ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តន្ត្រីករ​ម្នាក់​សម្លា.ប់​ខ្លួន ព្រោះ​ខឹង​នឹង​បញ្ហា​ត្រចៀក

6 ឆ្នាំ មុន

ប្រទេស​វេ​ល ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា តន្ត្រីករ​វ័យ​៦១​ឆ្នាំ​ម្នាក់​បាន​ធ្វើការ​បញ្ចប់ជីវិត​របស់​ខ្លួន ដោយសារ​តែ​ត្រចៀក​ស្តាប់​លឺ​សម្លេង​ដែល​មនុស្ស​ធម្មតា​មិន​អាច​លឺ​បាន​។ លោក Kelvin Edmunds…

ប្រទេស​វេ​ល ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា តន្ត្រីករ​វ័យ​៦១​ឆ្នាំ​ម្នាក់​បាន​ធ្វើការ​បញ្ចប់ជីវិត​របស់​ខ្លួន ដោយសារ​តែ​ត្រចៀក​ស្តាប់​លឺ​សម្លេង​ដែល​មនុស្ស​ធម្មតា​មិន​អាច​លឺ​បាន​។

លោក Kelvin Edmunds រស់នៅ​ក្នុងភូមិ Cwmbach ប្រទេស​វេ​ល មាន​ជំងឺ​ម្យ៉ាង​ហៅ​ជា​ភាសាបរទេស​ថា «Semicircular Canal Dehiscence Syndromes (SSCDS)»​។ វា​ជា​ជំងឺ​ត្រចៀក ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​អាច​ស្តាប់​បាន​សម្លេង​ដែល​លឺ​សូរ​តិច​បំផុត​។ លោក Kelvin អាច​ស្តាប់​លឺ​សម្លេង​គ្រាប់ភ្នែក​របស់​លោក​បាន​ពេល​ក្រឡេក​មើល​អ្វីមួយ​។ ជា​ធម្មតា មនុស្ស​ទូទៅ​ស្តាប់​មិន​លឺ​ឡើយ​។

ដល់​ថ្នាក់​ថា ពេល​ខ្លះ តន្ត្រីករ​ម្នាក់​នេះ សុខចិត្ត​យក​ក្រដាស​ញាត់​ត្រចៀក ដើម្បី​កុំ​ឲ្យ​រំខាន​ដល់​ការងារ​របស់​លោក​។

កន្លង​មក លោក​ធ្លាប់​ប៉ុនប៉ង​សម្លាប់​ខ្លួន​ម្តង​ហើយ​នៅ​ខែកញ្ញា​ឆ្នាំ​មុន តែ​មិន​បាន​សម្រេច​ដោយសារ​តែ​ប្រពន្ធ​របស់​លោក​ឈ្មោះ Phanrutai Walford អាយុ​៤៦​ឆ្នាំ មក​ឃាត់​ទាន់។ តែ​លើក​នេះ គេ​បាន​រក​ឃើញ​សាកសព​របស់​លោក​នៅ​ថ្ងៃ​ទី​៣០ ខែមករា ក្នុង​តំបន់​ព្រៃ​ដែល​លោក​ធ្លាប់​លេង​នៅ​កាលពី​តូច​។

ប្រពន្ធ​របស់​លោក​ប្រាប់​ឲ្យ​ដឹង​ថា ប្តី​របស់​នាង​រស់នៅ​ជាមួយនឹង​ជំងឺ​នេះ​អស់​ពេល​១៥​ឆ្នាំ​មក​ហើយ និង​តែងតែមាន​ចិត្ត​ឆេវឆាវ ព្រោះតែ​លឺ​សម្លេង​ចម្លែក​រហូត​ដល់​ថ្នាក់​ទ្រាំ​មិន​បាន​។ ពេល​នេះ លោក​បាន​ទៅ​ដោយ​ស្ងប់ចិត្ត​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ