ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ប្រធាន​ការិយាល័យ​លទ្ធកម្ម​ស្រុក​វាល​វែង​ពី​បទ​ក្លែងបន្លំ​ឯកសារ

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ប្រធាន​ការិយាល័យ​លទ្ធកម្ម​សាលាស្រុក​វាល​វែង​ម្នា​កបាន​ត្រូវ​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​ស្រុក​វាល​វែង​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ត្រា​ក្លែង​លើ​ពាក្យសុំ​កាន់កាប់​ដីធ្លី រួម​ទាំង​បង្កាន់ដៃ​ទទួល​ពាក្យ​របស់​ភូមិបាល​ស្រុក​វាល​វែង​ផង​ដែរ ។ អធិការ​នគរបាល​ស្រុក​វាល​វែង​លោក​វរសេនីយ៍ទោ ធាង ឡេ​ង បាន​ឲ្យ​ដឹង​ថា…

ខេត្តពោធិ៍សាត់ ៖ ប្រធាន​ការិយាល័យ​លទ្ធកម្ម​សាលាស្រុក​វាល​វែង​ម្នា​កបាន​ត្រូវ​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​ស្រុក​វាល​វែង​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ត្រា​ក្លែង​លើ​ពាក្យសុំ​កាន់កាប់​ដីធ្លី រួម​ទាំង​បង្កាន់ដៃ​ទទួល​ពាក្យ​របស់​ភូមិបាល​ស្រុក​វាល​វែង​ផង​ដែរ ។

អធិការ​នគរបាល​ស្រុក​វាល​វែង​លោក​វរសេនីយ៍ទោ ធាង ឡេ​ង បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ប្រាក់ រតនា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខងារ​ជា​ប្រធាន​ការិយាល័យ​លទ្ធកម្ម​នៃ​សាលាស្រុក​វាល​វែង រស់នៅ​ភូមិ​ប្រមោយ ឃុំ​ប្រមោយ ស្រុក​វាល​វែង ។

លោក​អធិការ​ឲ្យ​ដឹង​ទៀត​ថា ជន​នេះ​បាន​ប្រ​ពឹត្ត​បទល្មើស​តាំងពី​ឆ្នាំ​២០១១​ដល់​ឆ្នាំ​២០១៧ ថែម​ទាំង​បាន​យក​ថ្លៃ​កម្រៃ​សេវា​លើ​ការ​ធ្វើ​ឯកសារ​ទាំងនោះ​ខុស​គោលការណ៍​ទៀត​ផង ។ មក​ដល់​ពេល​នេះ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​បទបញ្ជា​របស់​លោក ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ