ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ផ្តាច់​បារី គាត់​យក​ទ្រុង​ដាក់​ក្បាល​ខ្លួនឯង

6 ឆ្នាំ មុន

ទួ​គី ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ប្តេជ្ញា​ចិត្ត​ថា នឹង​ផ្តាច់​បារី​ឲ្យ​បាន ដោយ​ទ្រុង​ដែក​មក​ក្រុង​ក្បាល​របស់​ខ្លួន ហើយ​ចាក់សោរ​ជាប់​។ នេះ​ពិតជា​ចម្លែក​មែនទែន…

ទួ​គី ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ប្តេជ្ញា​ចិត្ត​ថា នឹង​ផ្តាច់​បារី​ឲ្យ​បាន ដោយ​ទ្រុង​ដែក​មក​ក្រុង​ក្បាល​របស់​ខ្លួន ហើយ​ចាក់សោរ​ជាប់​។ នេះ​ពិតជា​ចម្លែក​មែនទែន សម្រាប់​អ្នក​ចង់​ផ្តាច់​បារី​ទាំងឡាយ​។

បុរស​អាយុ​៤២​ឆ្នាំ ឈ្មោះ Ibrahim Yucel នឹកឃើញ​វិធី​ថ្មី​ក្នុង​ការ​ផ្តាច់​បារី​។ រូប​លោក​ជក់បារី​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ​។ តែ​ក្រោយមក​ក៏​សម្រេចចិត្ត​ផ្តាច់ ដោយ​សារ​តែ​ឪពុក​របស់​លោក​ស្លាប់​ដោយសារ​មហារីក​សួត​។ ដឹង​ស្រាប់​ហើយ​ថា ការ​ផ្តាច់​បារី​ពិបាក​យ៉ាងណា ព្រោះថា លោក​ញៀន​វា​អស់​ពេល​២០​ឆ្នាំ​ហើយ​។

លោក​បាន​ព្យាយាម​ផ្តាច់​បារី​ជា​ច្រើន​ដង​មក​ហើយ តែ​នៅ​តែ​ផ្តាច់​មិន​បាន​ជោគជ័យ​។ ដល់​ពេល​នេះ លោក​បាន​ប្រាប់​ប្រពន្ធ​លោក​ឲ្យ​យក​ទ្រុង​ធ្វើ​ពី​ទុងដែង មក​ក្រុង​ក្បាល​របស់​លោក​ទាំងមូល ដើម្បី​កុំ​ឲ្យ​ជក់បារី​បាន​។ ទ្រុង​នោះ​មាន​សោរ​សម្រាប់​ចាក់ ហើយ​កូនសោរ គឺ​មាន​តែ​នៅ​ប្រពន្ធ​របស់​លោក​ម្នាក់​គត់ សម្រាប់​ចាក់​ទ្រុង​ចេញ​ពេល​លោក​ត្រូវ​ពិសារ​អាហារ​។

មុន​ដំបូង​ប្រពន្ធ​របស់​លោក​គិត​ថា វា​ចម្លែក​ណាស់​សម្រាប់​ការ​ធ្វើ​ដូចនេះ​។ តែ​ក្រោយ​មក គាត់​ក៏​សម្រេចចិត្ត​ធ្វើ​តាម ព្រោះតែ​រំពឹង​ថា វា​អាច​នឹង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ