ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​តាអក​អាច​ជួយ​ការពារជំងឺមហារីក​ស្បែក​បាន

6 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹង​ថា ជំងឺ​តាអក​ប្រហែលជា​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ស្បែក​បាន មាន​ន័យ​ថា អ្នក​ជំងឺ​នេះ​ទំនងជា​អាច​ប្រើប្រាស់​ជំងឺ​នេះ ការពារ​ស្បែក​ពី​កោសិកា​មហារីក​ដែរ ។ រឿង​នេះ​បាន​មក​ពី​ការ​សិក្សា​មួយ​ដែល​បាន​រក​ឃើញ​ថា…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹង​ថា ជំងឺ​តាអក​ប្រហែលជា​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ស្បែក​បាន មាន​ន័យ​ថា អ្នក​ជំងឺ​នេះ​ទំនងជា​អាច​ប្រើប្រាស់​ជំងឺ​នេះ ការពារ​ស្បែក​ពី​កោសិកា​មហារីក​ដែរ ។ រឿង​នេះ​បាន​មក​ពី​ការ​សិក្សា​មួយ​ដែល​បាន​រក​ឃើញ​ថា កណ្តុរ​ដែល​មាន​ស្បែក​របាំង​ការពារ​ទំនងជា​មិន​ងាយ​កើតជា​ដុំ​សាច់​នៅ​ស្បែក​ឡើយ ។ ប៉ុន្តែ​កណ្តុរ​ដែល​កើត​ដុំ​សាច់​នេះ​ទំនងជា​មហារីក​បាន ។

ការ​សិក្សា​ក្នុង​មន្ទីរពិសោធន៍ បាន​ប្រើប្រាស់​កណ្តុរ​ដែល​ត្រូវ​បាន​គេ​កៃ​ច្នៃ​ឲ្យ​មាន​រោគ​សញ្ញា​ស្រ​ដៀង​គ្នា​នឹង​មនុស្ស​ជា​ប្រភេទ ជំងឺ​តាអក បែប Atopic Dermatitis ។ អ្នក​ស្រាវ​ជ្រាវ​បាន​យក​កណ្តុរ និង​កណ្តុរ​ព្រៃ ទៅ​ប៉ះ​ជាមួយ​សារធាតុ​គីមី​ដែល​បង្ក​ជា​ដុំ​សាច់។

១៦​ស​ប្តា​ហ៍​ក្រោយ ពាក់កណ្តាល​នៃ​កណ្តុរ​ដែល​គេ​កៃ​ឆ្នៃ​បាន​កើតជា​ដុំ​សាច់​ស្លូត​នៅ​ស្បែក​​នៅ​ពេល​ប្រៀប ហើយ​កណ្តុរ​ព្រៃ​ទាំងអស់​គឺ​កើត​ទាំងអស់ ។ កណ្តុរ​ព្រៃ​ក៏​ក៏​កើតជា​ដុំ​សាច់​ស្លូត​ច្រើន​ដែរ ក្នុង​ពេល​តាមដាន​រយៈពេល​៦​ស​ប្តា​ហ៍ ។

ចាប់ពី​ពេល​នេះ​ទៅ អ្នក​ស្រាវជ្រាវ​បាន​សន្និដ្ឋាន​ថា ការ​ដែល​ទំនងជា​មាន​ជំងឺ​អាលែក​ហ្ស៊ី​ គឺ​អាច​បន្ថយ​ការ​ប្រឈម​នឹង​ការ​កើត​ដុំ​សាច់​លើ​សត្វ​កណ្តុរ​ដែល​គេ​ពិសោធន៍ ។

យ៉ាងណាមិញ​ការ​សិក្សា​នេះ មិន​បាន​អះអាង​ដោយ​ផ្ទាល់​ថា អ្នក​ដែល​មាន​ជំងឺ​តាអក មានការ​ថយ​ចុះ​ការ​កើត​ជំងឺមហារីក​សុដន់​ឡើយ ។ វា​ប្រហែលជា​មាន​កត្តា​សំខាន់ផ្សេង​ៗ ទៀត​ដែល​គេ​មិន​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ការ​ពិសោធន៍ ។

អ្វី​ដែល​សំខាន់​នោះ​គឺថា ការ​សិក្សា​នេះ​មិន​បាន​មាន​ន័យ​ថា អ្នក​ដែល​មាន​ជំងឺ​តាអក​មិន​គួរ​ណា​មិន​ខ្វល់​អំពី​ការ​ប្រឈម​មុខក្រោយ​ពី​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​ឡើយ ព្រោះ​វា​ជា​មូលហេតុ​ដ៏​ចំបង​នៃ​ជំងឺមហារីក​ស្បែក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ