ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​នៅ​ញូ​វ​យ៉​ក​ប្រើប្រាស់ iPhone ធ្វើ​ការងារ

6 ឆ្នាំ មុន

ទីក្រុង​ញូ​វ​យ៉​ក ៖ ប៉ូលិស​នៅ​ក្រុង​ញូ​វ​យ៉​កបាន​សម្រេចចិត្ត​ថា មក​ប្តូរ​ទូរស័ព្ទ Lumia ជាមួយនឹង​ទូរស័ព្ទ iPhone វិញ​សម្រាប់​ធ្វើ​ការងារ ។ គម្រោង…

ទីក្រុង​ញូ​វ​យ៉​ក ៖ ប៉ូលិស​នៅ​ក្រុង​ញូ​វ​យ៉​កបាន​សម្រេចចិត្ត​ថា មក​ប្តូរ​ទូរស័ព្ទ Lumia ជាមួយនឹង​ទូរស័ព្ទ iPhone វិញ​សម្រាប់​ធ្វើ​ការងារ ។

គម្រោង iPhone សម្រាប់​ប៉ូលិស​នេះ ត្រូវ​បាន​ប្រកាស​ដំបូង​កាលពី​រដូវក្តៅ​មុន ហើយ​ក្នុង​ស​ប្តា​ហ៍​នេះ កាសែត​ក្នុង​តំបន់​មួយ​បាន​រាយការណ៍​ថា ពួក​គេ​បាន​ធ្វើការ​ផ្លាស់​ប្តូរ​ពិតមែន ។

ប៉ូលិស​បាន​នាំ​គ្នា​ទៅ​ប្តូរ​ទូរស័ព្ទ Lumia របស់​ខ្លួន​ជាមួយ iPhone 7 ឬ iPhone 7 Plus ហើយ​ប៉ូលិស​ប្រមាណ​៣​ម៉ឺន​៦​ពាន់​នាក់​ទៀត​បាន​រង់ចាំ​ការ​ផ្លាស់​ប្តូរ​ទូរស័ព្ទ​ផង​ដែរ ។

ស្នងការ​រង​ផ្នែក​ព័ត៌មាន និង​បច្ចេកវិទ្យា លោកស្រី Jessica Tisch បាន​ប្រាប់​ថា ពួក​គេ​កំពុង​តែ​ចែក​ទូរស័ព្ទ iPhone ប្រមាណ​៦០០​គ្រឿងក្នុង​១​ថ្ងៃ ។ លោកស្រី​បន្ថែម​ថា ឃើញ​ប៉ូលិស​ជា​ច្រើន​នាក់​មាន​អារម្មណ៍​រំជើបរំជួល​នៅ​ពេល​មក​ប្តូរ ។

ពួក​គេ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​សម្រាប់​ការងារ​ជា​ច្រើន​ដូច​ជា ការ​បំពេញ​របាយការណ៍​ឧក្រិដ្ឋកម្ម ការ​ទទួល​វី​ដេ​អូ និង​រូបភាព​តាមដាន​ជនសង្ស័យ​ណាមួយ​ជាដើម ។

ឧបករណ៍​ទាំងនេះ​ក៏​ផ្តល់​ជា​ព័ត៌មាន​ទាក់ទង​នឹង​អាសយដ្ឋាន ដែល​អនុញ្ញាត​ឲ្យ​ប៉ូលិស​ត្រៀមខ្លួន​ជា​មុន​ផង​ដែរ ។

លោក Christopher Clampitt មន្ត្រី​ប៉ូលិស​បាន​ប្រាប់​ថា លោក​និង​ដៃគូ​អាច​ឆ្លើយ​តប​នឹង​អាសន្ន​បាន​លឿន​ជាង​មុន ដែល​អនុញ្ញាត​ឲ្យ​លោក​បញ្ឈប់​ឧក្រិដ្ឋកម្ម​នានា និង​ចាប់​បាន​ជន​ដៃដល់​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ