ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​តំណាង​ឱ្យ​កម្ពុជា១ក្បាល​ ត្រូវ​សង្គ្រោះ​ទាន់ពីការត្រៀម​ធ្វើ​ម្ហូប

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ត្រយង​យក្សជា​សត្វ​តំណាង​ឱ្យ​ប្រទេស​កម្ពុជា ដែល​ស្ថិត​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​សត្វ​រង​គ្រោះ​ជិត​ផុត​ពូជ​បំផុត​នៅ​លើ​ពិភពលោក ។ ពួក​វា​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា និង​តិចតួច​នៅ​ក្នុង​ប្រទេស​ឡាវ ។…

ខេត្តស្ទឹងត្រែង ៖ ត្រយង​យក្សជា​សត្វ​តំណាង​ឱ្យ​ប្រទេស​កម្ពុជា ដែល​ស្ថិត​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​សត្វ​រង​គ្រោះ​ជិត​ផុត​ពូជ​បំផុត​នៅ​លើ​ពិភពលោក ។ ពួក​វា​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា និង​តិចតួច​នៅ​ក្នុង​ប្រទេស​ឡាវ ។ សត្វ​ត្រយង​យក្ស​ពេញវ័យ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​ មាន​ចំនួន​តែ​ជិត​២០០​ក្បាល​​ប៉ុណ្ណោះនៅ​លើ​ពិភពលោក ក្នុង​នោះ​ដែរ​ប្រមាណ​៩៩% នៃ​ចំនួន​នេះ​ មាន​វត្តមាន​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ដ៏​សំខាន់​បំផុត​នៅ​លើ​ពិភពលោក​ ដើម្បី​អភិរក្ស​ប្រភេទ​សត្វ​ដ៏​កម្រ​នេះ ។

ដោយឡែក​ សត្វ​ត្រយង​យក្ស​១​ក្បាល ត្រូវ​បាន​អ្នក​នាំ​ភ្ញៀវ​ទេសចរ​ប្រគល់​ជូន​អង្គការ​អភិរក្ស​សត្វព្រៃ ACCB បន្ទាប់​ពី​ទិញ​ពី​អ្នក​ភូមិ​ក្បែរ​ព្រំដែន​ឡាវ តម្លៃ​៤​ម៉ឺន​រៀល ។

លោក​ហួត វុ​ទ្ធា​រ៉ា ជា​អ្នក​នាំ​ភ្ញៀវ​ទេសចរ​ប្រចាំ​ខេត្តស្ទឹងត្រែង​ឱ្យ​ដឹង​ថា នៅ​គ្រា​ដែល​នាំ​ភ្ញៀវ​ទេសចរ​ទៅ​កាន់​​ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ កាលពី​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៨ បាន​ប្រទះ​ឃើញ​សត្វ​ត្រយង​យក្ស​មួយ​ក្បាល​ក្រុង​នៅ​ក្រោមផ្ទះ​អ្នក​ភូមិ​បម្រុង​ធ្វើ​ម្ហូប ខណៈនោះ​ក៏​សុំ​ទិញ​យក​ទៅ​លែង​ក្នុង​ព្រៃ​លិច​ទឹក ។បន្ទាប់​ពី​យក​ទៅ​លែង​នៅ​តំបន់​រាម​សារ តាម​ដង​ទន្លេមេគង្គ សត្វ​ស្លាប​ដ៏​កម្រ​នោះ ហើរ​មិន​បាន ១៥​ម៉ែត្រ​ផង ក៏​ធ្លាក់​ចូល​ទឹកទន្លេ ។ ឃើញ​បែប​នោះ​ភ្ញៀវ​ទេសចរ និង​រូប​លោក​បាន​ជួយ​សង្គ្រោះ​ទាន់​ពេល ។

លោក​ហួត វុ​ទ្ធា​រ៉ា បាន​រាយការណ៍​ទៅ​ប្រធាន​ឧ​ទ្យា​នុ​រក្ស​តំបន់​រាម​សារ ឃុំ​អូរ​ស្វាយ លោក​នី មុ​ល និង​អនុប្រធាន​សហគមន៍​ទេសចរណ៍​បូ​រី​អូរ​ស្វាយ​ផង​ដែរ ដើម្បី​នាំ​យក​សត្វ​ត្រយង​យក្ស​មួយ​ក្បាល​នោះ​ទៅ​កាន់​ខេត្តស្ទឹងត្រែង ។ ជាមួយ​គ្នា​នេះ​ផង​ដែរ​លោក ក៏​ជូនដំណឹង​ទៅ​អង្គការ WWF ដែល​មា​នទី​តាំងនៅ​ខេត្ត​ក្រចះ ហើយ​អង្គការ WWF បាន​រាយការណ៍​បន្ត​ទៅ​កាន់​អង្គការ ACCB ដែល​មាន​វេជ្ជបណ្ឌិត​ផ្នែក​សត្វ​មក​ជាមួយ​ផង​ដែរ ពី​ខេត្តសៀមរាប ដើម្បី​មក​ទទួលយក​សត្វ​ត្រយង​យក្ស​មួយ​ក្បាល​នេះ​ទៅ​សង្គ្រោះ​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ។

កញ្ញា​JULIE វេជ្ជបណ្ឌិត​ផ្នែក​សត្វ​ពី​ខេត្តសៀមរាប​ឱ្យ​ដឹង​ថា ក្រោយ​ពី​ពិនិត្យ​សត្វ​ត្រយង​យក្ស​នោះ​ឃើញ​ថា វា​បាក់​ស្លាប​ឆ្វេង និង​មាន​សុខភាព​មិនសូវ​ល្អ ហើយ​ត្រូវ​នាំ​ទៅ​ថត X-Ray ពិនិត្យ​ឈាម​រក​មូលហេតុ​ដើម្បី​ព្យាបាល​នៅ​ខេត្តសៀមរាប ។ កញ្ញា JULIE បាន​ប្រាប់​ឱ្យ​ដឹង​ថា សត្វ​ត្រយង​យក្ស​ជា​សត្វ​តំណាង​បក្សី​ជាតិ ហើយ​ជា​សត្វ​ដែល​ស្ទើរ​ផុត​ពូជ​នៅ​លើ​ពិភពលោក ។ សត្វ​ត្រយង​យក្ស​មាន​សរុប​តិច​ជាង​៣០០​ក្បាល ក្នុង​នោះ​១០​ក្បាល​រស់នៅ​ប្រទេស​ឡាវ មួយ​ចំនួន​បាន​ផុត​ពូជ​នៅ​ប្រទេស​វៀតណាម និង​នៅ​សល់ ច្រើន​ជាងគេ គឺ​ស្ថិត​នៅ​តំបន់​រាម​សារ ដង​ទន្លេមេគង្គ និង​ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង និង​ខេត្តមណ្ឌលគិរី ៕ ​

អត្ថបទសរសេរ ដោយ