ទី​១១ កុម្ភៈ ថា អ៊ី​រ៉​ង់​បាន​បង្ហាញ​សាធារណជន​នូវ​មី​ស៊ី​ល​បាលី​ស្ទិ​ក​ថ្មី​របស់​ខ្លួន​ធុន QADER មាន​រហស្ស
នាម​ថា KHORRAMSHAHR នា​ឱកាស​នៃ​ព្យុហយាត្រា​យោធា​ប្រារព្ធ​ខួប​លើក​ទី​៣៩​នៃបដិវត្ត​ន៍​អ៊ី​រ៉​ង់​។ នេះ​ជា​មី​ស៊ី​ល​បាលី​ស្ទិ​ក​ដែល​អុ​ី​រ៉​ង់​ផលិត​ដោយ​ខ្លួនឯង ។

មី​ស៊ី​ល​បាលី​ស្ទិ​ក​ថ្មី​របស់អ៊ី​រ៉​ង់​នេះ​អាច​បាញ់​បាន​ចម្ងាយ​២.០០០​គីឡូម៉ែត្រ ហើយ​អាច​បំពាក់​មី​ស៊ី​ល​មួយ​ដែល​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ច្រើន​បញ្ជា​ឆ្ពោះទៅ​កាន់​បណ្តា​គោល​ដៅ​ខុស​គ្នា ។ មី​ស៊ី​ល​នេះ​អាច​បាញ់​តាម​ជើង​ទម្រ​ចល័ត ឬ​ចេញពី​ជើង​ទម្រ​អ​ចល័តមួយ ។ ក្នុង​ពេល​ព្យុហយាត្រា​យោធា​នេះ សា​ធារណ​ជន​ក៏​អាច​ឃើញ​នូវ​មី​ស៊ី​ល​រយៈ​ខ្លី​ថ្មី​ធុន FAJR-5 និង​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​ទូរបញ្ជា​ធុន TOUFAN 2-M ។

ម្យ៉ាងវិញទៀត គេ​អាច​ឃើញ​នាវាមុជទឹក​អ៊ី​រ៉​ង់​ FATEH ទើប​បញ្ចប់​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​សាកល្បង​មុន​ពេល​យកទៅ​បំពាក់​ឱ្យ​កង​ម៉ា​រី​ន​អ៊ី​រ៉​ង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ