ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Jack Ma ៖ កីឡា​អូ​ឡាំ​ពិ​ក​នៅ​ប៉េ​កាំ​ង​នឹង​មិន​ចំណាយ​ប្រាក់​ច្រើន

6 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ លោក Jack Ma មហាសេដ្ឋី និង​ស្ថាបនិក​ក្រុមហ៊ុន Alibaba ប្រទេស​ចិន សង្ឃឹមថា…

ទីក្រុង​ប៉េ​កាំ​ង ៖ លោក Jack Ma មហាសេដ្ឋី និង​ស្ថាបនិក​ក្រុមហ៊ុន Alibaba ប្រទេស​ចិន សង្ឃឹមថា ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ក្រុង​ប៉េ​កាំ​ង​នា​ឆ្នាំ​២០២២​ខាង​មុខ​នេះ នឹង​មិន​ចំណាយ​អស់ប្រាក់​ច្រើន​ទេ ។

កាលពី​ខែមករា​កន្លង​មក ក្រុមហ៊ុន​របស់​លោក Ma បាន​ចាប់ផ្តើម​កិច្ច​សហប្រតិបត្តិការ​តម្លៃ​រាប់​លាន​ដុល្លារ​ជាមួយ​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​រហូត​ដល់​ឆ្នាំ​២០២៨ ដើម្បី​ជំរុញ​ដល់​ការ​ប្រកួត​កីឡា​នេះ​ក្នុង​ជំនាន់​ឌី​ជី​ថ​ល ។

កិច្ច​សហប្រតិបត្តិការ​នេះ​ពិតជា​សំខាន់​ណាស់​ព្រោះ​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​ក្នុង​ឆ្នាំ​២០២២ នឹង​ប្រារព្ធ​នៅ​ប្រទេស​ចិន ហើយ​ក្រុមហ៊ុន​ក្នុង​ប្រទេស​នេះ​បាន​ឧបត្ថម្ភ​កម្មវិធី​កាន់តែ​ច្រើន​ផង​ដែរ ។

Alibaba បាន​ក្លាយជា​ដៃគូ​ផ្នែក​សេវាកម្ម Cloud និង E-commerce របស់​ការ​ប្រកួត​នេះ ដើម្បី​ធ្វើ​ទំនើប​កម្ម​គណៈកម្មាធិការ​ខាងលើ​, ធ្វើ​ឲ្យ​កម្មវិធី​ប្រារព្ធ​ឡើង​ល្អ​ជាង​មុន ព្រម​ទាំង​​កាត់​បន្ថយ​ការ​ចំណាយ​ច្រើន​ជាង​មុន​ផង​ដែរ ។

លោក Ma បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា Alibaba នឹង​យក​បទ​ពិសោធន៍​ពី​ប្រទេស​កូរ៉េ​ខាងត្បូង ដើម្បី​ជួយ​ធ្វើ​ឲ្យ​ការ​ប្រកួត​នៅ​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​នៅ​ឆ្នាំ​២០២០ ជា​ពិសេស នៅ​ក្រុង​ប៉េ​កាំ​ង​នៅ​ឆ្នាំ​២០២២ កាន់តែ​ប្រសើរ​ឡើង ។ លោក​បន្ត​ថា អ្នកគាំទ្រ និង​អ្នក​មក​ប្រកួត​អាច​ទាញ​យក​អត្ថប្រយោជន៍​ពី​បច្ចេកវិទ្យា​ជាន់ខ្ពស់​ផង​ដែរ ។

លោក​សន្យា​ថា ៖« យើង​ចង់​ធ្វើ​ឲ្យ​កីឡាករ​អាច​ប្រកួត​កាន់តែ​ល្អ​ជាង​មុន ដោយ​ជួយ​ដល់​ពួក​គេ​ក្នុង​ការ​ប្រកួត និង​ហ្វឹកហាត់ ។ យើង​ចង់​ឲ្យ​អ្នកគាំទ្រ​សិក្សា និង​ទាក់ទង​ដោយ​ផ្ទាល់​​​ជាមួយ​កីឡាករ​ដែល​ខ្លួន​ស្រឡាញ់ ហើយ​មនុស្ស​កាន់តែ​ច្រើន​អាច​ចូលរួម​ថែម​ទៀត ។ ប្រសិនបើ​នរណា​ម្នាក់​មានគំនិត​នេះ បច្ចេកវិទ្យា​អាច​ធ្វើ​ឲ្យ​វា​កើតឡើង​បាន » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ