ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ត​ពង្រឹងសមត្ថភាព​របស់​ស្ត្រី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ព្រឹក​ថ្ងៃ​ទី​១២ ខែកុម្ភៈ​នេះ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ផែនការ​សកម្មភាព​ឆ្នាំ​២០១៨ នៅ​វិមាន​សន្តិភាព​។ សម្តេច​តេ​ជោ​​បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ក្នុង​ឱកាស​នោះ ​ដល់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​សម្រាប់​ស្ត្រី ត្រូវ​បន្ត​ចុះ​សិក្សា​ស្វែង​យល់​អំពី​ឧបសគ្គ​រារាំង​ក្នុង​ការ​បំពេញ​តួនាទី…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ព្រឹក​ថ្ងៃ​ទី​១២ ខែកុម្ភៈ​នេះ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ផែនការ​សកម្មភាព​ឆ្នាំ​២០១៨ នៅ​វិមាន​សន្តិភាព​។
សម្តេច​តេ​ជោ​​បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ក្នុង​ឱកាស​នោះ ​ដល់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​សម្រាប់​ស្ត្រី ត្រូវ​បន្ត​ចុះ​សិក្សា​ស្វែង​យល់​អំពី​ឧបសគ្គ​រារាំង​ក្នុង​ការ​បំពេញ​តួនាទី និង​ភារកិច្ច​របស់​ស្ត្រី​ដែល​មាន​តួនាទី​ក្នុង​ការ​ធ្វើ​សេចក្តីសម្រេច​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ព្រមទាំង​បន្ត​ធ្វើការ​សិក្សា​ស្វែង​យល់​អំពី​គោលការណ៍​សំខាន់​ៗ​ដែល​ចាំបាច់​ក្នុង​ការ​ពង្រឹងសមត្ថភាព​របស់​ស្ត្រី​។

គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ ក្រសួងមហាផ្ទៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង​កិច្ចការ​នារី និង​ក្រសួង​មុខងារសាធារណៈ​ត្រូវ​បង្កើន​កិច្ចសហការ​ក្នុង​ការ​បន្ត​អភិវឌ្ឍ​សមត្ថភាព​ដល់​ស្ត្រី​ជា​ថ្នាក់ដឹកនាំ​នៅ​ថ្នាក់​ក្រោម​ជាតិ​ទាក់ទង​នឹង​ផ្នែក​មគ្គ​ទេសភាព ច្បាប់ និង​បទបញ្ញត្តិ​នានា​និង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​សម្រាប់​ថ្នាក់ដឹកនាំ​នារី ដើម្បី​ជួយ​ឲ្យ​ពួក​គេ​អាច​បំពេញ​តួនាទី និង​ភារកិច្ច​ដែល​រាជរដ្ឋាភិបាល​ប្រគល់​ជូន​ឲ្យ​កាន់​ទៅ​មាន​ភាព​ប្រសើរ​ឡើង ព្រមទាំង​វគ្គ​ពិសេស​សម្រាប់​ស្ត្រី និង​ស្ត្រី​វ័យក្មេង ហើយ​វាយតម្លៃ​ឲ្យ​បាន​ជាក់លាក់ ។

ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​ត្រូវ​បន្ត​ស្វែង​យល់​អំពី​ស្ថានភាព សេដ្ឋកិច្ច និង​ផលិតកម្ម​របស់​ស្ត្រី​នៅ​ជនបទ​ក្នុង​ការ​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​គ្រួសារ​ដោយ​ត្រូវ​យក​មាត្រា​ទី​១៤ នៃ​អនុសញ្ញា​ស្តី​ពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​ប្រឆាំង និង​នារី​ភេទ​មក​ធ្វើ​ជា​គោល ដើម្បី​ពិនិត្យ​តាមដាន ។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ត្រូវ​បន្ត​គ្រប់គ្រង​ឲ្យ​បាន​ហ្មត់ចត់ ចំពោះ​ក្រុមហ៊ុន​ដែល​បញ្ជូន​ពលករ ពល​ការិនី​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ដោយ​ត្រូវ​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ក្នុង​គណៈកម្មាធិការ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ពិសេស​ក្រសួងមហាផ្ទៃ ក្រសួង​ការ​ទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​អ្នកតំណាង​ពី​ក្រៅប្រទេស​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អ​ជ្ញា​រ​ធរ​ដែនដី​ក្នុង​ការ​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​របស់​ពលករ​ព្រមទាំង​ការ​អនុវត្ត​ច្បាប់ និង​វិធានការ​នានា​ក្នុង​គោលដៅ​បង្កើន​សុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ចំណាកស្រុក​ធ្វើការ​នៅ​ក្រៅប្រទេស ។

ក្នុង​ការ​អនុវត្ត​គោលនយោបាយ​វិមជ្ឈការ ក្រសួង​ស្ថាប័ន​ទាំងអស់​គប្បី​យកចិត្តទុកដាក់​ជំរុញ និង​លើកកម្ពស់​ការ​ចូលរួម​របស់​ស្ត្រី​នៅ​គ្រប់​កម្រិត​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដើម្បី​ធានា​ថា ស្ត្រី​ត្រូវ​ទទួល​បាន​នូវ​ផលប្រយោជន៍​ពី​ការ​ផ្តល់​សេវា​សង្គម សេវា​សេដ្ឋកិច្ច​សេវា​រដ្ឋបាល និង​សេវា​សាធារណៈ​ប្រកបដោយ​សមធម៌ ព្រមទាំង​ជំរុញ​លើកកម្ពស់​តួនាទី​ក្នុង​ការ​ចូលរួម និង​ការ​ទទួល​បាន​សុវត្ថិភាព​ពី​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ដែល​មាន​ក្រសួងមហាផ្ទៃ​ជា​ស្នូល​ក្នុង​ការ​ដឹកនាំ និង​សម្របសម្រួល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ