ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ​អង្គរ​រៀបចំ​ពិធីជប់លៀង​មហា​សំណាង​ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ក្រុមហ៊ុនស្រា​បៀរ​អង្គរ​បាន​រៀបចំ​ពិធីជប់លៀង​មហា​សំណាង​លើក​ដំបូង​កាលពី​ថ្ងៃ​ទី ១០ កុម្ភៈ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ដែល​នឹង​ខិតចូល​មក​ដល់​នា​ពេល​ខាង​មុខ ជូន​អតិ​​​ថិ​ជន​របស់​ខ្លួន ដោយ​មាន​ផ្តល់​ឱកាស​​ដល់​អ្នកចូលរួម​រាប់​ពាន់​នាក់​។​​ តាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន…

​រាជធានី​ភ្នំពេញ​ ៖ ក្រុមហ៊ុនស្រា​បៀរ​អង្គរ​បាន​រៀបចំ​ពិធីជប់លៀង​មហា​សំណាង​លើក​ដំបូង​កាលពី​ថ្ងៃ​ទី ១០ កុម្ភៈ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ដែល​នឹង​ខិតចូល​មក​ដល់​នា​ពេល​ខាង​មុខ ជូន​អតិ​​​ថិ​ជន​របស់​ខ្លួន ដោយ​មាន​ផ្តល់​ឱកាស​​ដល់​អ្នកចូលរួម​រាប់​ពាន់​នាក់​។​​

តាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន អ្នកចូលរួម​ក៏​បាន​រីករាយ​ទស្សនីយភាព​ប្លែក​ៗ​ជា​ច្រើន ដោយ​ចាប់ផ្តើម​ពី​ការ​សម្តែង​របាំ​តោ ជាមួយ​ការ​ហក់លោត​ពី​បង្គោល​មួយ​ទៅ​បង្គោល​មួយ​យ៉ាង​ប៉ិន​ប្រសប់ ដើម្បី​ជា​និម្មិត្តរូប​នៃ​ការ​នាំ​មក​សេចក្តីសុខ​ចម្រើន មាន​បាន និង​សុភមង្គល​។ បន្ទាប់​មក​ក៏​មានការ​សម្តែង​ផ្សេង​ទៀត​ដូច​ជា ​ការ​សម្តែង​របាំ​នាគ​ជា​គូ ប្រវែង​២០​ម៉ែត្រ​ របាំ​វាយ​ស្គរ និង​របាំ​សូត្រ ។​

​ក្រៅពី​នេះ​អ្នកចូលរួម​ក៏​បាន​រីករាយ​ទទួលទាន​មី​នាំ​សំណាង ដែល​អ្នក​ជាប់​ខ្សែ​ស្រឡាយ​​​ចិន​និយម​យក​មក​ទទួល​ក្នុង​ឆ្នាំ​ថ្មី​ដោយ​មាន​ជំនឿ​ថា នឹង​បាន​អាយុ​យឺនយូរ​និង​ចម្រុងចម្រើន​។ ជាង​នេះ​ទៅ​ទៀត​ស្រា​បៀរ​អង្គរ​ក៏​មាន​រង្វាន់​សន្ធឹកសន្ធាប់​ទៀត​ពេញ​​មួយ​ឆ្នាំ គិត​ជា​ទឹកប្រាក់​សរុប​ជាង ៥​លាន​ដុល្លារ ដែល​ជា​ចំនួន​មួយ​ច្រើន​បំផុត​មិន​ធ្លាប់​​មាននៅ​កម្ពុជា ​សម្រាប់​លើកទឹកចិត្ត​ដល់​អតិថិជន​របស់​ខ្លួន​ដែល​ទិញ​ស្រា​បៀរ​អង្គរ​កំប៉ុង​ចំណុះ ៣៣០​ម​ម ។ ប្រសិនបើ​អតិថិជន​គាស់​ឃើញ​អក្សរ A, N, G, K, O ឬ R នៅ​ក្រោម​ក្រវិល​កំប៉ុង នោះ​នឹង​ឈ្នះ​រង្វាន់​តាម​លំដាប់​ដូច​ជា iPhone X បាស JBL ប្រាក់​សុទ្ធ 10,000 ដុល្លារ ស្រា​បៀរ​អង្គរ ១​កេស និង​រង្វាន់​ជា​ច្រើន​ផ្សេង​ទៀត​។​

​ប្រធាន​ផ្នែក​លក់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ​ខេ​ម​ប្រ៊ូ​វ លោក អុង គី​កុង មាន​ស្រ​សាសន៍​ថា​៖ «​យើង​មាន​ក្តី​រំភើប​ជា​ខ្លាំង​ដែល​បាន​រៀបចំ​ពិធីជប់លៀង​មហា​សំណាង​លើក​ទី​មួយ​នេះ សម្រាប់​គ្រប់​គ្នា​អបអរ​ និង​ទទួលយក​លាភ​សំណាង​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ​។

ម្យ៉ាងទៀត​ដើម្បី​ឲ្យ​កាន់តែ​ពិសេស​ថែម​ទៀត ស្រា​បៀរ​អង្គរ​បាន​រៀបចំ​ប្រ៉ូ​ម៉ូ​សិន​ដ៏​អស្ចារ្យ​​មួយទៀត​សម្រាប់​ឲ្យ​អតិថិជន​របស់​ខ្លួន ទទួលយក​លាភ​សំណាង​ពេញ​មួយ​ឆ្នាំ ជាមួយ​រង្វាន់​សរុប​ជា​ទឹកប្រាក់​ជាង ៥​លាន​ដុល្លារ​»​។ ​

ដើម្បី​នាំ​លាភ​សំណាង​ដល់​អតិថិជន​ឲ្យ​បាន​កាន់តែ​ច្រើន​នាក់​បន្ថែម​ទៀត ស្រា​បៀរ​អង្គរ​ក៏​បាន​រៀបចំ​កម្មវិធី​ពិសេស​ដោយឡែក​មួយទៀត ដែល​មាន​តំណាង​ទេវតា​ទ្រព្យ ធ្វើ​ដំណើរ​ទៅ​តាម​ហាង​នានា ពាសពេញ​ទីក្រុង​ភ្នំពេញ ដើម្បី​នាំ​លាភ​សំណាង​ដល់​ពួក​គេ​តាម​រយៈ​ការ​ចែក​អាំង​ប៉ាវ​។ ចំពោះ​អតិថិជន​ដែល​បាន​ថតរូប​សែ​ល​ហ្វី​ជាមួយ​ទេវតា​ទ្រព្យ​នឹង​ទទួល​បាន​រង្វាន់​ស្រា​បៀរ​អង្គរ​កំប៉ុង និង​រង្វាន់​ភ្ញាក់ផ្អើល​ជា​ច្រើន​ទៀត ដើម្បី​ជា​និម្មិត​រូប​នៃ​ការ​នាំ​សំណាង​។ ជាង​នេះ​ទៅ​ទៀត អតិថិជន​ដែល​បាន​ទិញ​ស្រា​បៀរ​អង្គរ​នៅ​​តាម​ផ្សារ​ទំនើប​នានា ក៏​ទទួល​បាន​លាភ​សំណាង​ដូច​គ្នា ​ពោល​គឺ​ទិញ​ស្រា​បៀរ​អង្គរ មួយ​យួរ (៤ ឬ ៦ កំប៉ុង​) នឹង​ទទួល​បាន​អាំង​ប៉ាវ​មួយ​ដុំ ឬ​ទទួល​បាន​កាបូប​ក្លា​ស្សេ​មួយ​សម្រាប់​ការ​ទិញ​ស្រា​បៀរ​អង្គរ ១២​កំប៉ុង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ